14/04/2024
【𝗡𝗲𝘄𝘀。𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮。𝗟𝗶𝗳𝗲】
𝐍𝐞𝐰𝐬:【Sago palm: Traditional craft at risk in Kandal】
【ដើមជ្រែ ៖ សិប្បកម្មប្រពៃណីដែលប្រឈមនឹងហានិភ័យនៅខេត្តកណ្តាល】
Chre flour, also known as Sago flour, is derived from the sago palm (Metroxylon Sagu) and is used in making vermicelli, cakes and various other desserts.
In Loeuk Dek commune’s Po Mith village in Kandal province’s Koh Thom district, producing the flour is not only a traditional business but also culturally significant, as recognised by the provincial Department of Culture and Fine Arts.
Unlike the palm, the sago tree does not yield juice or fruit. Harvesting involves felling the tree, as the powder is extracted from the trunk.
Yi Toeur, a producer in the village, tells The Post that making flour from the sago palm is an ancestral business in the village, with only eight families continuing the traditional practice. He adds that the trees were originally planted by older generations.
He explains that the process of making the flour involves cutting down the tree, segmenting it into pieces, removing the bark from the trunk and using the remainder for production.
After bark removal, the trunk is manually shaved into thin slices. This task requires significant manpower, with women assisting in less physically demanding tasks. The slices are then ground, mixed with water and filtered to separate the pulp, which is then dried.
ម្សៅជ្រែ គឺបានមកពីដើមជ្រែ ហើយត្រូវបានគេប្រើក្នុងការធ្វើមីសួរ នំខេក និងបង្អែមផ្សេងៗ។
ក្នុងភូមិពោធិមិត្ត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ការផលិតម្សៅមិនត្រឹមតែជាអាជីវកម្មបែបប្រពៃណីប៉ុណ្ណោះទេថែមទាំងជាសារៈសំខាន់ខាងវប្បធម៌ផងដែរ ដែលមានការទទួលស្គាល់ដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត។ ដើមជ្រែគេមិនអាចទាញយកទឹកឬផ្លែរបស់វាដូចជាដើមត្នោតបានទេ ហើយនៅពេលដែលកសិករយកផលពីដើមជ្រែលុះត្រាតែកាប់រំលំដើម ព្រោះម្សៅជ្រែគេធ្វើពីដើមរបស់វា។លោក យី តឿ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថារបរធ្វើម្សៅជ្រែពីដើមជ្រែជារបរតំណពីដូនតា ហើយបច្ចុប្បន្នមានតែអ្នកភូមិ ៨ គ្រួសារប៉ុណ្ណោះ ដែលនៅរក្សាប្រពៃណីដូនតានេះ។គាត់បន្ថែមទៀតថា ចំពោះដើមជ្រែវិញបានបន្សល់ទុកពីជំនាន់មុន។លោកពន្យល់ពី បៀបយកម្សៅជ្រែវិញគឺដំបូងគេកាប់រំលំដើមរបស់វា ហើយអារជាកង់ៗរួចសកសម្បកចេញ ហើយក្រៅពីនោះនៅសល់សាច់ឈើគឺគេយកទាំងអស់។សាច់ឈើដើមជ្រែ ក្រោយពីគេសកសម្បករួច ត្រូវយកមកឈូសនឹងប្រដាប់ឈូសដោយដៃ ហើយចំពោះអ្នកដែលមានកម្លាំងឈូសក៏ជាបុរសទៀត ចំណែកឯស្ត្រីជាអ្នកធ្វើកិច្ចការណាស្រាលៗ។ សាច់ឈើដែលឈូសជាចំណិតៗនោះក៏ត្រូវធ្វើឱ្យស្តើងៗដែរ ហើយបន្ទាប់មកគេត្រូវយកមកកិននឹងម៉ាស៊ីនឱ្យម៉ដ្ដហើយ ទើបយកមកច្រោះលាយជាមួយទឹកល្បាយបញ្ចូលគ្នានិងច្រោះទុកតែកាករួចយកទៅហាលឱ្យស្ងួតទើបកិនឱ្យម៉ដ្ដម្តងទៀតបានជាម្សៅជ្រែដែលស្ងួតតែម្តង។
🇰🇭