26/07/2026
***English below***
🌱🌳💧ទិវាព្រៃកោងកាងពិភពលោក! 🌱🌳💧
នៅតំបន់រ៉ាមសារកោះកាពិ ស្ថិតក្នុងខេត្តកោះកុង ក្រុមការងារបណ្តុះកូនកោងកាងខិតខំប្រឹងប្រែង បណ្ដុះកូនកោងកាងចម្រុះរាប់រយដើមជារៀងរាល់ថ្ងៃ ដោយស្រោចទឹក ផលិតជីកំប៉ុស តាមដានសុខភាព និងថែទាំរុក្ខជាតិនីមួយៗដោយការលះបង់មិនគួរឱ្យជឿ។
គ្មានឧបករណ៍ប្រណិតទេ ពួកគាត់គ្រាន់តែប្រើប្រាស់ចំណេះដឹង ការខិតខំប្រឹងប្រែង និងការភ្ជាប់ខ្លួនយ៉ាងជ្រាលជ្រៅទៅនឹងប្រព័ន្ធអេកូឡូស៊ីដែលពួកគាត់ហៅថាផ្ទះ។
ក្រុមការងារបណ្ដុះកូនកោងកាងពេញចិត្តយ៉ាងខ្លាំងចំពោះអត្ថប្រយោជន៍នៃព្រៃកោងកាង។ លោកស្រី សែប សុភា ដែលជាអនុប្រធានគណៈកម្មការសហគមន៍តំបន់ការពារកោះកាពិ និងជាអ្នកសម្របសម្រួលក្រុមការងារបណ្ដុះកូនកោងកាងបានមានប្រសាសន៍ថា៖ព្រៃកោងកាងគឺជាជម្រកដ៏មានតម្លៃសម្រាប់សត្វព្រៃ។ ព្រៃកោងកាងធ្វើឱ្យដីកាន់តែមានជីជាតិ ជួយការពារពីគ្រោះទឹកជំនន់ និងផ្តល់អត្ថប្រយោជន៍អេកូឡូស៊ីដ៏សំខាន់។
យើងប្រារព្ធទិវាព្រៃកោងកាងពិភពលោកនេះដើម្បីអបអរសាទរដល់ប្រជាជនដែលដឹកនាំការស្តារព្រៃកោងកាងឡើងវិញ ដើម្បីជាប្រយោជន៍ដល់ជីវិតមនុស្ស សត្វ ទាំងអស់ក្នុងតំបន់ រាប់ចាប់ពីអ្នកនេសាទ កសិករ រហូតដល់សត្វភេ និងសត្វខ្លាត្រីផងដែរ។
________________
🌱🌳💧Happy World Mangrove Day! 🌱🌳💧
In Koh Kapik Ramsar Site within Koh Kong province, a dedicated nursery team tends to hundreds of diverse mangrove seedlings every day, watering, monitoring, composting and caring for each plant with incredible dedication.
No fancy equipment, just knowledge, hard work and a deep connection to the ecosystem they call home.
The nursery team appreciates how important mangroves are. "Mangrove forests are valuable habitats for wildlife," said Ms SERB Sophea, Deputy of the Koh Kapik community protected area committee (CPA) and nursery coordinator. "They enrich the soil, help prevent flooding, and provide important ecological benefits."
This world Mangrove Day we celebrate the people leading mangrove restoration for the benefit of all the area’s inhabitants, from fishers and farmers to otters and fishing cats!
មន្ទីរបរិស្ថានខេត្តកោះកុង សហគមន៍តំបន់ការពារធម្មជាតិកោះកាពិ សាវ៉ាត លីម៉ា
Fishing Cat Conservation Alliance
UNESCO IUCN Asia Mangrove Action Project (MAP) The Nature Conservancy Ocean Conservancy