27/10/2026
ចេះ Java ហើយ ចង់ចេះធ្វើការ Spring Boot Project ពិតប្រាកដក្នុងរយៈពេល ២ខែមែនទេ?
សម័យនេះ បច្ចេកវិទ្យារីកចម្រើនលឿន ទីផ្សារការងារក៏មានការប្រកួតប្រជែងខ្លាំង។ យើងមិនអាចចំណាយពេលយូរពេក ដោយរៀនត្រឹមតែ Syntax ឬធ្វើ Assignment តូចៗនោះទេ។ យើងត្រូវការជំនាញដែលអាចយកទៅអនុវត្តលើ Project ពិតប្រាកដបានឆាប់រហ័ស។
នេះជាមូលហេតុដែលគ្រូកំពុងរៀបចំវគ្គ Real System — Enterprise Monolithic Spring Boot រយៈពេល ២ខែ។
គ្រូចំណាយពេលជាច្រើនខែ ដើម្បីវិភាគតម្រូវការអាជីវកម្ម រចនា System Architecture និង Database សរសេរកូដ រៀបចំ Business Workflow អនុវត្ត Design Pattern, SOLID, Clean Code និង Test System ឱ្យបានល្អ។
បន្ទាប់មក គ្រូនឹងថតវីដេអូបង្រៀនពីដំណើរការអភិវឌ្ឍ System នេះ ដោយពន្យល់ពីរបៀបគិត របៀបរចនា និងហេតុផលនៅពីក្រោយការសរសេរកូដនីមួយៗ។
គ្រូចំណាយពេលរាប់ច្រើនខែដើម្បីរៀបចំចំណេះដឹង និងបទពិសោធន៍ទាំងនេះ ប៉ុន្តែគ្រូចង់ឱ្យសិស្សចំណាយពេលត្រឹម ២ខែ ដោយផ្តោតអារម្មណ៍រៀន និងអនុវត្តឱ្យបានខ្លាំង ដើម្បីអាចយល់ និងចេះធ្វើការលើ Spring Boot Project បាន។
យើងនឹងរៀនតាមរយៈ Store Management System ដែលមាន Business Workflow ជាក់ស្តែង ដូចជា Product, Purchasing, Inventory, Stock Management, Approval Workflow និងផ្នែកផ្សេងៗទៀត។
បច្ចេកវិទ្យាសំខាន់ៗរួមមាន Java 25, Spring Boot 4, PostgreSQL, Spring Security, JWT, Liquibase, Angular 22, Docker និង Design Patterns។
គ្រូមិនចង់ឱ្យសិស្សគ្រាន់តែចេះសរសេរកូដឱ្យដំណើរការនោះទេ។ គ្រូចង់ឱ្យសិស្សយល់ពី របៀបដែល Software Engineer រចនា និងអភិវឌ្ឍ System ឱ្យមានស្តង់ដារ អាចថែទាំបាន និងអាចពង្រីកបាន។
បេសកកម្មរបស់គ្រូ គឺបង្រួញរយៈពេលនៃការសិក្សា ដើម្បីឱ្យយុវជនខ្មែរឆាប់មានសមត្ថភាព និងត្រៀមខ្លួនបានល្អសម្រាប់ទីផ្សារការងារ។
វគ្គនេះសម្រាប់អ្នកដែលមានមូលដ្ឋាន Java ស្រាប់ និងត្រៀមខ្លួនខិតខំរៀនយ៉ាងពិតប្រាកដ។
២ខែមិនអាចជំនួសបទពិសោធន៍ការងាររាប់ឆ្នាំបានទេ ប៉ុន្តែបើមានមេរៀនរៀបចំល្អ មាន Source Code ពិត និងមានការអនុវត្តខ្លាំង យើងអាចរៀនបានលឿនជាងមុនច្រើន។
📅 ចាប់ផ្តើមចូលរៀន៖ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៦
តម្លៃសិក្សា៖ 150$
សិស្សអាចបង់ថ្លៃសិក្សា ២ដងបាន។