Misti-UYFC

Misti-UYFC យុវជនក្នុងបុព្វហេតុជាតិ!
យុវជន និងការអភិវឌ្ឍន៍ប្រកដដោយចីរភាព!
ខ្មែរអាចធ្វើបាន!
ខ្មែរខ្លាំង ខ្មែរឈ្នះ!
ខ្មែរជួយខ្មែរ!

28/05/2026

ដាស់ស្មារតីជាតិ 🇰🇭

📝 «ខ្មែរតាំងចិត្ត ខ្មែរធ្វើបាន» មិនមែនគ្រាន់តែជាពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចិត្តដ៏មុតមាំ ដែលដាស់ស្មារតីប្រជាជាតិខ្មែរឱ្យភ្ញាក់រលឹក រួបរួមគ្នាដោយក្តីស្រឡាញ់ជាតិ មោទនភាពជាតិ និងការទទួលខុសត្រូវចំពោះមាតុភូមិ។ ការតាំងចិត្តរបស់ខ្មែរ គឺជាថាមពលដែលអាចជម្នះរាល់ឧបសគ្គ និងបង្ហាញទៅកាន់ពិភពលោកថា ប្រជាជាតិខ្មែរមានសមត្ថភាព មានឆន្ទៈ និងអាចធ្វើបានគ្រប់យ៉ាង ដើម្បីជាតិ និងប្រជាជនរបស់ខ្លួន។

សូមបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកា ចូលរួមដោយស្មារតីជាតិ ក្នុងយុទ្ធនាការ «ដាស់ស្មារតីជាតិ» ដើម្បីបង្ហាញពីសាមគ្គីភាព ការចងចាំពីអតីតកាល និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរឹងមាំ។ការចូលរួមរបស់បងប្អូនម្នាក់ៗគឺជាកម្លាំងដ៏មានតម្លៃសម្រាប់ជាតិ និងជាសារមួយបង្ហាញថាប្រជាជាតិខ្មែរនៅតែរួបរួមគ្នាដោយបេះដូងតែមួយ។ ខ្មែររួបរួមគ្នាដោយបេះដូងតែមួយ គ្មានអ្វីដែលខ្មែរមិនអាចធ្វើបានឡើយ។

ប្រភព 👉 UYFC

២៨ឧសភា២០២៦

សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា របស់ថ្នាក់ដឹក...
18/04/2026

សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងក្រុមយុវជននៃក្រសួង ឧ.វ.ប.ន.។

ផែនទីបង្ហាញនៃព្រឹត្តិការណ៍នគរសង្រ្គាន នៅរាជធានីភ្នំពេញ!
05/04/2026

ផែនទីបង្ហាញនៃព្រឹត្តិការណ៍នគរសង្រ្គាន នៅរាជធានីភ្នំពេញ!

នាងខ្ញុំ បុត្រ ភ័ត្រ្តសត្យា និងអនុប្រធាន សមាជិក សមាជិកា ក្រុមការងារយុវជន ស.ស.យ.ក.វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ...
31/12/2025

នាងខ្ញុំ បុត្រ ភ័ត្រ្តសត្យា និងអនុប្រធាន សមាជិក សមាជិកា ក្រុមការងារយុវជន ស.ស.យ.ក.វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឱកាសសួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦ សូមគោរពជូនពរ សេរីមង្គល បវរមហាប្រសើរ ជូន ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា សិប្បកម្ម និងទឹកស្អាត ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរុងរឿងរីកចម្រើនប្រកបដោយចីរភាព។

អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា និងខួបលើកទី២៧ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ​ ឈ្នះ...
29/12/2025

អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា និងខួបលើកទី២៧ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ​ ឈ្នះ​ ឈ្នះ

« ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ »

២៩ ធ្នូ ១៩៩៨ ~ ២៩ ធ្នូ ២០២៥

25/12/2025

ញត្តិថ្កោលទោស របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ស្តីពី សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពនៃព្រះរាជណាចក្រកម្ពុជា! #ខ្មែរស្រលាញ់ខ្មែរ #សសយក #ខឿនការពារជាតិ

ស.ស.យ.ក. តែងនៅជាមួយប្រទេសជាតិគ្រប់កាលៈទេសៈ! សមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក.-ឧ.វ.ប.ន​​ បាន និងកំពុងចូលរួមយ៉ាងសកម្មទា...
20/12/2025

ស.ស.យ.ក. តែងនៅជាមួយប្រទេសជាតិគ្រប់កាលៈទេសៈ!

សមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក.-ឧ.វ.ប.ន​​ បាន និងកំពុងចូលរួមយ៉ាងសកម្មទាំងកម្លាំងកាយ ចិត្ត ស្មារតី និងធនធានតាមលទ្ធភាព ដើម្បីសម្រួលដល់បងប្អូនជនភៀសសឹកដែលកំពុងត្រូវការជំនួយ។

ជាក់ស្ដែង នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា-វិស័យឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍ បានចូលរួមសម្របសម្រួល បញ្ជូនសម្ភារ:ប្រេីប្រាស់ចាំបាច់មួយចំនួន​ ស្បៀងអាហារ និងភេសជ្ជ: សម្រាប់ផ្ដល់ជាជំនួយឧបត្ថម្ភដល់បងប្អូនវីរ:កងទ័ព​ និងប្រជាជនភៀសសឹក​កម្ពុជា​ ទៅ​ទីតាំង​ ស.ស.យ.ក​ កណ្តាល​ ខេមរានី​។

នេះគឺជាទឹកចិត្ត និងកាយវិកាប្រកបដោយមនុស្សធម៌របស់ក្រុមគ្រួសារ ស.ស.យ.ក. និងប្រជាជាតិខ្មែរទាំងមូល ក្នុងស្មារតីស្នេហាជាតិ។

យេីងខ្ញុំក៏សូមយកឱកាសនេះ ថ្កោលទោសយ៉ាងដាច់អាហង្គារ ចំពោះការឈ្លានពានរបស់ថៃ មកលើអធិបតេយ្យ និងបូរណភាពដែនដីរបស់កម្ពុជា។ យេីងខ្ញុំសូមប្រាប់ដល់ពួកអ្នកដែលឈ្លានពានទាំងអស់នោះថា អ្នកអាចបំផ្លាញផ្ទះសំបែងពលរដ្ឋខ្ញុំ សាលារៀន ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធស្រុកភូមិខ្ញុំ និងប្រាសាទបុរាណខ្ញុំ តែអ្នកចាំទុកថា អ្នកមិនអាចបំផ្លាញស្មារតីស្នេហាជាតិ​ ស្មារតីការពារជាតិ និងស្មារតីសាមគ្គីជាតិរបស់ខ្មែរបានទេ។

#សសយក វិស័យ​ ឧ.វ.ប.ន.
-IC
#ខឿនការពារជាតិ

តស់យើងចូលរួមដើរដើម្បីសន្តិភាព  #ខ្មែរធ្វើបាន  #ខ្ញុំស្រលាញ់កម្ពុជា
18/12/2025

តស់យើងចូលរួមដើរដើម្បីសន្តិភាព #ខ្មែរធ្វើបាន #ខ្ញុំស្រលាញ់កម្ពុជា

10/12/2025
10/12/2025

អបអរសាទរ ខួបលើកទី ៧៧ ទិវាសិទ្ធិមនុស្សអន្តរជាតិ

(INTERNATIONAL HUMAN RIGHTS DAY )

១០ ធ្នូ ១៩៤៨ ~ ១០ ធ្នូ ២០២៥

Address

Phnom Penh
120203

Telephone

+85570969988

Website

Alerts

Be the first to know and let us send you an email when Misti-UYFC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Misti-UYFC:

Share