11/12/2025
ចូលរួមការត្រៀមខ្លួនរបស់អាស៊ានដើម្បីទទួលយកបញ្ញាសិប្បនិម្មិត (AI Ready ASEAN Project)
នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការខេប នឹងរៀបចំវគ្គតម្រង់ទិសផ្តោតលើចំណេះដឹងអំពីអក្ខរកម្មបញ្ញាសិប្បនិម្មិត(AI Literacy) ជូនដល់យុវជន គ្រូបង្រៀន និងអាណាព្យាបាលសិស្សដើម្បីអាចប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ។
អត្ថប្រយោជន៍ទទួលបានពីការចូលរួម៖
- មូលដ្ឋានគ្រឹះដែល AI ដំណើរការ
- គន្លឹះក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត
- មូលដ្ឋានគ្រឹះនៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន
- ការផ្ទៀងផ្ទាត់ព័ត៌មានពិត និងក្លែងក្លាយ
សូមជ្រើសរើសពេលវេលាចូលរួម៖
-ថ្ងៃសៅរ៍ ទី ១៣ ខែធ្នូ ឆ្នាំ២០២៥
-ពេលព្រឹក៖ ៩:០០ - ១១:០០ ឬក៏
-ពេលរសៀល៖ ២:០០ - ៤:០០
តំណភ្ជាប់ សម្រាប់ចុះឈ្មោះ៖ https://link.moeys.gov.kh/AI-CAMPAIGN
តំណភ្ជាប់ សម្រាប់សិក្ខាសាលា៖ https://meet.google.com/ivx-jzpg-zrd