Milk Guesthouse & Garden in SHV

Milk Guesthouse & Garden in SHV In our guesthouse, there is a milk tree or golden leaf tree in the front closes to the gate. It is what give our guesthouse the name Milk Guesthouse and Garden.

We locate in Sihanouk Ville, Cambodia. We have a small garden for plants, orchids and vegies.

ផ្ទះសំណាក់ដើមទឹកដោះ នៅក្រុងព្រះសីហនុ សម្រាកមួយយប់ 15$ នៅក្បែរផ្សារក្តាម ការ៉ាស់សាំង Total ផ្លូវ សេតេ ឬផ្លូវបុរីកម្មករTel...
02/08/2022

ផ្ទះសំណាក់ដើមទឹកដោះ នៅក្រុងព្រះសីហនុ

សម្រាកមួយយប់ 15$ នៅក្បែរផ្សារក្តាម ការ៉ាស់សាំង Total ផ្លូវ សេតេ ឬផ្លូវបុរីកម្មករ

Tel: 085366671 / 012325731

ផ្ទះលក់ នៅភូមិសែនសុខ 6 សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចូលពីផ្លូវហាណូយជាង 1km ។ ផ្លូវមុខផ្ទះ 8m បំបែកចេញពីផ្លូវបេ...
02/08/2022

ផ្ទះលក់ នៅភូមិសែនសុខ 6 សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចូលពីផ្លូវហាណូយជាង 1km ។ ផ្លូវមុខផ្ទះ 8m បំបែកចេញពីផ្លូវបេតុង ចូលមកផ្លូវលំ តែ 40m តែប៉ុណ្ណោះ ។ ទីតាំងខ្ពស់ជាងតំបន់ភ្នំពេញថ្មី មិនមានបញ្ហាលិចទឹកភ្លៀងទេ ។ ប្រព័ន្ធចែកចាយទឹកស្អាតមេ ពង្រីកដល់តំបន់នេះហើយ ដល់ឆ្នាំ 2023 តំបន់នេះនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ។

ទំហំដីប្លង់រឹង 7m x 15m ទំហំផ្ទះ 7m x 10.5m ។ មានបន្ទប់ទឹក 2 នៅជាន់ផ្ទាល់ដី 1 បន្ទប់និងជាន់ទីមួយ 1 បន្ទប់ ។ បន្ទប់គេងបី នៅជាន់ផ្ទាល់ដី 1 បន្ទប់ និងជាន់ទីមួយ 2 បន្ទប់ បន្ទប់ជាន់ផ្ទាល់ដី ងាយស្រួលសម្រាប់គ្រួសារមានមនុស្សចាស់ជរា នៅជាមួយ មិនពិបាកឡើងចុះជណ្តើរ ។

នៅក្បែរផ្សារសែនសុខ សាលាបំប៉នភាសាបរទេសកូនក្មេង អនុវិទ្យាល័យ និងវិទ្យាល័យសែនសុខ ទួលប្រាសាទ និងសកលវិទ្យាល័យអន្តរជាតិ សាខាកសិកម្ម វិទ្យាស្ថានហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា ។

ចំងាយ 15km ពីវត្តភ្នំ 6km ពីផ្សារអេអន2 ផ្សារម៉ាក្រូ និងផ្សារគ្លូបល ចំងាយ 2 km ទៅផ្សារបោះដុំបន្លែថ្មី នៅបឹងតាមោឃ ដែលនឹងក្លាយជាផ្សារបោះដុំបន្លែថ្មីរបស់រាជធានីភ្នំពេញ ដែលគេនឹងរើផ្សារបោះដុំបន្លែ ពីផ្សារដើមគរ ទៅកាន់ផ្សារបោះដំបន្លែថ្មីនេះវិញ ។ ងាយស្រួលចេញចូល ព្រោះនៅក្បែរផ្លូវក្រវាត់ក្រុងទី 3 មហាវិថី ឈ្នះៗ ។ ចំងាយពីនេះទៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំងាយប្រហែល 8-9km ។

តម្លៃ 67000$ ចរចារ ឈ្មោះលើប្លង់ជារបស់ម្ចាស់ផ្ទះផ្ទាល់ ។

Telegram number: 012325731

https://www.khmer24.com/ផទលកន-សងកតឃមញ-ខណឌសនសខ-adid-7938189.html

កាលនៅនឹងគេ ផ្កាម្តង ៦ ទង ដល់មកនៅនឹងបង បាន ១ ទងគត់ កុលាបហោប៉ៅបើក រីកនៅផ្ទះសំណាក់ដើមទឹកដោះ កំពង់សោម តោះទៅហិតក្លិនផ្កាក្រអូ...
02/06/2022

កាលនៅនឹងគេ ផ្កាម្តង ៦ ទង ដល់មកនៅនឹងបង បាន ១ ទងគត់ កុលាបហោប៉ៅបើក រីកនៅផ្ទះសំណាក់ដើមទឹកដោះ កំពង់សោម តោះទៅហិតក្លិនផ្កាក្រអូបឆួលទាំងអស់គ្នា

ផ្ទះសំណាក់ដើមទឹកដោះ នៅកំពង់សោម មួយយប់ 15$ ត្រូវការកក់ សូមទាក់ទងមកលេខទូរស័ព្ទ 085366671 / 012325731
13/05/2022

ផ្ទះសំណាក់ដើមទឹកដោះ នៅកំពង់សោម មួយយប់ 15$
ត្រូវការកក់ សូមទាក់ទងមកលេខទូរស័ព្ទ 085366671 / 012325731

រដូវផ្កាខ្សែទឹកឃ្មុំ ក្រអូបស្រដៀងក្រមួនឃ្មុំ ពេលចូលដល់ចុងឆ្នាំគឺត្រូវបន្ថយទឹក ឲ្យដើមវាជម្រះស្លឹក ទើបចេញផ្កាមកស្អាត បើបន្...
03/03/2022

រដូវផ្កាខ្សែទឹកឃ្មុំ ក្រអូបស្រដៀងក្រមួនឃ្មុំ ពេលចូលដល់ចុងឆ្នាំគឺត្រូវបន្ថយទឹក ឲ្យដើមវាជម្រះស្លឹក ទើបចេញផ្កាមកស្អាត បើបន្តស្រោចទឹករហូត វានៅសល់ស្លឹកហើយ វាអាចមិនចេញផ្កា បែទៅជាចេញកូនដើមតូចៗនៅតាមថ្នាំងទៅវិញ ។

ខែនេះ បើមកគេងនៅ Milk Guesthouse នៅកំពង់សោម ប្រាកដជាបានឃើញ និងបានស្រង់ក្លិនផ្កាអរគីដេដំរី កូនកាត់ស្រស់ស្អាតហើយ
05/01/2022

ខែនេះ បើមកគេងនៅ Milk Guesthouse នៅកំពង់សោម ប្រាកដជាបានឃើញ និងបានស្រង់ក្លិនផ្កាអរគីដេដំរី កូនកាត់ស្រស់ស្អាតហើយ

អរគីដេពេលរាត្រី ភ្លៀងខ្លាំងពេកពេលថ្ងៃអត់បានមើលផ្កា ភ្លៀងរាំងកាលណាប្រញាប់ដើរចាប់បងៗខ្យងបោះចោលឲ្យឆ្ងាយ ខ្លាចភ្លេចៗកាយលែងមា...
10/06/2021

អរគីដេពេលរាត្រី ភ្លៀងខ្លាំងពេកពេលថ្ងៃអត់បានមើលផ្កា ភ្លៀងរាំងកាលណាប្រញាប់ដើរចាប់បងៗខ្យងបោះចោលឲ្យឆ្ងាយ ខ្លាចភ្លេចៗកាយលែងមានផ្កាឲ្យមើល ។

មូលហេតុអ្វីបានជាផ្កាអរគីដេ ស្កក ខណៈដែលចេញទងផ្កាបានវែងទៅហើយ តែបែជាស្កកទាំងក្រពុំ មិនព្រមរីក ?មូលហេតុដែលផ្កាអរគីដេដូចជាពួក...
27/03/2021

មូលហេតុអ្វីបានជាផ្កាអរគីដេ ស្កក ខណៈដែលចេញទងផ្កាបានវែងទៅហើយ តែបែជាស្កកទាំងក្រពុំ មិនព្រមរីក ?

មូលហេតុដែលផ្កាអរគីដេដូចជាពួកអរគីដេ វេនដា អរគីដេកុលាប ឬពពួកឬសខ្យល់មួយចំនួន ចេញទងផ្កាមកវែង មានអីស្រាប់តែស្កក ទាំងផ្កាចេញក្រពុំតូចៗរួចទៅហើយ គឺអាចបណ្តាលមកពី ៖

- កង្វះសំណើម គឺអាចបណ្តាលមកពីស្ងួតពេក មិនសូវមានសំណើម ជាហេតុធ្វើឱ្យផ្កាស្កក ហេតុនេះប្រសិនបើក្តៅខ្លាំង គេគួរស្រោចទឹកលើដី នៅក្រោមផើងផ្កាអរគីដេ ដើម្បីកាត់បន្ថយកំដៅ និងសំងួត និងធ្វើឱ្យមានសំណើមខ្ពស់ឡើងវិញ ។ យើងអាចបន្ថែមសំណើមតាមរយៈការដាក់ពាងមានទឹក ឬថាសមានទឹក ឬកន្ធន់មានទឹក ជាដើម យកមកដាក់ពីក្រោមផើងផ្កាអរគីដេ ដើម្បីបង្កើនសំណើម ។ ប្រសិនបើយើងប្រើឧបករណ៍បង្កើតចំហាយទឹក (Misting Cooling System) យើងគួរតែបើកវាក្នុងពេលក្តៅខ្លាំងតែប៉ុណ្ណោះ ព្រោះថាសំណើមជាប់រហូត វាអាចបង្កឱ្យកើតជាផ្សិត ឬបាក់តេរី បង្កជំងឺ ឱ្យដើមអរគីដេទៅវិញទេ ។

- នៅពេលថ្ងៃក្តៅខ្លាំង គេមិនគួរស្រោចទឹកផ្កានោះទេ ព្រោះវាអាចធ្វើឱ្យផ្កាស្លោកស្លឹក ក៏ដូចជាទងផ្កាស្កកផងដែរ ។

- មិនគួរចងផ្កាអរគីដេនៅកន្លែងដែលមានខ្យល់ខ្លាំង ដែលវាអាចធ្វើឱ្យផើងផ្កា យោលយោគ ធ្វើឱ្យប៉ះទង្គិចទងផ្កា បណ្តាលឱ្យស្កក ។ យើងគួរចងដើមអរគីដេ ទៅនឹងខ្សែលួស ឬក៏កំណាត់ឈើ ប្រសិនបើដើមវាមិនសូវមានលំនឹង ងាយនឹងយោលយោគតាមខ្យល់ ។

- អាចបណ្តាលមកពីមមៀចភ្លើង ដែលមកនៅក្នុងផ្កាក្រពុំ គឺយើងត្រូវស្រោចទឹកឱ្យជោគ ព្រោះសត្វល្អិតប្រភេទនេះមិនសូវចូលចិត្តទឹកទេ ឬក៏ប្រើថ្នាំកំចាត់សត្វល្អិតកំចាត់វា ។

ហើយយើងគួរតែព្យាយាមផ្តល់ជីធម្មជាតិដូចជាសំបកពងមាន់ ឬលាមកសត្វត្រាំទឹករួចបន្ថយជាតិឧស្ម័នក្តៅ ដាក់នៅនឹងផើងផ្កា ឬមួយក៏បាញ់ជីទឹក ឬជីម្សៅ ឆ្លាស់គ្នារវាងជីជំនួយដើមស្លឹក និងជីជំនួយផ្កា រៀងរាល់មួយសប្តាហ៍ម្តង ។

មិនដឹងថាជាអរគីដេអ្វីដែរ ផ្កាធំជាង បាងកកសាន់សេត ក្លិនក៏ក្រអូបជាង អង្កាលទិញពីថៃ អ្នកលក់ប្រាប់ថាជាពួកអរគីដេកុលាប ការពិតទៅ ប...
10/02/2021

មិនដឹងថាជាអរគីដេអ្វីដែរ ផ្កាធំជាង បាងកកសាន់សេត ក្លិនក៏ក្រអូបជាង អង្កាលទិញពីថៃ អ្នកលក់ប្រាប់ថាជាពួកអរគីដេកុលាប ការពិតទៅ បាងកកសាន់សេតហ្នឹងក៏ផ្សំចេញពី អរគីដេ កុលាបលឿងកូរ៉ាត កុលាបឥន្ទច័ក្រ និងអរគីដេ ស្នែងចៀមដែរ អញ្ចឹង បាងកកសាន់សេត វាមានមេបាជា កុលាប ច្រើនជាងមេបា អំបូរពួក ផ្កាជាភួង ។ ប្រហែលជាផ្កានេះជាផ្កាបង្កាត់ហើយ ទើបអរគីដេកុលាប ចេញផ្កាខែ ២ ធម្មតា ពួកកុលាប ចេញផ្កាខែ 5-6 ឬក៏ខែ 8 សម្រាប់ កុលាបឡរ៉េនសៀ មកពីភីលីពីន ក្លិនផ្កានេះវិញ ស្រដៀងនឹងក្លិនផ្កាកុលាបមែន ក្រអូបជាង កុលាបសាន់សេត ហើយក៏ក្លិនខ្លាំងជាងផ្កាកុលាបដែរ ។

ដាំផ្កាអរគីដេនៅផ្ទះ ហេតុអ្វីក៏គ្មានផ្កា ?មានអ្នកទិញផ្កាមួយចំនួនមានចម្ងល់ថា ហេតុអ្វីនៅហាងលក់ផ្កា អរគីដេមានផ្កាស្រស់ស្អាត ...
02/02/2021

ដាំផ្កាអរគីដេនៅផ្ទះ ហេតុអ្វីក៏គ្មានផ្កា ?

មានអ្នកទិញផ្កាមួយចំនួនមានចម្ងល់ថា ហេតុអ្វីនៅហាងលក់ផ្កា អរគីដេមានផ្កាស្រស់ស្អាត តែពេលមកដល់ផ្ទះ ដាំស្រោចទឹកផង ដាក់ជីផង តែហេតុអ្វីក៏វាមិនព្រមចេញផ្កាសោះអញ្ចឹង ?

រហូតដល់មានអ្នកខ្លះបន្ទោសថាមកពីពូជមិនល្អ ឬក៏ជីដែលប្រើនោះ មិនដូចទៅនឹងជី ដែលសួនផ្កាប្រើ ហើយខាងសួនដាំផ្កាក៏មិនព្រមប្រាប់យើង ព្រោះតែចង់ឱ្យយើងមកទិញអរគីដេជាបន្តបន្ទាប់ មិនចេះចប់មិនចេះហើយ ដោយគេរំពឹងតែពីប្រាក់ចំណេញ ។

តោះមកដោះស្រាយចម្ងល់របស់អ្នកដាំបែបលំហែរទាំងអស់គ្នា ថាតើវាដូចជាការគិតរបស់យើងគ្រប់គ្នាដែរឬទេ ?

ឆៃផាន់ ឃុំវិឈាន អ្នកដាំអរគីដេអាជីព មកពីកសិដ្ឋានអរគីដេ អែរអរឃីត បានបង្ហាញពីវិធីមើលថែអរគីដេឱ្យល្អ ដូចនៅហាងលក់ផ្កា ថាតើយើងបានធ្វើបីចំណុចខាងក្រោមនេះបានត្រឹមត្រូវដែរឬទេ គឺបរិស្ថានជុំវិញ ទឹក និងជី ។

អរគីដេប្រភេទនីមួយៗត្រូវការបរិស្ថានជុំវិញមិនដូចគ្នាទេ ពួកប្រមោយដំរី ពួកវេនដា ពួកអរគីដេខ្សែ ចូលចិត្តឱ្យយកទៅដាំខ្ពស់ៗ 2-3 ម៉ែត្រ ចំណែកពួកដេនដ្រូបៀម ពួកខេតលីយ៉ា អាចយកមកព្យួរ ឬក៏ដាក់ដាំរាបបានទាំងអស់ គ្រាន់តែដាក់នៅក្នុងរយៈកំពស់ 1.5 ម៉ែត្រ ទៅបានហើយ ។

សម្រាប់ពន្លឺថ្ងៃ គ្រប់ប្រភេទផ្កាអរគីដេទាំងអស់ ត្រូវការពន្លឺថ្ងៃស្រទន់ មិនលើសពីម៉ោង 8 ព្រឹក ក្រោយពីនោះគួរមានសំណាញ់បាំងថ្ងៃ 60% ព្រោះអរគីដេត្រូវការពន្លឺថ្ងៃប្រហែលតែ 40% តែប៉ុណ្ណោះ ។ យើងអាចសង្កេតបានថា ប្រសិនបើពន្លឺតិចពេក អរគីដេដើមវែងៗ មិនសូវថ្លោស ទន់ជ្រាយងាយកើតរោគឆ្លងជំងឺ តែប្រសិនបើត្រូវថ្ងៃខ្លាំងពេក ស្លឹកនឹងឆេះ ដើមទៅជាតឿ ។

ម្យ៉ាងទៀត អរគីដេជារុក្ខជាតិដែលចូលចិត្តតោងដើមឈើធំៗ ដូច្នេះហើយការដែលយកមកដាំនៅតាមផ្ទះ យើងគួរតែយកអរគីដេមកចងភ្ជាប់វត្ថុផ្សេងៗ ត្រូវរកខ្សែ ឬឈើ មកធ្វើជាស្នួរចងភ្ជាប់មិនឱ្យមានការក្រវាត់ក្រវែងតាមខ្យល់ ព្រោះអរគីដេ អាចមានអការៈភ័យញ័រ ហើយវានឹងមិនចេញផ្កានោះទេ ។

ទឹក សំខាន់បំផុតតើយើងប្រើទឹកអ្វីយកមកស្រោចអរគីដេ ទឹកម៉ាស៊ីនមែនដែរឬទេ ? នេះហើយគឺជាបញ្ហាគោល សារធាតុក្លរនៅក្នុងទឹកម៉ាស៊ីន មានឥទ្ធិពលធ្វើឱ្យអរគីដេមិនចេញផ្កា ។

ប្រៀបបានទៅនឹងមនុស្សស្រីស្អាតម្នាក់ដែលទៅតាមខេត្ត ហើយទៅលាងមុខនឹងទឹកម៉ាស៊ីនតាមខេត្ត ជាហេតុធ្វើឱ្យមានកមរមាស់ មានមុន កើតឡើងពេញផ្ទៃមុខ អរគីដេ ក៏ដូចគ្នាអញ្ចឹងដែរ ព្រោះនៅតាមសួនអរគីដេភាគច្រើន គឺច្រើនប្រើឧបករណ៍ត្រងទឹកល្អៗ មុននឹងបូមទឹកនោះយកមកស្រោចអរគីដេ ។

ប្រសិនបើចង់ឱ្យមានផ្កា តែមិនមានលុយទិញម៉ាស៊ីនត្រងទឹក គឺអាចប្រើវិធីសាស្ត្រ យកទឹកម៉ាស៊ីនមកត្រងទុកក្នុងធុង បើកគំរបហាលថ្ងៃយ៉ាងតិច 2 ថ្ងៃ ប្រសិនបើមិនមានថ្ងៃទេ ទុកទឹក 3 ថ្ងៃ ដើម្បីឱ្យសារធាតុក្លរហើរចេញ បន្ទាប់ពីនោះអាចយកផ្តិលមកដងទៅស្រោច ឬក៏ប្រើធុងទឹកផ្កាឈូកស្រោចក៏បាន ។

គួរតែបញ្ឈប់ការទាញទុយោទឹក បើកទឹកម៉ាស៊ីន យកមកស្រោចដោយផ្ទាល់ហើយ ព្រោះអរគីដេនឹងស្រូបយកសារធាតុក្លរចូលទៅពេញៗ ថែមទាំងដើមញ័រ ធ្វើឱ្យដើមបាត់បង់កម្លាំងចិត្តនឹងចេញផ្កាហើយគយគន់ ។

សម្រាប់រឿងជី លោកឆៃផាន់ បានណែនាំថា មិនចាំបាច់ត្រូវប្រើរូបមន្តពិសេសអ្វីនោះទេ គ្រាន់តែប្រើជី N-P-K រូបមន្តស្មើ អាចជាជីគ្រាប់អូសម៉ូកូត ឬជីម្សៅក៏បានដូចគ្នា ដាក់មួយសប្តាហ៍ម្តង ហើយនៅពេលផ្ការោយ គួរតែកាត់មែកផ្កាចេញ ដើម្បីឱ្យជំរុញឱ្យអរគីដេ ចេញផ្កាបានលឿន គួរតែប្តូរការដាក់ជី គួរប្រើរូបមន្តតួកណ្តាល ឬតួខាងក្រោយខ្ពស់ ។

ប្រសិនបើធ្វើដូចរៀបរាប់ពីខាងលើនេះ អ្នកដាំអរគីដេអាជីពហ៊ានធានាថាមិនលើសពី 3ខែ ទៅ 1 ឆ្នាំ តាមតែប្រភេទអរគីដេ នោះអរគីដេនឹងចេញផ្កាឱ្យគយគន់ជាមិនខាន ។

បកប្រែពីភាសាថៃ ដោយ Sovannrath Var https://www.thairath.co.th/content/608852

Address

Close To Resort 360
Sihanouk Ville
18000

Opening Hours

Monday 06:00 - 22:00
Tuesday 07:00 - 22:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 07:00 - 00:00
Sunday 07:00 - 00:00

Website

Alerts

Be the first to know and let us send you an email when Milk Guesthouse & Garden in SHV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Milk Guesthouse & Garden in SHV:

Share