02/02/2025
ជម្រាបជូនអតិថិជន ខេ អឹម អុី ទាំងអស់ឲ្យបានជ្រាបថា៖ យោងតាម ការណែនាំអនុវត្តន៍ការយកថ្លៃភ្ជាប់ចរន្ត-ប្រាក់កក់ ការគិតបរិមាណថាមពលប្រើប្រាស់អប្បរមាប្រចាំខែ និងប្រាក់ពិន័យលើការតភ្ជាប់ចរន្តឡើងវិញ អាជ្ញាធរអគ្គិសនីកម្ពុជា អនុញ្ញាតឲ្យគិត បរិមាណថាមពលប្រើប្រាស់អប្បរមាប្រចាំខែ ស្មើ១ (មួយ) គីឡូវ៉ាត់ម៉ោង/ខែ និងអនុញ្ញាត ឲ្យគិតថ្លៃពិន័យលើការតភ្ជាប់ចរន្តឡើងវិញ ស្មើ១០,០០០ (ដប់ពាន់) រៀល/លើក ក្នុងករណី ដែលអតិថិជនទូទាត់ថ្លៃអគ្គិសនីយឺតជាងការកំណត់ក្នុងបទប្បញ្ញត្តិស្តីពីលក្ខខណ្ឌទូទៅក្នុងការផ្គត់ផ្គង់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមអានឯកសារយោង៖https://www.eac.gov.kh/uploads/circular/2013/9_%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%8E%E1%9F%82%E1%9E%93%E1%9E%B6%E1%9F%86%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%80%E1%9E%B6%E1%9E%93%E1%9F%8B%E1%9E%A2%E1%9E%B6%E1%9E%87%E1%9F%92%E1%9E%89%E1%9E%B6%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8E%E1%9E%92%E1%9F%92%E1%9E%9C%E1%9E%BE%E1%9E%9F%E1%9F%81%E1%9E%9C%E1%9E%B6%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98%E1%9E%A2%E1%9E%82%E1%9F%92%E1%9E%82%E1%9E%B7%E1%9E%9F%E1%9E%93%E1%9E%B8_%E1%9E%A2%E1%9E%93%E1%9E%BB%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%90%E1%9F%92%E1%9E%9B%E1%9F%83%E1%9E%85%E1%9E%9A%E1%9E%93_20220511015516.pdf