វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

  • Home
  • Cambodia
  • Kompong Pranak
  • វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បណ្តុះបណ្តាជំនាញបច្ចេកទេស​ និងវិជ្ជាជីវៈ

សកម្មភាព ផ្សព្វផ្សាយស្តីពីការជ្រើសរើសសិស្សចុះឈ្មោះចូលរៀនដោយឥតបង់ថ្លៃ ក្នុងកម្មវិធីអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីការបង្...
19/06/2026

សកម្មភាព ផ្សព្វផ្សាយស្តីពីការជ្រើសរើសសិស្សចុះឈ្មោះចូលរៀនដោយឥតបង់ថ្លៃ ក្នុងកម្មវិធីអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅសាលាស្រុកជ័យសែន។

-------------

វគ្គសិក្សាចូលរៀននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦
-------------
🏫 ទីតាំងវិទ្យាស្ថាន ស្ថិតនៅ ភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ (នៅក្រោយសាលាខេត្តព្រះវិហារ)

☎️☎️097966 6617/012 894 911/099 345 776

👉ប្រព័ន្ធឌីជីថលសម្រាប់ចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាល
👉website: www.tvet.gov.kh
- IOS Store: https://apps.apple.com/kh/app/tvet-1-5m/id6468649193
- Play Store: https://play.google.com/store/apps/details...
- Huawei Gallery: https://appgallery.huawei.com/app/C109430421
ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល!
-News

16/06/2026

អបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩
ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល»
កម្មវិធីកិច្ចពិភាក្សាស្តីពី«ការចូលរួមចំណែកពី
វិស័យឯកជនលើមាគ៌ាការងារសម្រាប់កម្លាំងពលកម្មជំនាញបញ្ជាក់ដោយយន្តការការទទួលស្គាល់ជំនាញដែលមានពីមុន(RPL)»

🤝 វិស័យឯកជន និង TVET៖ រួមកម្លាំងគ្នាបើកផ្លូវអនាគត និងផ្តល់តម្លៃដល់បទពិសោធន៍ពិត តាមរយៈយន្តការវាយតម្លៃផ្អែកលើសមត្ថភាពការទទួលស្គាល់ជំនាញឬការសិក្សាដែលមានពីមុន(RPL) 🚀
វិស័យឯកជន គឺជាក្បាលម៉ាស៊ីនមិនអាចខ្វះបាន ក្នុងការជំរុញមាគ៌ាអាជីពរបស់កម្លាំងពលកម្មកម្ពុជា។ តាមរយៈយន្តការការទទួលស្គាល់ជំនាញដែលមានពីមុន(RPL) បងប្អូនកម្មករនិយោជិត និងបងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ ដែលមានចំណេះដឹង និងជំនាញការងារជាក់ស្តែងរាប់ឆ្នាំ ប៉ុន្តែគ្មានសញ្ញាបត្រ ឥឡូវនេះអាចទទួលបានការវាយតម្លៃដើម្បីប្រែក្លាយបទពិសោធការងារនិងចំណេះជំនាញជាក់ស្តែងទៅជាលិខិតទទួលស្គាល់ជំនាញផ្លូវការដែលបងប្អូនអាចយកទៅប្រើប្រាស់បានក្នុងការទទួលបានឱកាសការងារនិងប្រាក់ចំណូលខ្ពស់ជាងមុន
🏗 ការចូលរួមរបស់វិស័យឯកជននាំមកនូវ៖
🎯 ការកំណត់ស្តង់ដារ៖ ធានាថាការវាយតម្លៃស្របតាមតម្រូវការទីផ្សារការងារជាក់ស្តែង។
💼 ឱកាសរីកចម្រើន៖ ជួយឱ្យបុគ្គលិកទទួលបានការដំឡើងតួនាទី ប្រាក់ខែ និងមាគ៌ាការងារច្បាស់លាស់។
📈 ភាពប្រកួតប្រជែង៖ បង្កើនផលិតភាពការងារ និងភាពរឹងមាំសម្រាប់អាជីវកម្មផ្ទាល់។
✨ ការគាំទ្ររបស់វិស័យឯកជនក្នុងយន្តការការទទួលស្គាល់ជំនាញដែលមានពីមុន(RPL) គឺជានិរន្តរភាពនៃការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ ប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស​ និងវិជ្ជាជីវៈ​ លើកទី៩​ ឆ្នាំ២០២៦​ ក្រោ...
15/06/2026

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ ប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស​ និងវិជ្ជាជីវៈ​ លើកទី៩​ ឆ្នាំ២០២៦​ ក្រោមប្រធានបទ​ “TVET”​ ផ្ដល់ជំនាញការងារ​ និងប្រាក់ចំណូល​!

នាព្រឹកថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ២០២៦នេះ​ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស​ និងវិជ្ជាជីវៈ​ លើកទី៩​ ក្រោមប្រធានបទ​ “TVET” ផ្ដល់ជំនាញការងារ​ និងប្រាក់ចំណូល​ ក្រោមអធិបតីភាព​ ឯកឧត្តម​ គីម​ រិទ្ធី​ អភិបាល​ នៃគណៈអភិបាលខេត្ត​។

វគ្គថ្មីចូលរៀននៅ ខែកក្តដា ឆ្នាំ២០២៦ សូមអរគុណ
-------------
🏫 ទីតាំងវិទ្យាស្ថាន ស្ថិតនៅ ភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ (នៅក្រោយសាលាខេត្តព្រះវិហារ)

☎️☎️097966 6617/012 894 911/099 345 776

👉ប្រព័ន្ធឌីជីថលសម្រាប់ចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាល
👉website: www.tvet.gov.kh
- IOS Store: https://apps.apple.com/kh/app/tvet-1-5m/id6468649193
- Play Store: https://play.google.com/store/apps/details...
- Huawei Gallery: https://appgallery.huawei.com/app/C109430421
ជំនាញពិត ជីវិតប្រសើរ!
-News

15/06/2026

អបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩
ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល»

កម្មវិធីកិច្ចពិភាក្សាស្តីពី«TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ផ្តោតទៅលើវិស័យយានយន្ត
🚗TVET ជំនាញពិត ជីវិតប្រសើរ! ជ្រើសរើសរៀនជំនាញយានយន្តជាមួយ TVET 🛠
យុគសម័យនេះ បច្ចេកវិទ្យាយានយន្តកំពុងដើរទៅមុខយ៉ាងលឿន! ប្រសិនបើអ្នកមានចំណូលចិត្តចំពោះគ្រឿងម៉ាស៊ីន ឡាន ឬម៉ូតូ កុំទុកឱ្យក្តីស្រមៃនៅត្រឹមការគិត។ មកចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ផ្នែកយានយន្ត ដើម្បីក្លាយជាអ្នកជំនាញពិតប្រាកដ។
🎯 រៀនលឿន៖ ផ្ដោតលើការអនុវត្តផ្ទាល់ ៨០%។
💼 ការងារស្រាប់៖ ទីផ្សារការងារត្រូវការអ្នកបច្ចេកទេសយានយន្តគ្រប់ពេល។
🚀 អនាគតវែងឆ្ងាយ៖ អាចធ្វើជាប្រធានជាង អ្នកគ្រប់គ្រងការ៉ាស់ ឬបើកអាជីវកម្មផ្ទាល់ខ្លួន។
💡 ឈប់បារម្ភពីរឿងអត់ការងារធ្វើ មកបង្កើតឱកាសដោយខ្លួនឯងជាមួយ TVET!



14/06/2026

អបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”
ក្នុងឱកាសនៃការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ TVET DAY ក្រសួងនឹងរៀបចំការតាំងបង្ហាញឧបករណ៍សម្ភារបច្ចេកទេសទំនើបៗ សម្រាប់ការបណ្ដុះបណ្ដាលជំនាញរបស់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងមានការតាំងបង្ហាញសមិទ្ធផលជាច្រើនទៀតតាមបណ្ដាក្រសួងនានា ដែលកម្មវិធីនេះនឹងចាប់ផ្ដើមឡើងពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។


ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ (TVET DAY) ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រ...
11/06/2026

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ (TVET DAY) ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»

📍 #នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ(ក្រោយសាលាខេត្តព្រះវិហារ) សូមអញ្ជើញចូលរួមទស្សនាការតាំងពិព័រណ៍ដោយសេរី🙏
🗓ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ!

សម្រាប់ប្តូរ Facebook Frame: twb.nz/9thtvetday2026

11/06/2026
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារបានរៀបចំកិច្ចប្រជុំពីវឌ្ឍនភាពការងារសម្រេចបានប្រចាំខែឧសភា ឆ្នាំ២០២៦ និងទិសដៅការងារបន...
08/06/2026

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារបានរៀបចំកិច្ចប្រជុំពីវឌ្ឍនភាពការងារសម្រេចបានប្រចាំខែឧសភា ឆ្នាំ២០២៦ និងទិសដៅការងារបន្តក្រោមអធិបតីភាពលោក តាំង ហ៊ុល នាយកវិទ្យាស្ថាន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ (TVET DAY) ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រ...
07/06/2026

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ (TVET DAY) ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»

Link សម្រាប់ប្តូរ Facebook Frame: twb.nz/9thtvetday2026

📍 #នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ(ក្រោយសាលាខេត្តព្រះវិហារ) សូមអញ្ជើញចូលរួមទស្សនាការតាំងពិព័រណ៍ដោយសេរី🙏
🗓ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ!

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ និងជាលេខាធិការដ្ឋានគណកម្មាធិការបណ្តុះបណ្តាលខេត្តព្រះវិហារ(PTB)បានសម្របសម្រួលរៀបចំក...
03/06/2026

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ និងជាលេខាធិការដ្ឋានគណកម្មាធិការបណ្តុះបណ្តាលខេត្តព្រះវិហារ(PTB)បានសម្របសម្រួលរៀបចំកិច្ចប្រជុំគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តព្រះវិហារ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦!

នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក យឹម បញ្ញា អភិបាលរងខេត្តព្រះវិហារ និងជាតំណាងដ៌ខ្ពង់ខ្ពស់របស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានPTB ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាអភិបាល អភិបាលរង ក្រុង ស្រុកលោក លោកស្រីជាប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត វិស័យឯកជន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

Address

Street A06, Damnak Village, Sangkat Kampong Pranak, Preah Vihear Province
Kompong Pranak
855

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 07:30 - 17:30

Website

Alerts

Be the first to know and let us send you an email when វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share