22/09/2023
_____
#ជីវិតក្នុងលោកសន្និវាសនេះគ្មានទីអាចសំចតបានទេ
ទោះបីចិត្តយើងមិនចង់បន្តទៅមុខទៀតក៏ដោយ ក៏ធម្មជាតិនេះមិនអាចយល់ពីអ្វីដែលយើងចង់ប្រាប់នោះដែរ។ ទោះអ្នកឈឺចាប់ អស់កម្លាំង ចង់សម្រាក ហត់នឿយ នឹងជីវិតប្រចាំថ្ងៃខ្លាំងប៉ុណ្ណាក៏ដោយក៏ធម្មជាតិមួយនេះមិនអាចយល់ពីអម្រែកទុក្ខលំបាកដែលមាននៅក្នុងចិត្តយើងបាននោះដែរ។ មានតែមនោសញ្ចេតនាដែលកើតចេញពីមនុស្សដែលមានសេចក្តីស្រលាញ់និងស្មោះត្រង់ទេទើបអាចយល់ពីទុក្ខលំបាក និងអាចឱ្យជីវិតយើងមានភាពកក់ក្ដៅបាន។ តើក្នុងមួយជីវិតរបស់អ្នក អ្នកបានជួបមនុស្សប្រភេទនេះហើយឬនៅ?បើអ្នកបានជួបវាជាភ័ព្វសំណាងរបស់អ្នកណាស់ដែលបានជួបមនុស្សប្រភេទនេះ ហេតុនេះអ្នកត្រូវរក្សាទំនាក់ទំនងនោះឱ្យគង់វង្សល្អ ព្រោះអ្នកគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់នាក់ទៀតដែលគ្មានសំណាងអាចរកបានមនុស្សស្មោះត្រង់ដែលពោរពេញដោយមនោសញ្ចេតនា និងការផ្ដល់ឱ្យនោះទេ៕