National Institute of Science, Technology and Innovation - NISTI

National Institute of Science, Technology and Innovation - NISTI “Accelerating Cambodia’s Competitiveness through Innovative Technology Solutions.”
(1)

សូមស្វាគមន៍មកកាន់ព្រឹត្តិបត្រព័ត៍មានប្រចាំខែកក្កដា របស់វិទ្យាស្ថានជាតិ វ.ប.ន​. ឆ្នាំទី៤ លេខ៧ ។Welcome to Monthly Newslet...
01/08/2026

សូមស្វាគមន៍មកកាន់ព្រឹត្តិបត្រព័ត៍មានប្រចាំខែកក្កដា របស់វិទ្យាស្ថានជាតិ វ.ប.ន​. ឆ្នាំទី៤ លេខ៧ ។

Welcome to Monthly Newsletter of July, Vol. 4, No. 7 !

––––––—————————
🌐More info about NISTI
https://nisti-tree.vercel.app/

31/07/2026
[English Below]សកម្មភាពតាមដានវឌ្ឍនភាព នៃការអនុវត្តដំណោះស្រាយបច្ចេកទេស លើកទី១ ————————រាជធានីភ្នំពេញ - ថ្ងៃទី៣០-៣១ ខែកក្ក...
31/07/2026

[English Below]

សកម្មភាពតាមដានវឌ្ឍនភាព នៃការអនុវត្តដំណោះស្រាយបច្ចេកទេស លើកទី១
————————

រាជធានីភ្នំពេញ - ថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) បានអនុវត្តន៍សកម្មភាព «តាមដាន និងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តដំណោះស្រាយបច្ចេកទេស លើកទី១» តាមប្រព័ន្ធអនទ្បាញ ជាមួយសិប្បកម្មចំនួន២ គឺ៖ សិប្បកម្ម មេផ្ទះ និងសិប្បកម្ម មរតកទេពស្វាយជួរ, និងហាងចំនួន១ គឺហាង ចាណាងជនជាតិដើម។

ការតាមដាននិងវាយតម្លៃលើកទី១ នេះ ផ្ដោតសំខាន់លើការប្រឹក្សាពន្យល់បន្ថែមលើលទ្ធផលដំណោះស្រាយបច្ចេកទេស និងវឌ្ឍនភាព នៃការអនុវត្តដំណោះស្រាយបច្ចេកទេស ដើម្បីពង្រឹងគុណភាព និងស្តង់ដារសុវត្ថិភាពនៃផលិតផល​ និង បង្កើនប្រសិទ្ធភាពខ្សែសង្វាក់ផលិតកម្មនិងការលក់ សម្រាប់កំណើនអាជីវកម្ម។

វិទ្យាស្ថានជាតិ វ.ប.ន. នៅតែបន្តប្តេជ្ញាចិត្តគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) តាមរយៈការផ្តល់ដំណោះស្រាយបច្ចេកទេស ដើម្បីបង្កើនសមត្ថភាពផលិតកម្ម និងភាពប្រកួតប្រជែងក្នុងទីផ្សារ។

​✨First Progress Monitoring and Evaluation on Technical Solutions Implementation
————————

Phnom Penh, July 30-31, 2026 — a team of the National Institute of Science, Technology and Innovation (NISTI) conducted virtually the "first progress monitoring and evaluation (M&E) on technical solutions implementation", with two Enterprises namely: Meh Pteah Handicraft and Morodoktep Svaychour Handicraft, and one restaurant namely: Chanang Indigenous.

This initial M&E focused primarily on further consultation and explanation regarding the technical solution results, and progress of technical solutions implementation, aimed at enhancing quality and safety standards of products, and improving the efficiency of production line and commercial line for business growth.

NISTI remains committed to supporting Small and Medium Enterprises (SMEs) by providing technical solutions to enhance production capacity and market competitiveness.

————————


🌐More info about NISTI
https://nisti-tree.vercel.app/

English Below]-----------------គាំទ្រសហគ្រាសក្នុងស្រុក តាមរយៈកិច្ចសហការ និងការផ្ដល់ដំណោះស្រាយផ្នែកបច្ចេកទេសភ្នំពេញ ថ្ងៃទ...
31/07/2026

English Below]
-----------------

គាំទ្រសហគ្រាសក្នុងស្រុក តាមរយៈកិច្ចសហការ និងការផ្ដល់ដំណោះស្រាយផ្នែកបច្ចេកទេស

ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ — ក្រុមការងារនៃវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីបញ្ហាប្រឈម និងផ្ដល់ជាដំណោះស្រាយបច្ចេកទេស ជូនដល់សិប្បកម្មផលិតសៀង លឹមស្រេង។

កិច្ចពិភាក្សានេះផ្ដោតលើចំណុចដូចខាងក្រោម៖
១. សិក្សាអំពីបញ្ហាប្រឈមក្នុងដំណើរការអាជីវកម្មរបស់សិប្បកម្ម ក្នុងនោះរួមមាន វិធីសាស្រ្តក្នុងការរក្សាទុក ការវេចខ្ចប់ និងកត្តាដែលអាចធ្វើអោយផលិតផលងាយខូច
២. ផ្ដល់ការណែនាំ ដើម្បីជួយដោះស្រាយបញ្ហាប្រឈម លើកកម្ពស់ផលិតភាព និងគុណភាពផលិតផលប្រកបដោយស្ដង់ដារសម្រាប់ប្រើប្រាស់។

-----------------
Supporting Local SMEs through Technical Solution & Collaboration

Phnom Penh, July 30, 2026 — The team from the National Institute of Science, Technology and Innovation (NISTI) conducted a technical consultation session with Lim Sreng handicraft , to discuss their operational challenges and provide technical solutions.

The consultation focused on the following areas:

1. Assess the operational challenges encountered by the enterprise, including current storage and preservation practices, packaging systems, and the intrinsic and extrinsic factors contributing to product deterioration and reduced shelf life.
2. Provide technical recommendations to address the identified challenges, with the aim of improving production efficiency, enhancing product quality and safety, and ensuring compliance for consumer use

-----------------


🌐More info about NISTI
https://nisti-tree.vercel.app

[English below]កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងកំណត់ទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ព្រមទាំងទិសដៅយន្តការឆ្ន...
30/07/2026

[English below]
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងកំណត់ទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ព្រមទាំងទិសដៅយន្តការឆ្នាំ២០២៧ របស់វិទ្យាស្ថានជាតិ វ.ប.ន.

នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តមបណ្ឌិត កែវ សុជាតិ អគ្គនាយកនៃវិទ្យាស្ថានជាតិ វ.ប.ន.។

កិច្ចប្រជុំនេះ ផ្តោតលើគោលបំណងសំខាន់ៗ ដូចខាងក្រោម ៖
✅ បូកសរុបលទ្ធផលការងារឆមាសទី១ ៖
វាយតម្លៃសមិទ្ធផលការងារ ចំណុចខ្លាំង ចំណុចដែលត្រូវកែលម្អ បញ្ហាប្រឈម សំណូមពរ ព្រមទាំងកំណត់ទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦
✅ ពង្រឹងការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)៖
អនុវត្តកម្មវិធីអន្តរាគមន៍(Program Intervention) តាមរយៈការផ្តល់ដំណោះស្រាយបច្ចេកទេស ការប្រឹក្សាយោបល់ ការផ្ទេរបច្ចេកវិទ្យា
✅ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ៖
ដើម្បីទាក់ទាញបច្ចេកវិទ្យា ចំណេះដឹង ធនធាន និងគម្រោងសហប្រតិបត្តិការថ្មីៗ។

តាមរយៈការប្តេជ្ញាចិត្ត វិទ្យាស្ថានជាតិ វ.ប.ន.បន្តអភិវឌ្ឍ និងអនុវត្តដំណោះស្រាយបច្ចេកវិទ្យា ប្រកបដោយនវានុវត្តន៍ ដើម្បីពន្លឿនការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់MSMEs និងជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) សម្រាប់ការអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព។

NISTI First Semester Performance Review Meeting outlined the work plan for the second semester of 2026 and its strategic mechanisms in 2027.

On 29 July 2026, the National Institute of Science, Technology and Innovation (NISTI) organized this meeting, which was presided over by H.E. Hong Rada, Under Secretary of State of the Ministry of Industry, Science, Technology & Innovation, and H.E.Dr. Keo Socheat, Director General of the NISTI.

The meeting focused on the following key objectives:
✅ Reviewing the results of the first semester:
Evaluating work achievements, strengths, areas for improvement, challenges, recommendations, and defining work directions for the second semester of 2026.
✅ Strengthening support for Micro, Small, and Medium Enterprises (MSMEs):
Implementing program interventions through the provision of technical solutions, consultancy services, and technology transfer.
✅ Expanding cooperation with national and international partners:
Attracting technologies, knowledge, resources, and new cooperation projects.

Through its commitment, NISTI continues to develop and implement innovative technology solutions to accelerate the enhancement of MSMEs’ competitiveness and promote the Science, Technology, and Innovation (STI) sector for sustainable national development.

———————————————


🌐More info about NISTI
https://nisti-tree.vercel.app/

29/07/2026
[English Below]វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ————————រាជធានីភ្នំពេញ​ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦៖​ វិទ្យាស្ថានជាតិវិទ្...
29/07/2026

[English Below]

វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ
————————
រាជធានីភ្នំពេញ​ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦៖​ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) សហការជាមួយ អគ្គនាយកដ្ឋាន សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, សាកលវិទ្យាល័យ CamTech និង Kenan Foundation Asia បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI): Google Gemini និង NotebookLM ដើម្បីគាំទ្រអាជីវកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម” តាមរយៈប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កែវ សុជាតិ អគ្គនាយកវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានអ្នកចូលរួមពីតំណាងសហគ្រាស និងស្ថាប័នពាក់ព័ន្ធ ចំនួន ៣៧០ រូប។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង​ លើកកម្ពស់សមត្ថភាពឌីជីថល និងជំរុញការប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅកម្ពុជា ដើម្បីពង្រឹងភាពធន់ បង្កើនប្រសិទ្ធភាពការងារ និងលទ្ធភាពប្រកួតប្រជែងក្នុងសម័យសេដ្ឋកិច្ចឌីជីថល។ វគ្គបណ្តុះបណ្តាលនេះ គឺជាជំហាន ដ៏មានសារៈសំខាន់មួយក្នុងការឆ្លើយតបទៅនឹងនិន្នាការបច្ចេកវិទ្យាសកល និងជាការបើកផ្លូវឱ្យសហគ្រាសក្នុងស្រុកអាចទាញយកផលប្រយោជន៍ពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីធ្វើទំនើបកម្មអាជីវកម្មរបស់ខ្លួន។

Online Training Session
————————
Phnom Penh, July 28, 2026: The National Institute of Science, Technology and Innovation (NISTI), in collaboration with the General Department of Small & Medium Enterprises and Handicraft, CamTech University, and Kenan Foundation Asia, organized an online training program on “The Use of Artificial Intelligence (AI): Google Gemini and NotebookLM to Support Micro, Small​ and Medium Enterprises (MSMEs)”, was presided over by H.E. Dr. Keo Socheat, Director General of NISTI, with the participation of 370 representatives from enterprises and relevant institutions.

This training aims to enhance digital capacity and promote the use of artificial intelligence tools among MSMEs in Cambodia, in order to strengthen resilience, improve work efficiency, and increase competitiveness in the digital economy era. This training program marks a significant milestone in supporting local enterprises to respond to global technology trends and leverage Artificial Intelligence (AI) to modernize their businesses.
————————
🌐More info about NISTI
https://nisti-tree.vercel.app/

28/07/2026

ស្វែងយល់ពីការគាំទ្ររបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) សម្រាប់សហគ្រាស និងអ្នកផលិតអាហារនៅកម្ពុជា

សូមចុចតំណភ្ជាប់ទៅកាន់ផតខាស់ទាំង ៥ ភាគ ខាងក្រោម៖

Part 1:https://www.facebook.com/reel/2039646356923053/?fs=e&fs=e

Part 2:​​​https://www.facebook.com/reel/1713167119885205/?fs=e&fs=e

Part 3:https://www.facebook.com/reel/1572084377973649/?fs=e&fs=e

Part 4:https://www.facebook.com/reel/3205965806460805/?fs=e&fs=e

Part 5:https://www.facebook.com/reel/1040824298432496/?fs=e&fs=e

[English Below]ជំរុញការស្រាវជ្រាវនិងអភិវឌ្ឍលើផលិតផលកូនត្រីអប់គ្រឿងកំប៉ុង————————វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យ...
28/07/2026

[English Below]

ជំរុញការស្រាវជ្រាវនិងអភិវឌ្ឍលើផលិតផលកូនត្រីអប់គ្រឿងកំប៉ុង
————————
វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) សហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងសហគ្រាសយូនីកា (UNICA Enterprise) បានអនុវត្តគម្រោងស្រាវជ្រាវនិងអភិវឌ្ឍផលិតផលកូនត្រីអប់គ្រឿងកំប៉ុង ដើម្បីបង្កើតបានជាផលិតផលអាហារកំប៉ុងមួយដែលផ្ដល់ភាពងាយស្រួលសម្រាប់អ្នកបរិភោគ រួមជាមួយគុណភាព សុវត្ថិភាព និងរក្សាបាននូវរសជាតិដើមនៃគ្រឿងខ្មែរ។

គម្រោងនេះផ្តោតលើការអភិវឌ្ឍផលិតផលគំរូ (Product Prototype) តាមរយៈការសិក្សារូបមន្ត ការសាកល្បងដំណើរការផលិត ការតេស្តដោយញាណ ការសម្របសម្រួលផ្ទេរបច្ចេកវិទ្យាកែច្នៃអាហារ ព្រមទាំងការផ្តល់ការណែនាំបច្ចេកទេសដល់សហគ្រាសយូនីកា ស្តីពីគុណភាពផលិតផល សុវត្ថិភាពចំណីអាហារ ការវេចខ្ចប់ និងការវាយតម្លៃអាយុកាលរបស់ផលិតផលដើម្បីត្រៀមសម្រាប់ការផលិត និងធ្វើពាណិជ្ជកម្មនាពេលអនាគត។គម្រោងនេះក៏បានចូលរួមចំណែក ក្នុងការបង្កើនតម្លៃបន្ថែមដល់ធនធានជលផលក្នុងស្រុកនិងលើកកម្ពស់ឧស្សាហកម្មកែច្នៃម្ហូបអាហារនៅកម្ពុជា។

Promoting research and development on canned fish marinated with khmer herb products
————————

The National Institute of Science, Technology and Innovation (NISTI), in collaboration with the Royal University of Phnom Penh (RUPP) and UNICA Enterprise, has implemented a research and development project on canned fish marinated with khmer herb products to create a canned food product that provides convenience for consumers, along with quality, safety and maintaining the original taste of Cambodian food.

The project focuses on developing a product prototype through formulation study, production process testing, sensory testing, facilitating the transfer of food processing technology, and providing technical guidance to UNICA Enterprise on product quality, food safety, packaging and product shelf-life evaluation in preparation for future production and commercialization. The project also contributes to adding value to local fisheries resources and promoting the food processing industry in Cambodia.

———
🌐More info about NISTI
https://nisti-tree.vercel.app/

Address

National Road 2, Sangkat Chak Angre Leu, Khan Mean Chey
Phnom Penh
12354

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 07:30 - 17:00
Thursday 07:30 - 17:00
Friday 07:30 - 17:00

Alerts

Be the first to know and let us send you an email when National Institute of Science, Technology and Innovation - NISTI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share