- បើអតិថិជនទទួលបានទំនិញមានការបាក់បែកឬមានបញ្ហារផ្សេងៗ ឬខុសពីបំណងអតិថិជន នោះជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនយើងខ្ញុំ ហើយក្រុមហ៊ុនយើងខ្ញុំធានាសងវិញ100% ។
- ចំពោះកាម្ម៉ងចាប់ពី1ទូកុងតេន័រឡើងទៅជាលក្ខណះ Pre-order ទំនិញនឹងទទួលបានដូចក្នុងកិច្ចសន្យា។
- ចំពោះការកាម្ម៉ង់ដុំ នឹងធ្វើការដឹកជញ្ជូនក្នុងរយះពេលមិនលើសពី3 ថ្ងៃ ចាប់ពី1តោនឡើងទៅ ដោយមិនរួមថ្ងៃសៅរ៍ ថ្ងៃអាទិត្យឬថ្ងៃឈប់សំរាកតាមច្បាប់រាជការ។
- ចំពោះការទិញរាយសំរាប
់អតិថិជនដែលនៅទីក្រុងភ្នំពេញ បើការកាម្ម៉ង់មុនម៉ោង 11.00 ព្រឹក ទំនិញនឹងត្រូវដឹកជញ្ជូនដោយក្រុមហ៊ុនផ្ទាល់ក្នុងថ្ងៃដដែលនោះនាពេលរសៀល។ ផ្ទុយទៅវិញបើការបញ្ជាទិញលើសពីម៉ោង11.00 ព្រឹកនោះទំនិញនឹងត្រូវដឹកជញ្ជូននៅថ្ងៃបន្ទាប់មិនរាប់ថ្ងៃឈប់សំរាកឬថ្ងៃបុណ្យ។
- ចំពោះការទិញរាយសំរាប់អតិថិជនដែលនៅតាមខេត្ត បើការកាម្ម៉ង់មុនម៉ោង 11.00 ព្រឹក ទំនិញនឹងត្រូវបានដាក់ផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូននៅពេលពេលរសៀលនាថ្ងៃដដែលនោះ។ ផ្ទុយទៅវិញបើការបញ្ជាទិញលើសពីម៉ោង11.00 ព្រឹក នោះទំនិញនឹងត្រូបានដាក់ផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូននៃថ្ងៃបន្ទាប់។
- ចំពោះអតិថិជនដែលនៅភ្នំពេញ ការទិញទំនិញរាយដែលមានបរិមាណសរុបតិចជាង100kg អតិថិជនត្រូវបង់ថ្លៃសេវាដឹកជញ្ជូន 2 ដុល្លារ តែបើការទិញរាយមានបរិមាណសរុបលើស100kg នោះអតិថិជនមិនត្រូវបង់ថ្លៃសេវាដឹកជញ្ជូននោះទេ។
- ចំពោះការទិញថ្ងៃសៅរ៍-អាទិត្យ អីវ៉ាន់នឹងដឹកជូនក្នុងថ្ងៃច័ន្ទនិងថ្ងៃអង្គារ៍ឬថ្ងៃធ្វើការបន្ទាប់ទៀតបើចំថ្ងៃឈប់សំរាកតាមលំដាប់មុនក្រោយរបស់អតិថិជន។
- ចំពោះការទិញរាយទៅបណ្តាខេត្តដែលមានបរិមាណ 1បេឬ1កានដែលមានចំណុះចាប់ពី20-50គីឡូក្រាម អតិថិជនត្រូវបង់ថ្លៃ 3ដុល្លារ/បេ ឬ 3 ដុល្លារ/កាន រួមជាមួយនឹងថ្លៃទំនិញ។
- ចំពោះការទិញទំនិញដែលមានចំណុះរួមមិនដល់20គីឡូក្រាម ថ្លៃសេវាផ្ញើតាមខេត្ត 3ដុល្លារ រួមជាមួយនឹងថ្លៃទំនិញ។
- ការបង់ប្រាក់ហើយមិនអាចយកប្រាក់វិញបានទេ។
- ទំនិញដែលទិញហើយមិនអាចដូរវិញបាន។
- ទំនិញដែលទិញហើយមិនអាចដូរយកទំនិញផ្សេងបានទេ។
- ទំនិញដែលមានហានិភ័យខ្ពស់ អតិថិជនត្រូវ មកទទួលទំនិញនៅក្រុមហ៊ុន។
- ទំនិញដែលដាក់ផ្ញើរតាមក្រុមហ៊ុនដឹកជញ្ជូនអាចធ្វើទៅបានលុះត្រាតែមានការយលព្រមពីអតិថិជនជាមុនសិន។
- ការផ្ញើទំនិញអតិថិជនក្រុមហ៊ុននឹងដាក់ជូនអតិថិជនអោយបានឆាប់បំផុតតាមដែលអាចធ្វើបាន។
- ការទិញទំនិញខាងលើអាចដំណើរការទៅបានលុះត្រាតែអតិថិជនបានបង់ប្រាក់100%មុនតែប៉ុន្នោះ។
- លកខណ្ឌផ្សេងៗ នឹងត្រូវបានផ្លាស់ប្តូរបើមានការចាំបាច់។
Alerts
Be the first to know and let us send you an email when ក្រុមហ៊ុនផ្គត់ផ្គង់សារធាតុគីមី NORIN Chemical Supply Co,.Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.