EcoFlow Authorized Distributor KH

Call Directions Website Contact the business

EcoFlow Authorized Distributor KH EcoFlow is an eco-friendly energy solutions company.

🙏🇰🇭 សូមថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ🙏🇰🇭សូមក្រាបបង្គំថ្វាយព្រះសព្ទសាធុការពរ និងព្រះពរជ័យ សិរីមង្...
29/10/2026

🙏🇰🇭 សូមថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ🙏🇰🇭
សូមក្រាបបង្គំថ្វាយព្រះសព្ទសាធុការពរ និងព្រះពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយចំពោះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍។ 🙏❤️

🙏🪷 សូមអនុមោទនាពិធីបុណ្យកឋិនកាល 🪷🙏📅 ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្ន...
27/10/2026

🙏🪷 សូមអនុមោទនាពិធីបុណ្យកឋិនកាល 🪷🙏
📅 ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។
ពិធីបុណ្យកឋិនកាល ជាប្រពៃណីដ៏ល្អផូរផង់របស់ពុទ្ធបរិស័ទខ្មែរ ក្នុងការនាំយកសំពត់ និងចីវរ ព្រមទាំងគ្រឿងបរិក្ខារទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងបន្តប្រពៃណីព្រះពុទ្ធសាសនា។
សូមជូនពរប្រជាពុទ្ធបរិស័ទទាំងអស់ ជួបតែសេចក្តីសុខ សុភមង្គល និងសេចក្តីចម្រើនគ្រប់ប្រការ។ 🙏✨

🙏សូមអនុមោទនា ពិធីបុណ្យចេញព្រះវស្សាថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ...
26/10/2026

🙏សូមអនុមោទនា ពិធីបុណ្យចេញព្រះវស្សា
ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។
✨សូមជូនពរប្រជាពុទ្ធបរិស័ទទាំងអស់ ជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អ និងសិរីមង្គលគ្រប់ប្រការ។
#បុណ្យចេញព្រះវស្សា #ប្រពៃណីខ្មែរ #ព្រះពុទ្ធសាសនា

🕊🇰🇭 អបអរសាទរខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស 🇰🇭📅 ២៣ តុលា ១៩៩១ – ២៣ តុលា ២០២៦✨ ក្នុងឱកាសដ៏មានអត្ថន័យនេះ ស...
23/10/2026

🕊🇰🇭 អបអរសាទរខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស 🇰🇭
📅 ២៣ តុលា ១៩៩១ – ២៣ តុលា ២០២៦
✨ ក្នុងឱកាសដ៏មានអត្ថន័យនេះ សូមយើងទាំងអស់គ្នាចងចាំ និងឱ្យតម្លៃចំពោះសន្តិភាព ឯកភាពជាតិ និងសាមគ្គីភាព ដោយរួមគ្នាថែរក្សាមរតកសន្តិភាព ដើម្បីកសាងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានអនាគតភ្លឺស្វាងសម្រាប់កូនចៅជំនាន់ក្រោយ។ ❤️🕊
🇰🇭 សន្តិភាពជាក្តីសង្ឃឹម សាមគ្គីភាពជាកម្លាំង និងការអភិវឌ្ឍជាអនាគតរបស់កម្ពុជា!
#កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស #៣៥ឆ្នាំនាំនៃកិច្ចព្រមព្រៀងសន្តិភាព

🙏🇰🇭 គម្រប់ខួបលើកទី១៤ នៃទិវាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ 🇰🇭ក្នុងឱកាសគម្រប់ខួបដ៏មានអត្ថន័យនេះ យើងខ្ញុំសូមចូលរួមគោ...
14/10/2026

🙏🇰🇭 គម្រប់ខួបលើកទី១៤ នៃទិវាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ 🇰🇭
ក្នុងឱកាសគម្រប់ខួបដ៏មានអត្ថន័យនេះ យើងខ្ញុំសូមចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ និងចងចាំជានិច្ចនូវព្រះរាជគុណដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។
សូមព្រះវិញ្ញាណក្ខន្ធព្រះអង្គបានយាងសោយសុខក្នុងព្រះបរមសុគតិភពជានិរន្តរ៍។ 🙏🕊
១៥ តុលា ២០១២ – ១៥ តុលា ២០២៦

🙏✨ អបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ!🌾 ពិធីបុណ្យភ្ជុំបិណ្ឌ ជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារធ្វើបុណ្យ និងរក្ស...
09/10/2026

🙏✨ អបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ!
🌾 ពិធីបុណ្យភ្ជុំបិណ្ឌ ជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារធ្វើបុណ្យ និងរក្សាប្រពៃណីដ៏ល្អរបស់ខ្មែរ។ 🇰🇭 សូមជូនពរបងប្អូនខ្មែរទាំងអស់ឱ្យមាន សុខភាពល្អ សុភមង្គល សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច។ 💛🙏
សូមឱ្យការធ្វើដំណើរទៅកាន់ស្រុកកំណើតប្រកបដោយសុខសុវត្ថិភាព និងភាពកក់ក្តៅជាមួយក្រុមគ្រួសារ។ 🌿✨

📚 អបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក 🌍👩‍🏫Happy World Teachers’ Day! 🎉ក្នុងឱកាស ទិវាគ្រូបង្រៀនពិភពលោក យើងសូមថ្លែងអំណរគុណយ៉ាងជ...
04/10/2026

📚 អបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក 🌍👩‍🏫
Happy World Teachers’ Day! 🎉
ក្នុងឱកាស ទិវាគ្រូបង្រៀនពិភពលោក យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកគ្រូ អ្នកគ្រូគ្រប់រូប ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងចំណេះដឹង ដើម្បីបណ្តុះបណ្តាល និងបំភ្លឺផ្លូវអនាគតដល់សិស្សានុសិស្ស។ ❤️
សូមជូនពរលោកគ្រូ អ្នកគ្រូទាំងអស់ ជួបប្រទះតែសុខភាពល្អ សុភមង្គល ជោគជ័យ និងមានកម្លាំងចិត្តបន្តបេសកកម្មដ៏មានតម្លៃនេះជារៀងរហូត។ 🌟
អរគុណលោកគ្រូ អ្នកគ្រូ សម្រាប់ការបំភ្លឺផ្លូវអនាគតរបស់យើង! 🙏💙

03/10/2026
៩ ឆ្នាំនៃមោទនភាពជាតិខ្មែរលើឆាកអន្តរជាតិ! 🇰🇭✨(៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦)រួមគ្នាអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូល «តំប...
07/07/2026

៩ ឆ្នាំនៃមោទនភាពជាតិខ្មែរលើឆាកអន្តរជាតិ! 🇰🇭✨
(៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦)

រួមគ្នាអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយអង្គការ UNESCO នាទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។

ក្នុងនាមជាកូនខ្មែរជំនាន់ក្រោយ ពួកយើងរួមគ្នាថែរក្សា និងផ្សព្វផ្សាយអច្ឆរិយភាពនេះទៅកាន់ពិភពលោក ព្រោះ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។ 🇰🇭❤️

🎉 អបអរសាទរ ខួបលើកទី៧៥ 🎉 🇰🇭 កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ📅 ៣ កក្កដា ១៩៥១ – ៣ កក្កដា ២០២៦ (Cambodia joined UNESCO)រយៈ...
03/07/2026

🎉 អបអរសាទរ ខួបលើកទី៧៥ 🎉 🇰🇭 កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ
📅 ៣ កក្កដា ១៩៥១ – ៣ កក្កដា ២០២៦ (Cambodia joined UNESCO) រយៈពេល ៧៥ ឆ្នាំនៃភាពជាសមាជិកអង្គការយូណេស្កូ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់ការអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងការអភិរក្សបេតិកភណ្ឌជាតិឱ្យមានការទទួលស្គាល់ និងលេចធ្លោលើឆាកអន្តរជាតិ។

សូមចូលរួមអបអរសាទរ និងបន្តរួមគ្នាថែរក្សា អភិរក្ស និងផ្សព្វផ្សាយនូវបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា ដើម្បីជាមរតកដល់មនុស្សជំនាន់ក្រោយ។

Address

Tan Tower One (11th Floor), No. 45, Street, 464, Toul Tumpung2, Chamkamorn
Phnom Penh
120110

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30
Saturday 08:00 - 17:30

Telephone

+85581777059

Alerts

Be the first to know and let us send you an email when EcoFlow Authorized Distributor KH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to EcoFlow Authorized Distributor KH:

Shortcuts

Share