Idea - អាយឌា

Idea - អាយឌា ចែករំលែកពីចំណេះដឹងបច្ចេកទេស សុវត្ថិភាព​ នឹងសុខភាព

14/12/2025

វីរៈកងទ័ពច្បាំងពីមុខ យើងសម្រុកជួយពីក្រោយ។
សូមអរគុណទឹកចិត្តមាមីង បងប្អូនសម្រាប់ជាតិសាសន៌យើង។ 🙏🙏🤭

13/12/2025
សូមពុកម៉ែបងប្អូនក្រុមគ្រួសារយេីងជួយគ្នាផង ជនភាសសឹកកេីនឡើងជាបន្តបន្ទាប់ ជំនួយបងប្អូនគឺជំនួយដើម្បីជនរួមឈាមយើង។ 🙏🙏🙏
12/12/2025

សូមពុកម៉ែបងប្អូនក្រុមគ្រួសារយេីងជួយគ្នាផង ជនភាសសឹកកេីនឡើងជាបន្តបន្ទាប់ ជំនួយបងប្អូនគឺជំនួយដើម្បីជនរួមឈាមយើង។ 🙏🙏🙏

សូមបងប្អូនថែរក្សាសុខភាពទាំងអស់គ្នា។ប្រភពៈ Passnatexam
23/01/2025

សូមបងប្អូនថែរក្សាសុខភាពទាំងអស់គ្នា។

ប្រភពៈ Passnatexam

ជំរាបសូរពុកម៉ែមាមីងបងប្អូនទាំងអស់គ្នា! នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥ នាសាលាបឋមសិក្សាក្រវៀក ស្ថិតនៅភូមិក្រវៀក ...
19/01/2025

ជំរាបសូរពុកម៉ែមាមីងបងប្អូនទាំងអស់គ្នា! នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥ នាសាលាបឋមសិក្សាក្រវៀក ស្ថិតនៅភូមិក្រវៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រុមការងារយើងខ្ញុំទាំងអស់គ្នាបាននាំយកទៅដោយផ្ទាល់នូវសម្ភារៈសិក្សា កាតាប សម្លៀកបំពាក់ ព្រមទាំងចំណីអាហារទទួលទានពេលថ្ងៃត្រង់ទៅប្រគល់ជូនក្មួយៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាក្រវៀក ដែលទាំងនោះសុទ្ធសឹងទទួលបានពីការបរិច្ចាកជាថវិកា នឹងសម្ភារៈពីបណ្ដារសប្បុរសជន មិត្តភ័ក្រ្ត បងប្អូន។ កម្មវិធីនេះជាកម្មវិធីសកម្មភាពសប្បុរសធម៌មហាជន ហើយមិនអាចប្រព្រឹត្តទៅបាននោះទេបើសិនគ្មានការជួយចូលរួមបរិច្ចាក នឹងការជួយជ្រោមជ្រែងពីសំណាក់បងប្អូន មិត្តភ័ក្ត្រទាំងអស់គ្នា ទាំងថវិកា សម្ភារៈ ពេលវេលា កម្លាំងកាយចិត្ត។ ពួកយើងសូមលើកម្រាមដៃដប់គោរពថ្លែងអំណរអរគុណនូវទឹកចិត្តមនុស្សធម៏របស់សប្បុរសជនដល់កុមារកម្ពុជារបស់យើង។ សូមប្រសិទ្ធពរជ័យ សុខសិរីមង្គល សំណាងល្អ សុខភាពល្អ ចូលមានដល់តាយាយ ពុកម៉ែ មិត្តភ័ក្ត្រ បងប្អូនទាំងអស់គ្នា។ សូមអរគុណ!

ស្អែកជួបគ្នានៅសាលាបឋមសិក្សាក្រវៀក 😍
18/01/2025

ស្អែកជួបគ្នានៅសាលាបឋមសិក្សាក្រវៀក 😍

ជំរាបសួរពុកម៉ែបងប្អូន ជាការជូនដំណឹងដល់សប្បុរសជនដែលបានចូលរួមជួយបរិច្ចាកជាថវិកា កំឡុងពេលនេះខាងពួកយេីងបាននឹងកំពុងរៀបចំកញ្ចប...
16/01/2025

ជំរាបសួរពុកម៉ែបងប្អូន ជាការជូនដំណឹងដល់សប្បុរសជនដែលបានចូលរួមជួយបរិច្ចាកជាថវិកា កំឡុងពេលនេះខាងពួកយេីងបាននឹងកំពុងរៀបចំកញ្ចប់ថវិកាដែលបានពីការបរិច្ចាកយកទៅទិញសម្ភារៈតាមការគ្រោងទុក។ ពួកយេីងសូមលេីកម្រាមដៃដប់អរគុណដល់ពុកម៉ែមាមីងបងប្អូននូវសមាណចិត្តមួយនេះ។
សូមបញ្ជាក់: ព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមករា ពួកយេីងនឹងជួបជុំធ្វេីសកម្មភាពសប្បុរសធម៌របស់ពួកយេីងនៅទីតាំងដែលបានកំណត់ខាងក្រោម។ ពុកម៉ែបងប្អូនអាចអញ្ជេីញចូលរួមដោយផ្ទាល់បានទៅតាមលទ្ធភាព នឹងមធ្យោបាយផ្ទាល់ខ្លួន។ សូមអរគុណ 🙏🙏🙏

ជំរាបសួរពុកម៉ែបងប្អូន យេីងខ្ញុំសូមធ្វេីការបង្ហាញទឹកប្រាក់ដែលទទួលបានពីការបរិច្ចាករបស់ពុកម៉ែបងប្អូន។ ពួកយេីងនឹងនៅបន្តទទួលក...
11/01/2025

ជំរាបសួរពុកម៉ែបងប្អូន យេីងខ្ញុំសូមធ្វេីការបង្ហាញទឹកប្រាក់ដែលទទួលបានពីការបរិច្ចាករបស់ពុកម៉ែបងប្អូន។ ពួកយេីងនឹងនៅបន្តទទួលការចូលរួមរបស់សប្បុរសជនទាំងឡាយរហូតដល់ថ្ងៃទី១៥ខែមករា។ សូមពុកម៉ែបងប្អូនមេត្តាចូលរួមតាមលទ្ធភាពផង។ សូមអរគុណ 🙏🙏🙏

ជំរាបសួរពុកម៉ែបងប្អូន អាចចូលរួមជាថវិកា ឬសម្ភារៈតាមសទ្ធា។ តារាងរាយសម្ភារៈពុកម៉ែអាចអញ្ជេីញពិនិត្យបាន វាសុទ្ធសឹងតែជាតម្រូវក...
02/01/2025

ជំរាបសួរពុកម៉ែបងប្អូន អាចចូលរួមជាថវិកា ឬសម្ភារៈតាមសទ្ធា។ តារាងរាយសម្ភារៈពុកម៉ែអាចអញ្ជេីញពិនិត្យបាន វាសុទ្ធសឹងតែជាតម្រូវការចាំបាច់សម្រាប់សាលា។
ការចូលរួមថវិកាអាចប្រេីឃ្យូអរកូដនេះបាន ហេីយមានតែមួយគត់។
លេខទំនាក់ទំនងពត៌មានលម្អិតៈ 0967789538
សូមអរគុណ🙏🙏🙏

ជំរាបសួរតាយាយ អ៊ំប្រុសអ៊ំស្រី បងប្អូន បើបានឃើញរូបនេះហើយសូមមេត្តាកុំអូសរំលង អាចចូលរួមបន្តិចបន្តួចដើម្បីក្មេងៗនៅតាមតំបន់ដា...
26/10/2024

ជំរាបសួរតាយាយ អ៊ំប្រុសអ៊ំស្រី បងប្អូន បើបានឃើញរូបនេះហើយសូមមេត្តាកុំអូសរំលង អាចចូលរួមបន្តិចបន្តួចដើម្បីក្មេងៗនៅតាមតំបន់ដាច់ស្រយាលដែលកំពុងមានការខ្វះខាតខ្លាំង។ សូមចូលរួមទាំងអស់គ្នាដើម្បីកុមារកម្ពុជាអោយគ្នាមានកម្លាំងចិត្តតស៊ូក្នុងការសិក្សាទៅថ្ងៃមុខទៀត​។ យើងខ្ញុំសូមថ្លែងអំណរអរគុណនូវទឹកចិត្ត នឹងការជួយរបស់តាយាយ ពុកម៉ែ បងប្អូន 🙏🙏🙏

26/10/2024

ទិដ្ធភាពខ្លះៗនៅឯមណ្ឌលកុមារកំព្រាព្រៃជុំ ដែលជាមណ្ឌលកុមារកំព្រា ពួកយេីងខ្ញុំបានចុះផ្ទាល់ទៅដល់មណ្ឌលដោយបាននាំយកស្បៀងអាហារ សម្ភារៈ នឹងថវិកាមួយចំនួនដែលទទួលបានពីការបរិច្ចាកពីសំណាក់សប្បុរសជន មិត្តភ័ក្រ្ត មិត្តរួមការងារ ដោយទឹកចិត្តអាណិតស្រលាញ់ នឹងចង់ជួយសម្រាលបន្ទុកខាងមណ្ឌលបានមួយកម្រិត បេីទោះបីការជួយក្នុងចំនួនតិចតួចក្ដី។ ពួកយេីងខ្ញុំសូមលេីកម្រាមដៃដប់ គោរពថ្លែងអំណរអរគុណនូវការចូលរួមចែករំលែកក្ដីស្រលាញ់ដោយការបរិច្ចាកសម្ភារៈ ថវិកា ពេលវេលាផ្ទាល់ខ្លួនដេីម្បីកុមារទាំងមួយរយនាក់ជាងរស់នៅក្នុងមណ្ឌល។ សូមជូនពរអោយសប្បុរសជនទាំងអស់អោយជួបតែពុទ្ធពរទាំងពួង សុខសំណាងល្អ សុខភាពពេញបរិបូរណ៌។ សូមអរគុណ !
👉 សូមបញ្ជាក់ថាមណ្ឌលពិតជានៅមានការខ្វះខាតច្រេីនសម្រាប់ការផ្គត់ផ្គង់ប្រចាំថ្ងៃដល់កុមារក្នុងមណ្ឌល ហេីយពួកយេីងសូមអំពាវនាវដល់សប្បុរសជនទាំងឡាយមេត្តាជួយដល់មណ្ឌលតាមកម្លាំងសទ្ធារៀងខ្លួន 🙏🙏🙏។

Address

Sangkat Kork Khleang, Khan Sen Sok
Phnom Penh
120910

Website

Alerts

Be the first to know and let us send you an email when Idea - អាយឌា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share