21/04/2026
ប្រកាសលេខ ០២៦ ឆ្នាំ២០២៦ថ្មី បានកែសម្រួលកម្រិតរូបវន្តបុគ្គលសិក្សាគម្រោងប្លង់មកត្រឹម ២កម្រិត ហើយបានបញ្ជាក់បន្ថែមពីវិសាលភាពនៃទំហំ និងប្រភេទគម្រោងដែលអាចសិក្សាបាន ពោលគឺយោងតាមដែនសមត្ថកិច្ចនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់។
ប្រកាសថ្មីនេះក៏បានបន្ថែមពីលក្ខខណ្ឌចាំបាច់ដែលនាយកបច្ចេកទេស និងនាយកគម្រោង ក្នុងក្រុមហ៊ុន និងសហគ្រាស ត្រូវការបំពេញបន្ថែមពីគណៈវិស្វករកម្ពុជា និងគណៈស្ថាបត្យករកម្ពុជាផងដែរ។