ខ្ញុំស្រឡាញ់ការងារខ្ញុំ

ខ្ញុំស្រឡាញ់ការងារខ្ញុំ ខ្ញុំស្រឡាញ់ការងាររបស់ខ្ញុំ

02/12/2025

២ធ្នូ មរតកជាអមតៈតជំនាន់ នៃស្មារតីពួតដៃគ្នាបញ្ចប់សង្រ្គាម បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ ឯកភាពជាតិ សម្រាប់មាគ៌ាឆ្ពោះទៅការកសាង និងអភិវឌ្ឍកម្ពុជារុងរឿង

21/10/2025

ចម្លាក់លើប្រាសាទបង្ហាញពីទិដ្ឋភាពប្រជាជនកំពុងតែសប្បាយរីករាយ ❤️.🇰🇭.🙏.

#គុនខ្មែរ #ស្រលាញ់គុនខ្មែរ #សម្រស់ #ខ្មែរស្រលាញ់ខ្មែរ

21/10/2025
ក្រសួងកសិកម្ម៖ កម្ពុជា សម្រេចបានការនាំចេញផ្លែចេកស្រស់ជិត ១៥ម៉ឺនតោន ក្នុងឆមាសទី១ ឆ្នាំ២០២៥ ដែលកើនឡើង ១៥,១៥% ធៀបនឹងរយៈពេលដ...
22/07/2025

ក្រសួងកសិកម្ម៖ កម្ពុជា សម្រេចបានការនាំចេញផ្លែចេកស្រស់ជិត ១៥ម៉ឺនតោន ក្នុងឆមាសទី១ ឆ្នាំ២០២៥ ដែលកើនឡើង ១៥,១៥% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា កម្ពុជា មាន​ផ្ទៃដី​ដាំ​ដុះ​ចេកសរុបប្រមាណ​ជាង​ ១៦ពាន់​ហិកតា និង​ផ្ទៃដី​កំពុង​​ប្រមូល​ផល​ជាង​ ១១​ពាន់​ហិកតា ចំពោះខេត្ត​ដែលដាំ​ដុះ​ចេក​ច្រើនជាងគេ រួម​មាន​​ខេត្តរតនគិរី ក្រចេះ ស្ទឹង​ត្រែង កំពត កំពង់ចាម និងខេត្តកំពង់ស្ពឺ​។

29/06/2025

កញ្ញា សឿន ស្រីណយ ជាអតីតពលករខ្មែរនៅប្រទេសថៃ។ ឥឡូវនេះ កញ្ញាបានត្រឡប់មកមាតុប្រទេសវិញ និងទទួលបានឱកាសការងារថ្មីនៅរោងចក្រផលិតស្បែកជើងគ្រប់ប្រទេស ភូហ្វុង (ខេមបូឌា) ស៊ូ ឯ.ក មានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

👉បងប្អូនពលករចង់បានឱកាសការងារធ្វើដូច​កញ្ញា សឿន ស្រីណយ សូមមក NEA ឬ ទាក់ទងសួរព័ត៌មានដោយផ្ទាល់តាមរយៈលេខទូរសព្ទ Hotline 1297 ឬ 077 23 23 78 / 016 78 66 55 (Telegram) និងទំព័រ Facebook (neakhmer)។

ស្ថានភាពនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥………កម្ពុជា នៅបន្តទទួលបងប្អូនពលករខ្មែរដែលចេញមកពីប្រទេសថៃតាម...
29/06/2025

ស្ថានភាពនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥
………

កម្ពុជា នៅបន្តទទួលបងប្អូនពលករខ្មែរដែលចេញមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិនានា ដោយនៅចាំសម្របសម្រួល និងដឹកជញ្ជូនពលករទៅកាន់មណ្ឌលសុវត្ថិភាព ផ្តល់ជូនព័ត៌មានពីការងារ និងបន្តសម្រួលជូនទៅតាមស្រុកកំណើតរៀងៗខ្លួន។

តាមការជូនដំណឹងដោយឯកតោភាគី ថៃបានបើកទ្វារច្រកព្រំដែនទ្បើងវិញជារៀងរាល់ថ្ងៃ (គ្រាន់តែជារូបភាពប៉ុណ្ណោះ) ប៉ុន្តែបានរឹតបន្តឹង ដោយហាមឃាត់ទាំងមនុស្ស និងរថយន្តចេញ-ចូល លើកលែងតែអ្នកជំងឺសង្គ្រោះបន្ទាន់ និងសិស្សសាលា។

ចំពោះភាគីកម្ពុជា បានបន្តបិទរហូតដល់មានការសម្រេចសារជាថ្មីពីថ្នាក់ដឹកនាំ។

ប្រភព៖ មន្ទីរព័ត៌មានតាមបណ្តាខេត្តជាប់ព្រំដែនថៃ

(ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត)៖ គិតចាប់ពីម៉ោង ៩:០០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីរាជការនៃក្រសួងការងារ និ...
29/06/2025

(ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត)៖ គិតចាប់ពីម៉ោង ៩:០០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកដែលប្រចាំការនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងមណ្ឌលសំចត ក្នុងខេត្តបន្ទាយមានជ័យ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ៕

Address

Phnom Penh
12304

Website

Alerts

Be the first to know and let us send you an email when ខ្ញុំស្រឡាញ់ការងារខ្ញុំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share