REAL Sketch Construction & Decoration Co., Ltd

REAL Sketch Construction & Decoration Co., Ltd REAL Sketch CONSTRUCTION & DECORATION Co., Ltd

សូមស្វាគមន៍កប៉ាលជីកព្រែក "ហ្វូណនតេជោ" របស់ក្រុមហ៊ុន cccc Water transportation consultants co.,ltd មកកាន់កម្ពុជា🇰🇭សូមជម្រ...
15/06/2024

សូមស្វាគមន៍កប៉ាលជីកព្រែក "ហ្វូណនតេជោ" របស់ក្រុមហ៊ុន cccc Water transportation consultants co.,ltd មកកាន់កម្ពុជា🇰🇭

សូមជម្រាបថា គម្រោង ព្រែកជីក​ "ហ្វូណនតេជោ" លាត​សន្ធឹង​ប្រវែង ១៨០គីឡូម៉ែត្រ មានជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) នឹងមានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។ គម្រោង ព្រែកជីក "ហ្វូណនតេជោ" ស្ថាបនាចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគសរុបប្រមាណ ១,៧ពាន់លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ​៕

ផែនទីលំអិត នៃខ្សែរបន្ទាត់ នៃគម្រោងព្រែកជីក "ហ្វូណនតេជោ"បងប្អូនពិនិត្យមើលតើមានឆ្លងកាត់ ភូមិ​ ឃុំ ស្រុក​ ខេត្តបងប្អូនណាខ្ល...
15/06/2024

ផែនទីលំអិត នៃខ្សែរបន្ទាត់ នៃគម្រោងព្រែកជីក "ហ្វូណនតេជោ"
បងប្អូនពិនិត្យមើលតើមានឆ្លងកាត់ ភូមិ​ ឃុំ ស្រុក​ ខេត្តបងប្អូនណាខ្លះ?

អូនខំបងប្រឹង​ ថ្ងៃមួយ​ ផ្ទះក្នុងក្ដីស្រម៉ៃយើងនិងក្លាយជាការពិត 🏡🏠🎊😍ក្តីស្រម៉ៃមនុស្សគ្រប់គ្នាចង់បាន🏡😘💚____________________...
18/05/2024

អូនខំបងប្រឹង​ ថ្ងៃមួយ​ ផ្ទះក្នុងក្ដីស្រម៉ៃយើងនិងក្លាយជាការពិត 🏡🏠🎊😍

ក្តីស្រម៉ៃមនុស្សគ្រប់គ្នាចង់បាន🏡😘💚

_______________________








#ផ្ទះស្អាត
#ផ្ទះលំហែរ
#ម៉ូតផ្ទះពេញនិយម
#ក្ដីសុខជីវិត
#គ្រួសារ

មួយគ្រួសារ ប្ដីប្រពន្ធមួយគូរ កូន១ ល្មមរស់នៅ!ទំហំផ្ទះ ៨ម៉ែត្រ x ១០ម៉ែត្រ​ + យ៉ខាងមុខផ្ទះ ថែម ៤ម៉ែត្រទៀត មានបន្ទប់ទទួលភ្ញៀ...
01/05/2024

មួយគ្រួសារ ប្ដីប្រពន្ធមួយគូរ កូន១ ល្មមរស់នៅ!

ទំហំផ្ទះ ៨ម៉ែត្រ x ១០ម៉ែត្រ​ + យ៉ខាងមុខផ្ទះ ថែម ៤ម៉ែត្រទៀត មានបន្ទប់ទទួលភ្ញៀវ ១ បន្ទប់គេង​២ បន្ទប់ទឹករួម ១​ និងចង្រ្កានបាយ ១
តម្លៃ​ក្រោម ៣###X ទេ​
មានតម្រូវការអាចទាក់ទងបានណាបាទ!
010 48 08 68
095 48 08 68

26/01/2024
ដល់វគ្គតែងខ្លួន
26/01/2024

ដល់វគ្គតែងខ្លួន

ទីបំផុតគម្រោងជីកព្រែកពីទន្លេបាសាក់ ទៅ កែបត្រូវបានរាជរដ្ឋាភិបាលអនុម័តហើយដោយមានឈ្មោះ (ព្រែកជីកហ្វូណន តេជោ) ដោយសាងសង់ក្នុងទ...
20/05/2023

ទីបំផុតគម្រោងជីកព្រែកពីទន្លេបាសាក់ ទៅ កែបត្រូវបានរាជរដ្ឋាភិបាលអនុម័តហើយដោយមានឈ្មោះ (ព្រែកជីកហ្វូណន តេជោ) ដោយសាងសង់ក្នុងទុនវិនិយោគប្រមាណ ១៧០០លាន​ដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។👏🎉🇰🇭

ផ្លូវទឹកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

ការស្ថាបនាច្រាំងនៃផ្លូវនាវាចរណ៍នេះ នឹងប្រើប្រាស់វិធីសាស្ត្រចំនួនពីរប្រភេទដែលសមស្រប គឺការដាំស្មៅនៅក្នុងប្រឡាយនាវាចរណ៍ និងការរៀបចំច្រាំងទន្លេបាសាក់ចំណុចព្រែកតាឯក រហូតដល់ព្រែកតាហ៊ីង ដោយប្រើប្រាស់ Geotextile និងបាវខ្សាច់ Geobag សម្រាប់ការពារការបាក់ច្រាំង។

គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង ដែលស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប សាងសង់ស្ពានចំនួន ១១កន្លែង។

កិច្ចប្រជុំគណរដ្ឋមន្ត្រីថ្ងៃ១៩ ឧសភា ២០២៣

Well done 85% 😀
15/01/2023

Well done 85% 😀

🇦🇷 ARGENTINA ARE   CHAMPIONSFundación Leo Messi
18/12/2022

🇦🇷 ARGENTINA ARE CHAMPIONS
Fundación Leo Messi

REAL Sketch សូមចូលរួមអបអរសាទរ! ក្នុងការចុះ “គុនល្បុក្កតោ” ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយ...
30/11/2022

REAL Sketch សូមចូលរួមអបអរសាទរ!
ក្នុងការចុះ “គុនល្បុក្កតោ” ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។
ក្បាច់គុនល្បុកតោខ្មែរ ត្រូវបានចុះបញ្ជី បេតិភណ្ឌអរូបិយ មនុស្សលោកហើយ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ភ្នំពេញ៖ បន្ទាប់ពីកម្ពុជា បានដាក់បញ្ជូន សំណុំឯកសារចុះបញ្ជី ក្បាច់គុនល្បុកតោ ទៅស្ថាប័ន បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ កាលពីឆ្នាំ២០១៣ ពេលនេះ ក្បាច់គុនល្បុកតោ ត្រូវបានទទួលចុះបញ្ជី បេតិភណ្ឌអរូបិយ របស់ មនុស្សលោកហើយ។

ក្បាច់គុនខ្មែរ ដែលមានអាយុកាលជាង ២០០០ ឆ្នាំ បានដាក់ចូលទៅក្នុងបញ្ជី បេតិកភណ្ឌ អរូបិយ របស់អង្គការ យូណេស្កូ ជាផ្លូវការគឺត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់អង្គការ UNESCO នៅប្រទេសម៉ារ៉ុក៕
គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង។
ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេស និងលើឆាកអន្តរជាតិ។
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះគុនល្បុក្កតោក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងសេចក្តីសម្រេច 17.COM7.b.1។​ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូក៏បានអបអរសាទរកម្ពុជាក្នុងការគុនល្បុក្កតោក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូផងដែរ។
កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗ រូប!

វគ្គតុបតែងខ្លួន  សាមញ្ញតែកក់ក្ដៅ និងទំនុកចិត្ត 🏠ទំហំផ្ទះ 6m x 13m មាន​- បន្ទប់ទទួលភ្ញៀវ​ = 1- បន្ទប់គេង​ = 3- បន្ទប់ទឹក​...
20/11/2022

វគ្គតុបតែងខ្លួន សាមញ្ញតែកក់ក្ដៅ និងទំនុកចិត្ត 🏠
ទំហំផ្ទះ 6m x 13m មាន​
- បន្ទប់ទទួលភ្ញៀវ​ = 1
- បន្ទប់គេង​ = 3
- បន្ទប់ទឹក​ =2
- ចង្ក្រានបាយ = 1
មានទទួល រចនាប្លង់ និងសាងសង់ផ្ទះគ្រប់ប្រភេទ
ទំនាក់ទំនង​ 010 480868 និង 095 480868

ផ្ទះបត់កន្លែងរស់នៅពិតប្រាកដនាំឱ្យសមាជិកគ្រួសារកាន់តែខិតជិតគ្នា ហើយក្មែងៗមានកន្លែងគ្រប់គ្រាន់សម្រាប់លេង លូតលាស់ និងប្រាស្...
14/11/2022

ផ្ទះបត់

កន្លែងរស់នៅពិតប្រាកដនាំឱ្យសមាជិកគ្រួសារកាន់តែខិតជិតគ្នា ហើយក្មែងៗមានកន្លែងគ្រប់គ្រាន់សម្រាប់លេង លូតលាស់ និងប្រាស្រ័យទាក់ទងជាមួយធម្មជាតិ ជំនួសឱ្យការរស់នៅដោយជញ្ជាំងបួនជ្រុង។

ផ្ទះបត់ត្រូវបានបំផុសគំនិតដោយការបត់ក្រដាស និងការបត់បែនពីធ្លាមួយទៅធ្លាមួយទៀត ដែលមានកម្ពស់ផ្សេងៗគ្នា ដើម្បីភ្ជាប់ទៅរុក្ខជាតិ បៃតងតាមទិឈរនៅក្នុងផ្ទះ។ រូបរាងរបស់ផ្ទះមានលក្ខណៈបិទបាំងសម្រាប់ឯកជនភាពក្នុងការប្រើប្រាស់។ ផ្ទៃជញ្ជាំងដ៏រឹងមាំ រួមបញ្ចូលគ្នាជាមួយនឹងវល្លិធ្លាក់សំយោលគឺជាការកាត់បន្ថយកម្តៅព្រះអាទិត្យដោយផ្ទាល់ពីភាគនិរតី បូករួមទាំងការកាត់បន្ថយផ្សែង ភាពកខ្វក់ និងសំលេងរំខានពីខាងក្រៅ។

ការរចនា និងការបង្កើតលម្ហក្នុងគោលបំណងបង្កើនទំនាក់ទំនងរវាងសមាជិកគ្រួសារ ផ្សាភ្ចាប់ទៅនឹងធម្មជាតិ ដូចជាពន្លឺ ខ្យល់ធម្មជាតិ និងរុក្ខជាតិបៃតង។ បេតុង ឥដ្ឋ រួមផ្សំជាមួយវត្ថុធាតុដើមធម្មជាតិមួយចំនួនដូចជា ថ្ម ឈើ និងដើមឈើនាំមកនូវបរិយាកាសបែបត្រូពិចដល់ស្ថាបត្យកម្ម។

ស្ថាបត្យករ : X11 Design Studio
រូបភាព : Hoang Le
អត្ថបទដកស្រង់ពី : https://www.archdaily.com/987490/folding-house-x11-design-studio?ad_medium=gallery

Address

ToulKork
Phnom Penh
<<REALSKETCH>>

Alerts

Be the first to know and let us send you an email when REAL Sketch Construction & Decoration Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to REAL Sketch Construction & Decoration Co., Ltd:

Share