តេលាខ្មែរ

តេលាខ្មែរ តេលាខ្មែរ ជម្រើសស្ថានីយប្រេងឥន្ធនៈរបស់អ្នក ស្អាត គុណភាពល្អ និងសេវាកម្មទាន់ចិត្ត
(5)

25/05/2026

ក្រុមហ៊ុនកម្ពុជាតេលា ប្រកាសសម្ពោធបើកដំណើរការជាផ្លូវការស្ថានីយប្រេងឥន្ធនៈ តេលាខ្មែរ!

ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ សម្រាប់ប្រជាជនខ្មែរ! 🇰🇭🙏

នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុនកម្ពុជាតេលា ផ្នែកមន្ទីរពិសោធន៍ចល័ត (Mobile Laboratory Q.C Inspector) បានចុះត្រួតពិន...
25/05/2026

នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុនកម្ពុជាតេលា ផ្នែកមន្ទីរពិសោធន៍ចល័ត (Mobile Laboratory Q.C Inspector) បានចុះត្រួតពិនិត្យគុណភាព និងបរិមាណប្រេងសាំង និងប្រេងម៉ាស៊ូត នៅតាមស្ថានីយតេលាខ្មែរ ចំនួន ២ទីតាំង នៅស្ថានីយតេលាខ្មែរ ពេជ្រនិល និងព្រះសីហនុ។

មន្ទីរពិសោធន៍ចល័ត (Mobile Laboratory Q.C inspection) តែងតែត្រួតពិនិត្យជាចល័ត ដើម្បីធានាបាននូវបរិមាណគ្រប់លីត្រ និងគុណភាពស្របតាមស្តង់ដាកម្រិត Euro 5 ផ្តល់ជូនអតិថិជនប្រើប្រាស់ប្រកបដោយទំនុកចិត្ត។ ការត្រួតពិនិត្យនេះត្រូវបានអនុវត្តដោយប្រើប្រាស់ឧបករណ៍តេស្តតាមបច្ចេកវិទ្យាស្តង់ដាអន្តរជាតិ និងមានអ្នកបច្ចេកទេសប្រកបដោយវិជ្ជាជីវៈ និងជំនាញក្នុងការពិសោធន៍តាមស្តង់ដា ISO 9001:2015។

តាមរយៈសកម្មភាពនេះ តេលាខ្មែរ បន្តប្តេជ្ញាចិត្តក្នុងការរក្សាគុណភាព, បរិមាណផលិតផល, ផ្តល់សេវាកម្មល្អ និងមានសុវត្ថិភាពធានាជូនអតិថិជនតេលាខ្មែរទាំងអស់ ។

ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ សម្រាប់ប្រជាជនខ្មែរ! 🇰🇭🙏

#តេលាខ្មែរ ​

ក្រុមហ៊ុនកម្ពុជាតេលា ប្រកាសសម្ពោធបើកដំណើរការជាផ្លូវការស្ថានីយប្រេងឥន្ធនៈ តេលាខ្មែរ!ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ សម្រាប់ប្រជ...
25/05/2026

ក្រុមហ៊ុនកម្ពុជាតេលា ប្រកាសសម្ពោធបើកដំណើរការជាផ្លូវការស្ថានីយប្រេងឥន្ធនៈ តេលាខ្មែរ!

ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ សម្រាប់ប្រជាជនខ្មែរ! 🇰🇭🙏

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ RAFFLES LE ROYAL PHNOM PENH ក្រុមហ៊ុនកម្ពុជាតេលា បានរៀបចំកម្មវិធីប្រកាសបើកដំណើរការជ...

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ RAFFLES LE ROYAL PHNOM PENH ក្រុមហ៊ុនកម្ពុជាតេលា បានរៀបចំកម្មវិធីប្រកាសបើកដំណើរកា...
23/05/2026

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ RAFFLES LE ROYAL PHNOM PENH ក្រុមហ៊ុនកម្ពុជាតេលា បានរៀបចំកម្មវិធីប្រកាសបើកដំណើរការជាផ្លូវការស្ថានីយប្រេងឥន្ធនៈ តេលាខ្មែរ ក្រោមអធិបតីភាពរបស់ អ្នកឧកញ៉ា ឈុន អូន អគ្គនាយក ក្រុមហ៊ុនកម្ពុជាតេលា និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ដែលមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ បណ្តាដៃគូអាជីវកម្ម អតិថិជន ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប ក្នុងគោលបំណងប្រកាសនាំយកឈ្មោះម៉ាកយីហោ “តេលាខ្មែរ” ដែលមានប្រវត្តិតាំងពីឆ្នាំ១៩៦០ ដោយមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរនាសម័យនោះ ឥលូវនេះតេលាខ្មែរបានត្រឡប់មកបម្រើប្រជាជនខ្មែរឡើងវិញ បន្ទាប់ពីអវត្តមានអស់រយៈពេលជាច្រើនទសវត្សរ៍ដោយសារបញ្ហាសង្គ្រាម។

ក្នុងឱកាសនោះ អ្នកឧកញ៉ា អគ្គនាយក មានប្រសាសន៍អំពីប្រវត្តិ និងការវិវត្តន៍របស់តេលាខ្មែរ ព្រមទាំងបង្ហាញពីចក្ខុវិស័យថ្មីក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័ន គុណភាពស្តង់ដា Euro 5 និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបមកគ្រប់គ្រងទិន្នន័យក្នុងស្ថានីយដូចជា បរិមាណប្រេង ទិញចូល លក់ចេញ តម្លៃ ចំណូល ចំណាយ និងទិន្នន័យផ្សេងៗតាមប្រព័ន្ធថ្មីទាំងអស់ ដើម្បីធានាបាននូវតម្លាភាព ប្រសិទ្ធភាព និងកាត់បន្ថយការបាត់បង់។ អ្នកឧកញ៉ា អគ្គនាយក បានណែនាំពីសារធាតុបន្ថែមគីណេតិច បច្ចេកវិទ្យាថ្មីពីសហរដ្ឋអាមេរិកក្នុងប្រេងសាំង និងប្រេងម៉ាស៊ូត របស់តេលាខ្មែរ ជួយសម្អាតម៉ាស៊ីន កាត់បន្ថយកាកសំណល់ កាត់បន្ថយការកកិតក្នុងម៉ាស៊ីន បង្កើនប្រសិទ្ធភាពថាមពល និងសន្សំសំចៃប្រេងឥន្ធនៈ។

ជាមួយគ្នានេះ អ្នកឧកញ៉ា អគ្គនាយក បានប្រកាសផែនការពង្រីកស្ថានីយ “តេលាខ្មែរ” ចំនួន ២០០ ស្ថានីយ នៅទូទាំងប្រទេសត្រឹមឆ្នាំ២០២៨ ដើម្បីបម្រើសេវាកម្មជូនអតិថិជន និងពង្រឹងវិស័យប្រេងឥន្ធនៈរបស់ខ្មែរ។ បន្ថែមពីនេះ ក្រុមហ៊ុនកំពុងសាងសង់ឃ្លាំងស្តុកហ្គាស LPG ចំណុះ ១២០,០០០ ម៉ែត្រគូប នៅកំពង់ផែក្រុងព្រះសីហនុ ដែលគ្រោងដាក់ដំណើរការនៅឆ្នាំ២០២៨ ផងដែរ។

ក្រុមហ៊ុនកម្ពុជាតេលា សូមប្រកាសជាសារធារណៈ បណ្តាម្ចាស់ដេប៉ូ និងអាជីវករប្រេងឥន្ធនៈទាំងអស់នៅក្នុងប្រទេសមានបំណងចង់បង្កើតស្ថានីយសេវាប្រេងឥន្ធនៈតេលាខ្មែរ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្រុមហ៊ុននឹងសហការ គាំទ្រយ៉ាងពេញទំហឹងលើការរៀបចំប្រព័ន្ធគ្រប់គ្រងថ្មី និងការអភិវឌ្ឍន៍ស្ថានីយតាមស្តង់ដាទំនើប ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅអនាគតរួមគ្នាជាមួយតេលាខ្មែរ ចូលរួមចំណែកជាមួយប្រជាជនខ្មែរ លើកស្ទួយសេដ្ឋកិច្ចជាតិ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ នោះខ្មែរខ្លាំង ខ្មែរនឹងឈ្នះ។

ជាទីបញ្ចប់ ក្រុមហ៊ុនកម្ពុជាតេលា ប្តេជ្ញាបង្កើនប្រសិទ្ធភាពគ្រប់គ្រងប្រតិបត្តិការ ដើម្បីផ្តល់សេវាកម្មល្អ ផលិតផលមានគុណភាព តាមស្តង់ដាខ្ពស់ និងការផ្គត់ផ្គង់មានស្ថិរភាពជូនអតិថិជនជានិច្ច។ យើងខ្ញុំសូមជូនពរដល់ភ្ញៀវកិត្តយសជាតិ អន្តរជាតិ ដៃគូពាណិជ្ជកម្ម អតិថិជនទាំងអស់ ទទួលបានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។

ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ សម្រាប់ប្រជាជនខ្មែរ! 🇰🇭🙏

#តេលាខ្មែរ ​​

🙏 សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់សម្រាប់ការចូលរួមគាំទ្របើកដំណើរការស្ថានីយតេលាខ្មែរ  #សេនជូរី២០០៤!⛽️ រាល់ការចាក់ប្រេងឥន្...
20/05/2026

🙏 សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់សម្រាប់ការចូលរួមគាំទ្របើកដំណើរការស្ថានីយតេលាខ្មែរ #សេនជូរី២០០៤!

⛽️ រាល់ការចាក់ប្រេងឥន្ធនៈគីណេតិច ឬ LPG ព្រីមចំណាយចាប់ពី ១៦០,០០០ រៀលឡើងទៅសម្រាប់អតិថិជនទូទាត់សាច់ប្រាក់ នឹងទទួលបានដបទឹកតេលាខ្មែរដ៏ស្រស់ស្អាត ១ដប រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឬរហូតអស់ពីស្តុក សម្រាប់ស្ថានីយតេលាខ្មែរ សេនជូរី២០០៤ តែប៉ុណ្ណោះ។ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។

📍 សូមចុចលីញដើម្បីទៅកាន់ទីតាំងស្ថានីយតេលាខ្មែរ សេនជូរី ២០០៤៖ https://maps.app.goo.gl/rjQVDMfUMVGv24dT8

ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ សម្រាប់ប្រជាជនខ្មែរ! 🇰🇭🙏
**********************
ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ ☎️ (+៨៥៥) ១៥​ ២៩៩ ៧៧៧

#តេលាខ្មែរ ​​

នាថ្ងៃទី១៨ និងទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុនកម្ពុជាតេលា ផ្នែកមន្ទីរពិសោធន៍ចល័ត (Mobile Laboratory Q.C Inspector) បានចុះ...
19/05/2026

នាថ្ងៃទី១៨ និងទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុនកម្ពុជាតេលា ផ្នែកមន្ទីរពិសោធន៍ចល័ត (Mobile Laboratory Q.C Inspector) បានចុះត្រួតពិនិត្យគុណភាព និងបរិមាណប្រេងសាំង និងប្រេងម៉ាស៊ូត នៅតាមស្ថានីយតេលាខ្មែរ ចំនួន ៦ទីតាំងរួមមាន ស្ថានីយតេលាខ្មែរ ញ៉ូវថោន អង្គស្នួល ដំណាក់ព្រីង៥១ ជម្ពូវ័ន ពោធិ៍សែនជ័យ និងកាំកូ។

មន្ទីរពិសោធន៍ចល័ត (Mobile Laboratory Q.C inspection) តែងតែត្រួតពិនិត្យជាចល័ត ដើម្បីធានាបាននូវបរិមាណគ្រប់លីត្រ និងគុណភាពស្របតាមស្តង់ដាកម្រិត Euro 5 ផ្តល់ជូនអតិថិជនប្រើប្រាស់ប្រកបដោយទំនុកចិត្ត។ ការត្រួតពិនិត្យនេះត្រូវបានអនុវត្តដោយប្រើប្រាស់ឧបករណ៍តេស្តតាមបច្ចេកវិទ្យាស្តង់ដាអន្តរជាតិ និងមានអ្នកបច្ចេកទេសប្រកបដោយវិជ្ជាជីវៈ និងជំនាញក្នុងការពិសោធន៍តាមស្តង់ដា ISO 9001:2015។

តាមរយៈសកម្មភាពនេះ តេលាខ្មែរ បន្តប្តេជ្ញាចិត្តក្នុងការរក្សាគុណភាព, បរិមាណផលិតផល, ផ្តល់សេវាកម្មល្អ និងមានសុវត្ថិភាពធានាជូនអតិថិជនតេលាខ្មែរទាំងអស់ ។

ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ សម្រាប់ប្រជាជនខ្មែរ! 🇰🇭🙏

#តេលាខ្មែរ ​

⛽️ តម្លៃលក់រាយប្រេងឥន្ធនៈ និងឧស្ម័ន អនុវត្តថ្មីចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់។   ✅ ប្រេងសាំង...
18/05/2026

⛽️ តម្លៃលក់រាយប្រេងឥន្ធនៈ និងឧស្ម័ន អនុវត្តថ្មីចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់។

✅ ប្រេងសាំង ៩៥ = ៦,៤០០ រៀល/លីត្រ
✅ ប្រេងសាំង ៩២ = ៥,៤០០ រៀល/លីត្រ
✅ ប្រេងម៉ាស៊ូត = ៥,៤៥០ រៀល/លីត្រ
✅ ហ្គាស LPG = ៣,០០០ រៀល/លីត្រ

👉 តម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតត្រូវបានដកស្រង់ចេញពីក្រសួងពាណិជ្ជកម្មផ្ទាល់ ដែលបានវិភាគតាមទីផ្សារអន្តរជាតិជាក់ស្តែង។

#តេលាខ្មែរ ​​

🙏 សូមស្វាគមន៍ និងអបអរសាទរការបើកដំណើរការស្ថានីយតេលាខ្មែរ  #សេនជូរី២០០៤!⛽️ ស្ថានីយតេលាខ្មែរផ្តល់ជូននូវសេវាកម្មល្អ បរិមាណគ្...
18/05/2026

🙏 សូមស្វាគមន៍ និងអបអរសាទរការបើកដំណើរការស្ថានីយតេលាខ្មែរ #សេនជូរី២០០៤!
⛽️ ស្ថានីយតេលាខ្មែរផ្តល់ជូននូវសេវាកម្មល្អ បរិមាណគ្រប់លីត្រ និងគុណភាពតាមស្តង់ដាជូនគ្រប់អតិថិជនទាំងអស់។

📍 សូមចុចលីញដើម្បីទៅកាន់ទីតាំងស្ថានីយតេលាខ្មែរ សេនជូរី ២០០៤៖ https://maps.app.goo.gl/rjQVDMfUMVGv24dT8

ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ សម្រាប់ប្រជាជនខ្មែរ! 🇰🇭🙏
**********************
ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ ☎️ (+៨៥៥) ១៥​ ២៩៩ ៧៧៧

#តេលាខ្មែរ ​​

Address

No. C168, Russian Federation Boulevard, Phum CPC, Sangkat Toeuk Thla, Khan Sen Sok
Phnom Penh
12000

Alerts

Be the first to know and let us send you an email when តេលាខ្មែរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share