06/10/2025
នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានរៀបចំវគ្គប្រកួតផ្ដាច់ព្រ័ត្រនៃកម្មវិធី Techno Pre-Incubation Program 2025 ដើម្បីជ្រើសរើសក្រុមជ័យលាភី០៣ ក្រុមចុងក្រោយសម្រាប់រដូវកាលនេះ ។
បន្ទាប់ពីការបណ្តុះបណ្តាលរយៈពេល ១០ សប្តាហ៍នៃកម្មវិធី Techno Pre-Incubation Program 2025 ស្តីពីសហគ្រិនភាពក្រុមទាំង ០៩ ត្រូវបានជ្រើសរើសអោយចូលរួមប្រកួតប្រជែងនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះហើយយើងបានរកឃើញក្រុមជ័យលាភីទាំង ០៣ ដែលនឹងទទួលបានថវិកាគាំទ្របន្ថែម។
🏆 សូមអបអរសាទរក្រុមដែលទទួលបានជ័យលាភី៖
🥇 ជ័យលាភីលេខ ១ បានទៅលើក្រុម "InsulTech Innovators" ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ៖ ៤,000,000 រៀល សម្រាប់អភិវឌ្ឈន៍គម្រោងបន្ត
🥈 ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុម "GenZ Noodle" ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ៖ ៣,000,000 រៀល សម្រាប់អភិវឌ្ឈន៍គម្រោងបន្ត
🥉 ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុម "Safety Sense" ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ៖ ២,000,000 រៀល សម្រាប់អភិវឌ្ឈន៍គម្រោងបន្ត
យើងសូមយកឱកាសនេះដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ គណៈកម្មការកិត្តិយសទាំងបួនរបស់យើងសម្រាប់ពេលវេលាដ៏មានតម្លៃចូលរួមមតិកែលម្អ និងធ្វើការវាយតម្លៃដាក់ពិន្ទុទៅកាន់ក្រុមចូលរួមប្រកួតទាំងអស់។
កម្មវិធីនេះរៀបចំដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការៀបចំដោយ សហគ្រិនខ្មែរ ឧបត្ថម្ភថវិកាដោយក្រុមហ៊ុន Smart Axiata, មូលនិធិ CBRD និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា
(FTB)។
-----------------------------------------------------------------
On October 04, 2025, the Institute of Technology of Cambodia (ITC) organized the Final Pitch of the Techno Pre-Incubation Program 2025 to select the Top 3 winning teams of this season.
After 10 weeks of training on Entrepreneurship, 9 teams competed in the final round, and the top 3 teams were selected as follows:
🏆 Congratulations to the Winning Teams
🥇 1st Place goes to "InsulTech Innovators" with Financial Support: 4,000,000 Riel
🥈 2nd Place goes to "GenZ Noodle" with Financial Support: 3,000,000 Riel
🥉 3rd Place goes to "Safety Sense" with Financial Support: 2,000,000 Riel
We would like to take this opportunity to extend our heartfelt thanks to our four honorable judges for their valuable time, insightful feedback, and thoughtful evaluation of all participating teams. Your guidance and expertise played a vital role in selecting this year’s winners.
This program is organized by the Institute of Technology of Cambodia (ITC) and supported by the Ministry of Education, Youth and Sport, the Ministry of Industry, Science, Technology and Innovation, and the Ministry of Post and Telecommunications, Incooperate by Khmer Enterprise, Funded by Smart Axiata, CBRD Fund, and Foreign Trade Bank of Cambodia (FTB).