Labiocert service

Labiocert service Science, Technology & Engineering

បណ្តុះបណ្តាលស្តីពីវិធីសាស្ត្រដកសំណាកវត្ថុធាតុដើម និងសម្ភារៈវេចខ្ចប់មន្ទីរពិសោធន៍ Labiocert បានរៀបចំវគ្គបណ្តុះបណ្តាលជូនដល...
18/08/2026

បណ្តុះបណ្តាលស្តីពីវិធីសាស្ត្រដកសំណាកវត្ថុធាតុដើម និងសម្ភារៈវេចខ្ចប់
មន្ទីរពិសោធន៍ Labiocert បានរៀបចំវគ្គបណ្តុះបណ្តាលជូនដល់បុគ្គលិកនៃក្រុមហ៊ុន ប៉េ ប៉េ អឹម (PPM) និង ក្រុមហ៊ុន ខនហ្វីរេល (Confirel) ស្តីពី វិធីសាស្ត្រនៃការដកសំណាកវត្ថុធាតុដើម និងសម្ភារៈវេចខ្ចប់ ដើម្បីធានាថាសំណាកដែលយកមកធ្វើការវិភាគមានភាពត្រឹមត្រូវ តំណាងឱ្យបាច់ផលិតកម្ម និងស្របតាមតម្រូវការស្តង់ដារគុណភាព និង GMP។
ក្នុងវគ្គបណ្តុះបណ្តាលនេះ មានការបង្ហាញពីគោលការណ៍សំខាន់ៗនៃការដកសំណាក ការរៀបចំផែនការដកសំណាក ការការពារការចម្លងរោគ និងការគ្រប់គ្រងសំណាក មុនពេលបញ្ជូនទៅធ្វើការវិភាគ។
💬 ជាពិសេស ការពិភាក្សា និងការចែករំលែកបទពិសោធន៍រវាងអ្នកបណ្តុះបណ្តាល និងសិក្ខាកាម បានធ្វើឱ្យវគ្គបណ្តុះបណ្តាលមានភាពរស់រវើក និងអនុវត្តបានជាក់ស្តែង។ បុគ្គលិកបានចូលរួមយ៉ាងសកម្ម និងទទួលបានចំណេះដឹងស្របតាមគោលបំណងដែលបានគ្រោងទុក។
🎯 Labiocert បន្តចែករំលែកចំណេះដឹង និងពង្រឹងសមត្ថភាពបុគ្គលិក ដើម្បីរួមចំណែកលើកកម្ពស់គុណភាព សុវត្ថិភាព និងភាពជឿជាក់ក្នុងការផលិត និងការធ្វើតេស្តផលិតផល។

ការសិក្សាអាយុកាលផលិតផល (Shelf Life Study)ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែកើនឡើងរបស់អតិថិជនក្នុងការសិក្សា អាយុកាលផលិតផល ...
12/08/2026

ការសិក្សាអាយុកាលផលិតផល (Shelf Life Study)

ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែកើនឡើងរបស់អតិថិជនក្នុងការសិក្សា អាយុកាលផលិតផល មន្ទីរពិសោធន៍យើងខ្ញុំបាន និងកំពុងដំឡើង Walk-in Stability Chamber ថ្មី ដើម្បីពង្រឹងសមត្ថភាពក្នុងការធ្វើតេស្ត និងតាមដានស្ថេរភាពផលិតផល ក្រោមប្រព័ន្ធគ្រប់គ្រងគុណភាពស្របតាម ISO/IEC 17025:2017។

🛠️ ក្រុមការងារបច្ចេកទេសជំនាញរបស់យើងខ្ញុំ កំពុងអនុវត្តការដំឡើង ការត្រួតពិនិត្យ និងការផ្ទៀងផ្ទាត់តាមលក្ខណៈបច្ចេកទេសយ៉ាងម៉ត់ចត់ ដើម្បីធានាបាននូវ ភាពត្រឹមត្រូវ ស្ថិរភាព និងភាពជឿជាក់នៃលទ្ធផលតេស្ត។

🙏 សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងដៃគូទាំងអស់ ដែលតែងតែផ្តល់ ការជឿទុកចិត្តលើសេវាកម្ម និងគុណភាពរបស់មន្ទីរពិសោធន៍យើងខ្ញុំ។

យើងខ្ញុំនឹងបន្តវិនិយោគលើបច្ចេកវិទ្យា បង្កើនសមត្ថភាព និងអភិវឌ្ឍសេវាកម្ម ដើម្បីផ្តល់នូវ លទ្ធផលតេស្តដែលមានគុណភាព និងអាចទុកចិត្តបាន។

នៅព្រឹកថ្ងៃទី២៣ មិថុនា នេះ យើងរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុងលើ Effective Communication and Problem Solving ដើម្បីពង្រឹង៖...
23/06/2026

នៅព្រឹកថ្ងៃទី២៣ មិថុនា នេះ យើងរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុងលើ Effective Communication and Problem Solving ដើម្បីពង្រឹង៖
✅ ការទំនាក់ទំនងដ៏ច្បាស់លាស់រវាងក្រុមការងារ និងអតិថិជន
✅ សមត្ថភាពដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកទេសបានយ៉ាងឆាប់រហ័ស
✅ ការបង្កើនប្រសិទ្ធភាពការងារ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកអោយបានល្អបំផុត
ការវិនិយោគលើចំណេះដឹងរបស់បុគ្គលិក = ការវិនិយោគលើគុណភាពសេវាកម្មរបស់អ្នក។ សូមទុកចិត្ត Labiocert ជាដៃគូរបស់អ្នក!

30/05/2026

ឧកញ៉ា​ឱសថ​បណ្ឌិត​ ហៃ​ លីអ៊ាង៖​ កុំយក​ផលិតផល​ផ្សេង​ ថាជា​ផលិតផល​ខ្មែរ​ បោកប្រាស់​ខ្មែរគ្នាឯង

17/05/2026
មន្ទីរពិសោធន៍ Labiocert បានបណ្តុះបណ្តាលបុគ្គលិកជំនាញបច្ចេកទេសឲ្យស្របតាមស្តង់ដារ ISO 17025។ យើងពង្រឹងសមត្ថភាព ចំណេះដឹង និ...
16/05/2026

មន្ទីរពិសោធន៍ Labiocert បានបណ្តុះបណ្តាលបុគ្គលិកជំនាញបច្ចេកទេសឲ្យស្របតាមស្តង់ដារ ISO 17025។ យើងពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញជាប្រចាំ ដើម្បីធានាគុណភាពរាល់ការវិភាគរបស់អ្នក។

Our laboratory trains all technical staff according to ISO 17025 standards. We continuously strengthen their knowledge, skills, and technical competence to ensure the highest quality for every analysis.

29/04/2026

សូមគោរពថ្លែងអំណរគុណចំពោះ Labiocert service ដែលបានឧបត្ថម្ភដល់គម្រោង សុខភាពដើម្បីទាំងអស់គ្នា ដែលជាគ្លីនិកចល័តសម្រាប់សហគមន៍ នូវក្តីសប្បុរស និងឱសថសំខាន់ៗ ចម្បងសម្រាប់ការព្យាបាលទូទៅ មានដូចជា៖

• Analgesics and Antipyretics
• Anti-inflammatory Agents
• Antibiotics
• Antifungal Agents
• Anthelmintics
• Antiallergic Agents
• Gastrointestinal Medications
• Antitussives and Lozenges
• Gynecological Preparations
• Vitamins and Supplements
• Antidiarrheal Agents

មកកាន់យើងខ្ញុំ ដែលជាគុណបំណាច់ដ៏ធំធេងជួយឱ្យគម្រោងនេះមានដំណើរការទៅបានក្រោមចក្ខុវិស័យនៃការនាំយកសេវាសុខភាពទៅកាន់កាំជណ្តើរផ្ទះប្រជាពលរដ្ឋដែលនៅតំបន់ដាច់ស្រយាល ដោយគ្មានអ្នកជំងឺណាម្នាក់ត្រូវបានទុកចោលនោះទេ។

គម្រោងគ្លីនិកចល័តមួយនេះអាចរស់រានបានដោយកម្លាំងចលករនៃគ្រូពេទ្យខ្មែរល្អៗ និស្សិតពេទ្យល្អៗ ក្រុមការងារស្នូលល្អៗ និង ម្ចាស់ឧបត្ថម្ភល្អៗ ដែលមានបេះដូងដូចគ្នាក្នុងការចូលរួមកែប្រែវិស័យសុខាភិបាលឱ្យមានភាពរីកចម្រើន ក៏ដូចជាការយកចិត្តទុកដាក់ចំពោះសុខុមាលសហគមន៍។

ជាចុងក្រោយ សូមគោរពជូនពរម្ចាស់ជំនួយឱ្យចួបតែភាពរីកចម្រើនជានិរន្តរ៍ និងទទួលបានការស្រឡាញ់គាំទ្រ កាន់តែច្រើនឡើងៗ ព្រមទាំងមានវត្តមានជួយបន្តគាំទ្រក្នុងការងារសប្បុរសធម៌សង្គមនានា។

27/03/2026

ការពង្រឹងសក្តានុពលនៃភាពជាដៃគូនៅក្នុងវិស័យឧស្សាហកម្មចំណីអាហារ និងភេសសជ្ជៈរវាង FSA និង LABIOCERT 🤝🔬
យើងមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំងក្នុងការប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រជាផ្លូវការរវាង FSA និង LABIOCERT ដែលជាមន្ទីពិសោធន៍ដែលត្រូវបានទទួលស្គាល់ទៅលើការអនុវត្ត ISO/IEC 17025។
ភាពជាដៃគូនេះ ត្រូវបានអនុវត្តដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងដើម្បីជួយដល់អ្នកកែច្នៃអាហារ ក្នុងការឆ្លើយតបទៅនឹងគម្លាតរវាងផលិតកម្មក្នុងស្រុក និងតម្រូវការស្តង់ដារគុណភាពអន្តរជាតិ។ តាមរយៈការរួមបញ្ចូលក្របខ័ណ្ឌអនុលោមភាពរបស់ FSA ជាមួយនឹងដំណើរការវិភាគដ៏មានឧត្តមភាពរបស់ LABIOCERT យើងកំពុងកំណត់ស្តង់ដារថ្មីសម្រាប់ផលិតផលដែលត្រៀមរួចជាស្រេចក្នុងការចូលទៅកាន់ទីផ្សារ និងទទួលបានការជឿទុកចិត្តរបស់អតិថិជន។

គោលដៅសំខាន់រួមនៃភាពជាដៃគូរបស់ពួកយើងគឺ៖
✅ ដោះស្រាយឧបសគ្គរបស់សហគ្រាសធុនតូច និងមធ្យម៖ ដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងការគ្រប់គ្រងផលិតផល ការត្រួតពិនិត្យ និងការអនុលោមតាមបទប្បញ្ញត្តិដែលរារាំងដល់កំណើនសហគ្រាស។
✅ បង្កើនការត្រួតពិនិត្យផលិតផល៖ ការធ្វើតេស្តយ៉ាងត្រឹមត្រូវទៅលើផលិតផលក្នុងលក្ខខណ្ឌអាហារូបត្ថម្ភ និងអាយុកាលរបស់ផលិតផល ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នាជាចាំបាច់។
✅ ការអនុវត្តអនុលោមភាព៖ ប្រើប្រាស់វិធីសាស្ត្រធ្វើតេស្តដែលទទួលស្គាល់នៅក្នុងកម្រិត ISO/IEC 17025 ដើម្បីបំពេញតាមតម្រូវការសុវត្ថិភាពចំណីអាហារ។
✅ ប្រសិទ្ធភាពនៅក្នុងផ្នែកបច្ចេកទេស៖ ផ្តល់នូវលទ្ធផលវិភាគសំខាន់ៗ ដើម្បីធានាភាពត្រឹមត្រូវនិងស្តង់ដារ ជាមួយនឹងសេវាកម្មដែលមានភាពងាយស្រួលនិងទទួលបានទំនុកចិត្ត ដើម្បីរក្សាសន្ទុះនៃសង្វាក់ផ្គត់ផ្គង់។
✅ សុវត្ថិភាពទិន្នន័យ និងការសម្ងាត់៖ ធានានូវការសម្ងាត់នៃរបាយការណ៍លម្អិតជាមួយនឹងការបកស្រាយពីអ្នកជំនាញ និងព័ត៌មានដែលមានកម្មសិទ្ធិបញ្ញត្តិទាំងអស់យ៉ាងត្រឹមត្រូវ។
យើងមិនគ្រាន់តែធ្វើការសហការគ្នា ដើម្បីតែធ្វើតេស្តផលិតផលប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសដែលជួយដល់វិស័យ F&B ដើម្បីប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។

អំពីស្ថាប័ន:
FSA គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ដល់សហគ្រាសចំណីអាហារ(F&B)។ ផ្នែកសំខាន់ៗដែលសេវាកម្មរបស់យើងផ្តោតលើរួមមាន៖ សុវត្ថិភាពចំណីអាហារ ស្តង់ដារ សុវត្ថិភាពនិងសន្តិសុខ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ (FSMS) វិញ្ញាបនប័ត្រកម្ម និរន្តរភាព ប្រព័ន្ធគ្រប់គ្រងគុណភាពចំណីអាហារ, នវានុវត្តន៍និងការអភិវឌ្ឍចំណីអាហារ, ការគ្រប់គ្រងធនធានមនុស្ស (HRM), ការគ្រប់គ្រងឧស្សាហកម្ម និងលទ្ធភាពពង្រីកសហគ្រាស។ FSA ផ្តល់ជូននូវជំនួយបច្ចេកទេសសម្រាប់ការគ្រប់គ្រងឧស្សាហកម្មចំណីអាហារ, ការបណ្តុះបណ្តាលអំពីស្តង់ដារ, ការវាយតម្លៃគម្លាត, ការអនុលោមតាមច្បាប់, សវនកម្មផ្ទៃក្នុង, ការគាំទ្រការអនុវត្ត និងគម្រោងប្រឹក្សាយោបល់ផ្នែកវិញ្ញាបនប័ត្រកម្ម ជូនដល់អតិថិជនទាំងក្នុង និងក្រៅស្ថាប័ន ។
LABIOCERT គឺជាអ្នកផ្តល់សេវាមន្ទីរពិសោធន៍ឈានមុខគេដែលមានឯកទេសក្នុងការធ្វើតេស្តវិភាគដែលមានឧត្តមភាពខ្ពស់ និងមានប្រតិបត្តិការជាមួយនឹងការទទួលស្គាល់ ISO/IEC 17025 ដែលអាចធានាថាអាជីវកម្ម F&B បានប្រ់ប្រាស់វិធីសាស្រ្តដែលត្រឹមត្រូវ មានប្រសិទ្ធភាព និងលក្ខខណ្ឌដែលអាចឈានចូលក្នុងទីផ្សារសាកលបាន។

&BInnovation

ជូនចំពោះអតិថិជនជាទីគោរព,នៅ Labiocert International Laboratory យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការជឿទុកចិត្តជ...
24/03/2026

ជូនចំពោះអតិថិជនជាទីគោរព,
នៅ Labiocert International Laboratory យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការជឿទុកចិត្តជាបន្តបន្ទាប់របស់អ្នកលើសេវាកម្មធ្វើតេស្តវិភាគគុណភាពផលិតផលរបស់យើង។
ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជឿជាក់ ភាពត្រឹមត្រូវ និងការទទួលស្គាល់ជាអន្តរជាតិនៃលទ្ធផលមន្ទីរពិសោធន៍របស់យើង
យើងខ្ញុំកំពុងអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាព ISO/IEC 17025:2017។ យើងខ្ញុំប្តេជ្ញាអនុវត្តលើផែនការយុទ្ធសាស្ត្រនេះអោយសម្រេចបាននូវការទទួលស្គាល់ជាផ្លូវការនៅចុងឆ្នាំ 2026។

Address

138 Bis Street 110, Chomchao
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 12:00

Telephone

023 890 093

Alerts

Be the first to know and let us send you an email when Labiocert service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Labiocert service:

Shortcuts

Share