14/05/2026
លិខិតថ្វាយព្រះពរជ័យ...!
ក្នុងទិវាដ៏មហាជ័យមង្គលថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំជាយើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ ក្រុមហ៊ុន គីម ម៉ិច ខនស្ត្រាក់សិន & អ៊ិនវេសមេន សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការ ពោរពេញដោយសេចក្តីសោមនស្សរីករាយឥតឧបមា។ យើងខ្ញុំសូមលើកហត្ថទាំងទ្វេ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងព្រះបរមរតនកោដ្ឋ សូមជួយអភិបាលគ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមព្រះអង្គទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ។
សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោសព្រះរាជទានទោស។
---------------------------------------------------