03/05/2021
ធ្វើដូចម្ដេចទើបចេះមើលប្លង់?
👉ដំបូងបង្អស់ត្រូវអានក្នុងបទដ្ឋានស្ដង់ដាដែលប្រើថានៅក្នុងប្លង់គេមានតាងនិមិត្ដសញ្ញាអ្វីខ្លះ (ដូចជា បង្អួច ទ្វារ កញ្ចក់ មុខកាត់ដែក ដែកកង ៕ល៕) រាល់និមិត្តសញ្ញាដែលមិនមានកំណត់ក្នុងបទដ្ឋានស្ដង់ដាហើយនៅក្នុងប្លង់មានតាងនិមិត្ដសញ្ញានោះត្រូវទៅមើលនៅកន្លែងកំណត់សម្គាល់ដែលអ្នកគូសជាអ្នកកំណត់ដូចជា Hatch បែបណាបញ្ជាក់ថាប្លង់សេបន្ទប់ទឹក បន្ទប់គេង រ៉ង់ដា ជណ្ដើរ ៕ល៕ យើងត្រូវយល់ថាក្នុងប្លង់គេមើលនិមិត្ដសញ្ញាសម្រាប់សម្គាល់ ៕
👉បើចំពោះប្លង់គ្រឿងបង្គុំត្រូវសិក្សាឲ្យដឹងថា នៅក្នុងធ្នឹមឬសសរ និមិត្ដសញ្ញាកាត់ដែកគេតាងយ៉ាងម៉េច តប្រវែងប៉ុន្មាន គេកាត់ដែកណា តនឹងដែកណាឬគ្រាន់តែកាត់ដើម្បីសន្សំសំចៃដែក ការតដែកគេតប៉ុន្មានដងនៅក្នុងមួយល្វែងៗ ៕
👉និមិត្ដសញ្ញាដែកកង RB8@200 , D8a200 , ∅8a200 ,∅8s200, D8@200 ... តាងខុសគ្នាតែន័យតែមួយ ដែកកង8លីចងឃ្លាតគ្នាពីកងមួយទៅកងមួយប្រវែង 200mm ត្រូវចាំថានៅលើប្លងរាល់លេខណាដែលគេមិនដាក់ខ្នាតគឺគិតជាមីលីមែ៉ត្រ៕
👉និមិត្ដសញ្ញាដែកបណ្ដោយ 4DB20 , 4D20 , 4∅20... មានន័យតែមួយគឺក្នុងមួយស្រទាប់ដែកនេះដាក់ដែក20លីចំនួន4ដើម ( ១លី=១មីលីម៉ែត្រ)៕បើគេតាង 2x4DB20,2x4D20,4x∅20... មានន័យថាមានពីស្រទាប់ដែកដែលដាក់ដែក20លីចំនួន4ដើម និមិត្ដសញ្ញានេះជួបច្រើនសម្រាប់ដែកសសរ ៕
👉ដែកប្លង់សេត្រូវមើលឲ្យដឹងថាដែកស្រទាប់ក្រោមដែកទិសខ្លីនឹងទិសវែងដែកណានៅលើដែកណានៅក្រោម(ត្រូវរៀនទ្រឹស្ដីទើបបែកចែកដាច់ )ចំពោះស្រទាប់លើ គេកាត់ត្រង់1/4នៃល្វែងធ្នឹមឬមិនកាត់ទេ។
👉ពេលទំនេរមើលប្លង់ដែលគេគូសហើយដើម្បីបន្សាំខ្លួនទៅនឹងការអានប្លង់៕
👉ដាច់ខាតត្រូវរៀនទ្រឹស្ដីនៅសាសាឲ្យបានច្បាស់ព្រោះយល់ទ្រឹស្ដីការមើលប្លង់នឹងមានភាពងាយស្រួល កុំមានគំនិតថាយើងចុះSite មិនបាច់រៀនទ្រឹស្ដីច្រើនពេកទេអនុវត្ដន៍ឲ្យតែច្រើនកាលណាល្អកាលហ្នឹង Site ឬ Office គឺសុទ្ធតែច្បាស់ពីទ្រឹស្ដីព្រោះបើយល់ទ្រឹស្ដីងាយស្រួលប្រាប់ឲ្យគេធ្វើបានត្រឹមត្រូវ និងបែកចែកបានភ្លាមថាគេធ្វើនេះត្រូវឬខុស ជាមួយហេតុផលបកស្រាយសមស្របមួយ មិនមែនគេសួរថាថីបានខុស ព្រោះខ្ញុំធ្លាប់ធ្វើបែបនេះរាប់ឆ្នាំហើយផ្ទះនោះក៏ខ្ញុំធ្វើចឹងដែរ (កុំយកបទពិសោធន៍មកបែងចែកខុសឬត្រូវ ត្រូវយកបទពិសោធន៍ដែលប្រកបដោយទ្រឹស្ដីយកមកបែងចែកខុសត្រូវ)៕
👉ការអានប្លង់ត្រូវមើលកំណតសម្គាល់ព្រោះពត៍មានដែលនៅក្នុងកំណត់សម្គាល់ដូចជាប្រភេបេតុង ប្រភេទដែក ពន្យល់ពីនិមិត្តសញ្ញាដែលមិនមានកំណត់ក្នុងបទដ្ឋានស្ដង់ដា កម្រាស់ស្រទាប់បេតុងការពារ ៕ល៕
👉ត្រូវរៀនឌីហ្សាញប្លង់ដោយខ្លួនឯងឲ្យបានម្ដងឬពីរដង នោះរាល់ចម្ងល់ដែលយើងកើតមាននៅពេលមើលប្លង់គេគូសនឹងលេចឡើង ពេលដែលមានចម្ងល់ច្បាស់ជាមានចម្លើយ៕