FAT Pro.

Directions Website

FAT Pro. Welcome to FAT Pro., a page sharing Food Safety, Preservation, Processing, and other information!

18/01/2026

Want another giveaway? 🤣

18/01/2026

GM, Long time no see!

Know more about Plant Technology Lab
26/05/2025

Know more about Plant Technology Lab

ខ្ញុំយល់ពីការព្រួយបារម្ភរបស់បងប្អូន ដែលខ្វល់ខ្វាយពីសុខភាព ជាពិសេសពេលលឺពីទុរេនជ្រលក់ពណ៌ នឹងសារធាតុគីមី Basic Yellow 2 ដែល...
26/05/2025

ខ្ញុំយល់ពីការព្រួយបារម្ភរបស់បងប្អូន ដែលខ្វល់ខ្វាយពីសុខភាព ជាពិសេសពេលលឺពីទុរេនជ្រលក់ពណ៌ នឹងសារធាតុគីមី Basic Yellow 2 ដែលផ្ទះលេខ ២ លេខ ៣ តេស្ដឃើញ។ ប៉ុន្ដែការប្រើប្រាស់ឧបករណ៍តេស្ដនីត្រាតនេះ ដើម្បីតេស្ដសារធាតុ Basic Yellow 2 ជារឿងមិនត្រូវទាល់សោះ។ ប៉ុន្ដែបើសិនបងប្អូនចង់ត្រឹមតេស្ដ នីត្រាត​ អត់បញ្ហាទេ តែកុំយល់ច្រលំថា វាតេស្ដបានគ្រប់សារធាតុគីមី។

តម្លៃ 150$ ប្រហែលមិនសូវថ្លៃសម្រាប់អ្នកមានធនធាន តែការប្រើប្រាស់ខុសផ្លូវទើបជារឿងគួរឲ្យព្រួយបារម្ភ។ សូមបញ្ជាក់ថា សារធាតុ Basic Yellow 2 ឬ Auramine-O គេត្រូវប្រើប្រាស់ម៉ាស៊ីនធំៗដូចជា HPLC, LC-MS, TLC ជាដើម ដែលវាមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ ទើបតេស្ដឃើញ។

មិនមែនវាស់សារធាតុគីមី តែវាស់នីត្រាត ចុះនីត្រាតហ្នឹងមិនសារធាតុគីមីហី? ត្រឹមត្រូវបង ប៉ុន្ដែអង្គុយចុះសិនមកបង រឿងវាបែបនេះ---...
24/05/2025

មិនមែនវាស់សារធាតុគីមី តែវាស់នីត្រាត ចុះនីត្រាតហ្នឹងមិនសារធាតុគីមីហី?

ត្រឹមត្រូវបង ប៉ុន្ដែអង្គុយចុះសិនមកបង រឿងវាបែបនេះ
---------------------------
ប៉ុន្មានថ្ងៃមកពី ឃើញគេល្បីរឿងយកឧបករណ៍នេះ​​ទៅវាស់បន្លែ ផ្លែឈើ ទុរេនអីជាដើម ហើយបើគេពណ៌បៃតង ថាវាអត់មានជាតិគីមី បើពណ៌ក្រហមមានជាតិគីមីប៉ះពាល់ដល់សុខភាពជាដើម។

ជាក់ស្ដែងវាអត់មានខុសអីទេ គេនិយាយត្រូវ តែអ្វីដែលខុស គឺយល់ច្រឡំថា ឧបករណ៍នេះវាស់សារធាតុគីមីក្នុងបន្លែផ្លែឈើ។ វាជាឧបករណ៍វាស់ សារធាតុនីត្រាត (ក៏ជាសារធាតុគីមីដែរ) ។ ដោយឡែកទោះបីជាវាចេញពណ៌បៃតងក៏ដោយ ក៏យើងមិនអាចសន្មតថា វាមានសារធាតុគីមីប៉ះពាល់ដល់សុខភាពឬអត់ដែរ។ ព្រោះថា សារធាតុគីមីដែលប៉ះពាល់សុខភាពភាគច្រើន មានដូចជា ថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ និងសារធាតុផ្សេងៗ ដែលមិនអាចវាស់នឹងឧបករណ៍តូចមួយនេះឡើយ។

ជាកស្ដែងរឿងទុរេនចុះ អ្នកជិតខាងយើង ផ្ទះលេខ ២ លេខ ៣ ដែលគេតេស្ដឃើញសារធាតុគីមី Basic Yellow 2 អីហ្នឹង មិនមែនប្រើអានេះវាស់ឃើញទេ។ ចឹងកុំទៅវាស់ទុរេនអី អត់បានប្រយោជន៍អីទេ។

ឥឡូវនិយាយពីនីត្រាតបន្ដិច។ នីត្រាតជាសារធាតុគីមី (NO3-) ដែលមានវត្ថមានក្នុងដី ទឹក ជី ជាដើម ហើយវាត្រូវបានរុក្ខជាតិស្រូប និងសំយោគ។ គេក៏ប្រើប្រាស់សម្រាប់រក្សាទុកអាហារផងដែរ។

នីត្រាតអាចមានវត្តមានក្នុងបន្លែ ផ្លែឈើមានច្រើនរបៀប
១. ស្រូបតាមរយៈដី និងទឹក
២. ដំណើរការមេតាប៉ូលីសវាផ្ទាល់
៣. ការប្រើប្រាស់ជីលើសលុប

នីត្រាតនៅពេលត្រូវកម្ដៅខ្ពស់ (អាំង ចៀន បំពង) អាចបំលែងទៅ នីត្រូសាមីន (nitrosamine) ដែលអាចបង្កឲ្យមានជំងឺមហារីកផងដែរ។

ប៉ុន្ដែទៅជាយ៉ាងណា បរិមាណ នីត្រាក្នុងបន្លែ ផ្លែឈើជាទូទៅមានសុវត្ថិភាព ព្រោះពេលយើងញ៉ាំ ញ៉ាំចូលជាមួយ វីតាមីនC ហ្វាយប័រ (fiber) ប៉ូលីផេណុល (Polyphenol)ជាដើម ដែលវាជួយការពារកុំឲ្យបង្កើត នីត្រូសាមីន ដែលមានហានិភ័យដល់រាង្គកាយ។

ខាងក្រោមនេះ ជាកម្រិតនីត្រាតដែលមានក្នុងអាហារ
-បន្លែស្លឹក៖ បរិមាណតិច មានសុវត្ថិភាព
-សាច់កែឆ្នៃ៖ បរិមានខ្ពស់ អាចបង្កមហារីក
-ទឹក​ (បំពុល)៖ បរិមាណខ្ពស់ អាចប៉ះពាល់សុខភាព
-ផ្លើឈើ៖ បរិមាណតិចតួច មានសុវត្ថិភាពគ្មានការព្រួយបារម្ភ

សរុបសេចក្ដីមក តេស្ដនីត្រាតអត់មានខុសអីទេ តែសុំកុំយកវាជាគោល ក្នុងការកំណត់ថា បន្លែ ផ្លែឈើមានជាតិគីមីឬអត់។

------------------------------------
https://www.efsa.europa.eu/sites/default/files/corporate_publications/files/nitrates-nitrites-170614.pdf
https://www.webmd.com/diet/foods-high-in-nitrates
https://www.nature.com/articles/s41598-021-84032-z

🧪បើសិនជាអ្នកធ្វើការ​ ឬរៀនក្នុងបរិបទឧស្សាហកម្មអាហារ និងគីមី ppm ppb ជារបស់ពីរដែលអ្នកត្រូវតែដឹង។ ✏️ppm និង ppb ជារង្វាស់ខ្...
04/05/2025

🧪បើសិនជាអ្នកធ្វើការ​ ឬរៀនក្នុងបរិបទឧស្សាហកម្មអាហារ និងគីមី ppm ppb ជារបស់ពីរដែលអ្នកត្រូវតែដឹង។

✏️ppm និង ppb ជារង្វាស់ខ្នាតកំហាប់ ដែលមានទំហំតូចមែនទែនបើធៀបនឹងសូលុយស្យុង។

✏️1 ppm (part per million) មានន័យថា មួយ ក្នុងមួយលាន សំដៅទៅលើកំហាប់គីមី ឬសារធាតុណាមួយ ដែលមានតែ មួយផ្នែក បើធៀបនឹងសូលុស្យុង ឬល្បាយ 1លានផ្នែក។
ឧទាហរណ៍៖ 1 ppm = 1mg/L ឬ 1ppm= 1mg/Kg

✏️1 ppb (part per billion) មានន័យថា មួយ ក្នុងមួយកោដិ សំដៅទៅលើកំហាប់គីមី ឬសារធាតុណាមួយ ដែលមានតែ មួយផ្នែក បើធៀបនឹងសូលុស្យុង ឬល្បាយ 1ពាន់លានផ្នែក។
ឧទាហរណ៍៖ 1 ppb = 1ug/L ឬ 1ppm= 1ug/Kg

📍ហេតុអ្វី ppm, ppb សំខាន់ខ្លាំង?
✏️ខ្នាតទាំងពីរនេះ ដើរតួរនាទីយ៉ាងសំខាន់ក្នុងផ្នែកវិទ្យាសាស្រ្ដ ជាពិសេស ក្នុងឧស្សាហកម្មអាហារ ដោយសារវាអាចឲ្យយើងវាស់ និងគ្រប់គ្រង សារធាតុដែលមិនបរិមាណតិចតួច តែអាចមានផលប៉ះពាល់ខ្លាំង។

ឧទាហរណ៍៖
✅1. សំណត្រឹមតែ 10 ppb ដែលមានក្នុងអាហារទារក ក៏អាចបង្កឲ្យមានផលប៉ះពាល់សុខភាពដែរ។
✅2. សារធាតុអាហារូបត្ថម្ភដូចជា ជាតិដែក អ៊ីយ៉ូត សង្កសី ត្រូវបានគេបន្ថែមចូលក្នុងអាហារ ដោយគេគិតជា ppm ឬ ppb ដែរ ហើយត្រូវប្រាកដថា មនុស្សទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់ ដែលមិនច្រើនពេករហូតប៉ះពាល់សុខភាពវិញ។

ចុះតើអ្នកយល់ពី ppm, ppb ឬនៅ?

អត់មានអ្នកសួរទេ តែមកប្រាប់ថា អត់មានសរសេរអត្ថបទប៉ុន្មានខែ ព្រោះអត់ Creativity 😂😂 ឥឡូវមកអានសៀវភៅស្រូប Creativity មកវិញសិន😂...
25/04/2025

អត់មានអ្នកសួរទេ តែមកប្រាប់ថា អត់មានសរសេរអត្ថបទប៉ុន្មានខែ ព្រោះអត់ Creativity 😂😂

ឥឡូវមកអានសៀវភៅស្រូប Creativity មកវិញសិន😂😂

20/04/2025

Almost 5 months without a single content
NO WAYYYY😭😭

Address

Phnom Penh
12000

Alerts

Be the first to know and let us send you an email when FAT Pro. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share