AMARA Design & Construction

AMARA Design & Construction Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AMARA Design & Construction, Construction Company, #547, Street 5PCD, SK. Dangkor, KH. Dangkor, PP, Phnom Penh.

ទិដ្ឋភាពរាជធានីភ្នំពេញនាពេលរាត្រី អមដោយសួនច្បារផ្កាចម្រុះភ្លេីងពណ៌ឆេីតឆាយ ដែលជាទីតាំងក្នុងការទទួលគណប្រតិភូមកពីបណ្ដាប្រទេ...
09/11/2022

ទិដ្ឋភាពរាជធានីភ្នំពេញនាពេលរាត្រី អមដោយសួនច្បារផ្កាចម្រុះភ្លេីងពណ៌ឆេីតឆាយ ដែលជាទីតាំងក្នុងការទទួលគណប្រតិភូមកពីបណ្ដាប្រទេសនានា ចូលរួមក្នុងកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

រូបភាពៈ មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

21/02/2022

💠Qarta
©️Admin

21/02/2022
09/02/2022
01/02/2022

💠Winter Road
-BDS ENGINEERING
©️Admin

01/10/2021

សូមសំណាងល្អ ទាំងអស់គ្នា!

😂
27/04/2021

😂

site engineering life.😁

🔻អំពីលក្ខណៈបច្ចេកទេសនៃការសាងសង់ស្ពានបេតុងខ្សែកាបឆ្លងភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍទីក្រុងកោះនរាហ៍ និងស្ពានប...
27/10/2020

🔻អំពីលក្ខណៈបច្ចេកទេសនៃការសាងសង់ស្ពានបេតុងខ្សែកាបឆ្លងភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍទីក្រុងកោះនរាហ៍ និងស្ពានបេតុងអាម៉េមួយផ្សេងទៀតសម្រាប់ឆ្លងភ្ជាប់ពីគម្រោងអភិវឌ្ឍទីក្រុងកោះនរាហ៍ ទៅកាន់ផ្លូវជាតិលេខ១ ដែលគ្រោងនឹងសម្ពោធបើកការដ្ឋាននៅថ្ងៃស្អែកនេះ ៖

🔴ផ្នែកស្ពានបេតុងខ្សែកាប៖

#ទទឹងស្ពាន មានទំហំ ២៤.៥ម៉ែត្រ
#បណ្តោយស្ពាន មានប្រវែង ៤៨៣ម៉ែត្រ (សសរស្ពានមានគំលាត ២០ម៉ែត្រ+២១ម៉ែត្រ +១០៨ម៉ែត្រ +១០៨ម៉ែត្រ +១០៨ម៉ែត្រ +២៣ម៉ែត្រ +២៣ម៉ែត្រ)
#ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងទីក្រុងកោះពេជ្រ មានប្រវែង ២៤៩ម៉ែត្រ
#ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងគម្រោងកោះនរា មានប្រវែង ៩២ម៉ែត្រ
* ទទឹងតភ្ជាប់ក្បាលស្ពានសរុបទាំងផ្លូវស្របក្បាលតួស្ពាន មានទំហំ ២១.៥០ម៉ែត្រ
#ទទឹងតភ្ជាប់ក្បាលស្ពាន សម្រាប់តែស្ពានមេ មានទំហំ ២៤.៥០ម៉ែត្រ
#គន្លងផ្លូវសម្រាប់រថយន្ត មានទំហំ ៣.២៥ម៉ែត្រ មាន ២គន្លងទៅ និង ២គន្លងមក
#គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត មានទំហំ ២.៥០ម៉ែត្រ មាន ១គន្លងទៅ និង ១គន្លងមក
#គន្លងចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើង មានទំហំ ១.២៥ម៉ែត្រ សងខាង
#ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រក្នុងមួយម៉ោង
#ជម្រាលទទឹងស្ពាន ២ភាគរយ
#សសរសម្រាប់ព្យួរខ្សែកាប មានកម្ពស់ ៦០ម៉ែត្រ គិតចាប់ពីផ្ទៃតួស្ពានទៅលើអាកាស
#សសរស្ពានសម្រាប់ព្យួរខ្សែកាបសរុបចំនួន ២ ក្នុងនោះសសរស្ពាននីមួយៗប្រើប្រាស់គ្រិះខួងចំនួន ១៨ដើម អង្កត់ផ្ចិតទំហំ ២ម៉ែត្រ
#ប្រវែងគ្រិះខួង មានអង្កត់ផ្ចិតទំហំ ២ម៉ែត្រ សសរស្ពានទី១ មានជម្រៅ ៥៩.៤០ម៉ែត្រ និងសសរស្ពានទី២ មានជម្រៅ ៧៣.៤០ម៉ែត្រ

👉ផ្នែកខាងកោះពេជ្រ មានសសរស្ពាន ៣
- សសរក្បាលស្ពានទី១ មានគ្រិះខួង អង្កត់ផ្ចិត ១.២០ម៉ែត្រ គុណនឹង ៨ដើម ប្រវែង ៣០.៩០ម៉ែត្រ
- សសរក្បាលស្ពានទី២ មានគ្រិះខួង អង្កត់ផ្ចិត ១.២០ម៉ែត្រ គុណនឹង ៨ដើម ប្រវែង ៣១.៤០ម៉ែត្រ
- សសរក្បាលស្ពានទី៣ មានគ្រិះខួង អង្កត់ផ្ចិត ១.៥០ម៉ែត្រ គុណនឹង ១០ដើម ប្រវែង ៤៣.៥០ម៉ែត្រ

👉ផ្នែកខាងគម្រោងកោះនរា មានសសរស្ពាន ៣
- សសរក្បាលស្ពានទី១ មានគ្រិះខួង អង្កត់ផ្ចិត ១.២០ម៉ែត្រ គុណនឹង ៨ដើម ប្រវែង ៤១.១០ម៉ែត្រ
- សសរក្បាលស្ពានទី២ មានគ្រិះខួង អង្កត់ផ្ចិត ១.២០ម៉ែត្រ គុណនឹង ៨ដើម ប្រវែង ៤៧.០០ម៉ែត្រ
- សសរក្បាលស្ពានទី៣ មានគ្រិះខួង អង្កត់ផ្ចិត ១.៥០ម៉ែត្រ គុណនឹង ១០ដើម ប្រវែង ៤៧.២០ម៉ែត្រ

#ជើងតាងស្ពាន មានទំហំអតិបរិមា ២៤.៣ គុណនឹង ១៧.៧ម៉ែត្រ កម្រាស់ ៤.៥០ម៉ែត្រ
#កម្ពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន មានកម្ពស់ ៨ម៉ែត្រ (កម្រិតទឹកនៅរដូវវស្សាខ្ពស់បំផុត)
#កម្ពស់អតិបរិមានាវាឆ្លងកាត់ក្រោមស្ពាន មានកម្ពស់ ១៨ម៉ែត្រ (កម្រិតទឹកនៅរដូវប្រាំងទាបបំផុត)
#គម្លាតពីសសរស្ពានខ្សែកាប មានប្រវែង ១៨០ម៉ែត្រ
#សសរស្ពានខ្សែកាបនីមួយៗ មានខ្សែកាបចំនួនមួយជួរ ១៦ដើមសងខាង ដោយក្នុង១ដើម មានភ្ជាប់ខ្សែកាបតូចៗ ពី ២៧ ទៅ ៣១ដើម ដែលមានអង្កត់ផ្ចិត ១៥.២មីលីម៉ែត្រ
#សសរស្ពានខ្សែកាប ទាំង២ដើម មានឆ្លាកចំលាក់ក្បាច់ខ្មែរជាពិសេស
* មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ
* រៀបចំបណ្តាយលូអមសងខាងផ្លូវក្បាលស្ពាន
* ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ។

អំពីព័ត៌មានគម្រោងស្ពានបេតុងខ្សែកាបកោះនរា៖

* គម្រោង៖ សាងសង់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីកោះពេជ្រ ទីគម្រោងកោះនរា
* ទីតាំងស្ពាន៖ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
* ម្ចាស់គម្រោង៖ រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ
* ថវិកាសាងសង់៖ ៣៨,០០០,០០០ដុល្លាអាមេរិក
* ក្រុមហ៊ុនសាងសង់៖ ក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC)
* បណ្តោយស្ពាន៖ ៨២៤ម៉ែត្រ
* ទទឹងស្ពាន៖ ២៤.៥០ម៉ែត្រ
* បណ្តោយស្ពានបេតុង៖ ៤៨៣ម៉ែត្រ
* ផ្លូវគល់ស្ពានសងខាង៖ ៣៤១ម៉ែត្រ (បេតុងអារមេ)
* រយៈពេលសាងសង់៖ ៣៥ខែ។

🔴ផ្នែកស្ពានបេតុងអាម៉េដែលនឹងភ្ជាប់ពីគម្រោងអភិវឌ្ឍកោះនរាទៅកាន់ផ្លូវជាតិលេខ១ ៖

* ទីតាំងស្ពាន៖ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
* ថវិកាសាងសង់៖ ១,៦០៦,៣៥៣ដុល្លាអាមេរិក
* ក្រុមហ៊ុនសាងសង់៖ ក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC)
* បណ្តោយស្ពាន៖ ៦០ម៉ែត្រ
* ទទឹងស្ពាន៖ ២១ម៉ែត្រ
* បណ្តោយស្ពានបេតុង៖ ៤៥ម៉ែត្រ
* ផ្លូវគល់ស្ពានសងខាង៖ ១៥ម៉ែត្រ (បេតុងអារមេ)
* រយៈពេលសាងសង់៖ ១២ខែ៕

#ប្រភព ៖ Fresh News

#សូមជួយLike_Page 👍 ម្នាក់មួយមក

Address

#547, Street 5PCD, SK. Dangkor, KH. Dangkor, PP
Phnom Penh
12401

Telephone

+85510901888

Website

Alerts

Be the first to know and let us send you an email when AMARA Design & Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share