30/05/2026
ប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាកំរើក បន្តចុះធ្វើការផ្សព្វផ្សាយ អំពីលក្ខណៈសម្បត្តិ០៧យ៉ាង នៃគោលនយោបាយ ភូមិ -ឃុំ/សង្កាត់ មានសុវត្ថិភាព នៅសាលាអន្តរជាតិ អាយ ឃ្យូ ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។
សៀមរាប ៖ ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង ដោយបានការចង្អុលដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាកំរើក បានបន្តចុះធ្វើការផ្សព្វផ្សាយ អំពីលក្ខណៈសម្បត្តិ០៧យ៉ាង នៃគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់បទល្មើសនានាក្នុងមូលដ្ឋាន។
ក្នុងនោះផងដែរក៏បានផ្សព្វផ្សាយ អំពីសារៈសំខាន់ នៃការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងការបង្ការ និង ទប់ស្កាត់បទល្មើស ក្មេងទំនើង និង ផលប៉ះពាល់របស់បារីអេឡិចត្រូនិច ជូនដល់សិស្សានុសិស្សផងដែរ ៕