18/01/2023
Thank you Techo Startup Center for inviting us as a special speaker for the first episode of Season 2 SparkHour 🙏.
Meet with Mr. Sath Sovireak tomorrow from 3pm - 4pm 🎉🥳.
[English Below]
🔹 លោកអ្នកប្រាកដជាធ្លាប់បានលឺនូវរឿងរ៉ាវរបស់ស្ថាបនិក Facebook, លោក Mark Zuckerberg ដែលបានបោះបង់ការសិក្សានៅសកលវិទ្យាល័យ Harvard ដើម្បីផ្តោតលើការបង្កើតធុរកិច្ចថ្មីរបស់ខ្លួន។ ចុះតើអ្នកទាំងអស់គ្នាធ្លាប់ដឹងពីរឿងរ៉ាវអំពីនិស្សិតម្នាក់ដែលបញ្ជប់ការសិក្សាថ្នាក់បរិញ្ញាប័ត្របូករួមជាមួយលទ្ធផលល្អ, ស្របពេលដែលបង្កើតធុរកិច្ចថ្មីមួយបាននៅពេលសិក្សាផងនោះ? តើអ្នកធ្លាប់ឆ្ងល់ពីរបៀបដែលគាត់អាចគ្រប់គ្រងពេលវេលាក្នុងនាមជានិស្សិតពេញម៉ោង និងធ្វើការទៅលើធុរកិច្ចថ្មីផងដែរឬទេ? ហេតុអ្វីបានជាគាត់សម្រេចចិត្តចាប់ផ្ដើមអាជីវកម្មក្នុងពេលរៀននៅសកលវិទ្យាល័យ? ក្នុងនាមជាស្ថាបនិក និងជានិស្សិតម្នាក់តើមានបញ្ហាប្រឈមអ្វីខ្លះ?
ជួបជាមួយ លោកសាធ វីរៈ នៅក្នុងកម្មវិធី SparkHour រដូវកាលទី ២ វគ្គទី ១ ក្រោមប្រធានបទ «ហេតុអ្វីបានជាខ្ញុំសម្រេចចិត្តបើកដំណើរការធុរកិច្ចថ្មី?»
🎙 លោកសាធ សុវីរៈ គឺជាសហស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន កាសស្តេក ឯ.ក ដែលផ្តល់នូវសេវាកម្មប្រព័ន្ធទទួលការកម្ម៉ង់តាមឆាតបត ដែលជួយម្ចាស់ហាងក្នុងការតបសារ និងទទួលការកម៉្មង់ពីអតិថិជនផ្ទាល់ តាមរយៈ page របស់គាត់ដោយស្វ័យប្រវត្តិ។ កាលពីចុងឆ្នាំ ២០២២ នេះ លោកទើបបានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិស្វកម្មកុំព្យូទ័រ នៅវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ ហើយក៏បានសម្រេចចិត្តបន្តធ្វើធុរកិច្ចថ្មីរបស់គាត់ ដោយដើរតាមក្តីស្រមៃក្នុងនាមជាសហគ្រិនវ័យក្មេងមួយរូប។
🌟 SparkHour រដូវកាលទី ២ វគ្គទី ១ នឹងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក, ឆានែលតេឡេក្រាម, និង YouTube ផ្លូវការរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ១៥:០0 ដល់ម៉ោង ១៦:០០ រសៀល។ ចូលរួមជាមួយពួកយើង ដើម្បីពង្រីកចំណេះដឹង និងជំនាញរបស់អ្នកទាក់ទងនឹងប្រធានបទដែលបានរៀបរាប់។
🔹 You may have heard of the story of Facebook’s founder, Mark Zuckerberg, dropping out of Harvard to focus on starting a startup. Have you heard of a story of a university student who graduates with a good grade while creating a startup? Have you ever wondered how they manage their time while being a full-time student and working on their startup simultaneously? Why did they start a startup while pursuing a bachelor’s degree? As a founder and a full-time scholar, what are the challenges?
Meet with Mr. Sath Sovireak this week of SparkHour Season 2 Episode 1 under the topic “Why did I decide to run a startup?”.
🎙 Mr. Sath Sovireak is the Co-founder and CEO of Casstack Co., Ltd., which provides a Chatbot Ordering System service to assist shop owners to automatically reply and collect orders directly from customers on their page. At the end of 2022, he has just finished a Bachelor of Software Engineering at Kirirom Institute of Technology and decided to continue his startup by following his dream as a young entrepreneur.
🌟 SparkHour Season 2 Episode 1 will be broadcasted live on the page, Telegram, and YouTube of Techo Startup Center on January 19, 2023, from 15:00 pm to 16:00 pm. Join us to broaden your knowledge and expertise regarding the mentioned topic.