ប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាកំរើក

ប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាកំរើក Welcome to Siem Reap Cambodia

ប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាកំរើក បន្តចុះធ្វើការផ្សព្វផ្សាយ អំពីលក្ខណៈសម្បត្តិ០៧យ៉ាង នៃគោលនយោបាយ ភូមិ -ឃុំ/សង្កាត់ មានសុវត្...
30/05/2026

ប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាកំរើក បន្តចុះធ្វើការផ្សព្វផ្សាយ អំពីលក្ខណៈសម្បត្តិ០៧យ៉ាង នៃគោលនយោបាយ ភូមិ -ឃុំ/សង្កាត់ មានសុវត្ថិភាព នៅសាលាអន្តរជាតិ អាយ ឃ្យូ ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។

សៀមរាប ៖ ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង ដោយបានការចង្អុលដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាកំរើក បានបន្តចុះធ្វើការផ្សព្វផ្សាយ អំពីលក្ខណៈសម្បត្តិ០៧យ៉ាង នៃគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់បទល្មើសនានាក្នុងមូលដ្ឋាន។

ក្នុងនោះផងដែរក៏បានផ្សព្វផ្សាយ អំពីសារៈសំខាន់ នៃការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងការបង្ការ និង ទប់ស្កាត់បទល្មើស ក្មេងទំនើង និង ផលប៉ះពាល់របស់បារីអេឡិចត្រូនិច ជូនដល់សិស្សានុសិស្សផងដែរ ៕

ប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាកំរើក បន្តចុះធ្វើការផ្សព្វផ្សាយ អំពីលក្ខណៈសម្បត្តិ០៧យ៉ាង នៃគោលនយោបាយ ភូមិ -ឃុំ/សង្កាត់ មានសុវត្...
15/05/2026

ប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាកំរើក បន្តចុះធ្វើការផ្សព្វផ្សាយ អំពីលក្ខណៈសម្បត្តិ០៧យ៉ាង នៃគោលនយោបាយ ភូមិ -ឃុំ/សង្កាត់ មានសុវត្ថិភាព នៅសាលាអន្តរជាតិភ្យូឆឺរប្រាយ (សាខាទី១ ថ្នាក់បឋម) ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។

សៀមរាប ៖ ថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង ដោយបានការចង្អុលដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាកំរើក បានបន្តចុះធ្វើការផ្សព្វផ្សាយ អំពីលក្ខណៈសម្បត្តិ០៧យ៉ាង នៃគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់បទល្មើសនានាក្នុងមូលដ្ឋាន។

ក្នុងនោះផងដែរក៏បានផ្សព្វផ្សាយ អំពីសារៈសំខាន់ នៃការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងការបង្ការ និង ទប់ស្កាត់បទល្មើស ក្មេងទំនើង និង ផលប៉ះពាល់របស់បារីអេឡិចត្រូនិច ជូនដល់សិស្សានុសិស្សផងដែរ ៕

សូមគោរពអញ្ជើញ និងជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែល ត្រូវបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងស្នើរសុំអត្តសញ្ញាណបណ្ណស...
14/05/2026

សូមគោរពអញ្ជើញ និងជម្រាបជូន
ដល់បងប្អូនប្រជាពលរដ្ឋដែល ត្រូវបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងស្នើរសុំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី អាចអញ្ជើញមកទទួលសេវាអត្តសញ្ញាណកម្ម នៅទីស្នាក់ការភូមិតាវៀន សង្កាត់សាលាកំរេីក ក្រុងសៀមរាប ខេត្តសៀមរាប ។
សូមអរគុណ

ទីតាំង📍 : https://maps.app.goo.gl/DTmf3KoEhDmVc4t19?g_st=ic

ប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាកំរើក បន្តចុះធ្វើការផ្សព្វផ្សាយ អំពីលក្ខណៈសម្បត្តិ០៧យ៉ាង នៃគោលនយោបាយ ភូមិ -ឃុំ/សង្កាត់ មានសុវត្...
14/05/2026

ប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាកំរើក បន្តចុះធ្វើការផ្សព្វផ្សាយ អំពីលក្ខណៈសម្បត្តិ០៧យ៉ាង នៃគោលនយោបាយ ភូមិ -ឃុំ/សង្កាត់ មានសុវត្ថិភាព នៅសាលារៀនសុវណ្ណភូមិចំនួនពីរសាខា ស្ថិតនៅភូមិជន្លង់ និង ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។

សៀមរាប ៖ ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង ដោយបានការចង្អុលដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាកំរើក បានបន្តចុះធ្វើការផ្សព្វផ្សាយ អំពីលក្ខណៈសម្បត្តិ០៧យ៉ាង នៃគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់បទល្មើសនានាក្នុងមូលដ្ឋាន។

ក្នុងនោះផងដែរក៏បានផ្សព្វផ្សាយ អំពីសារៈសំខាន់ នៃការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងការបង្ការ និង ទប់ស្កាត់បទល្មើស ក្មេងទំនើង និង ផលប៉ះពាល់របស់បារីអេឡិចត្រូនិច ជូនដល់សិស្សានុសិស្សផងដែរ ៕

05/01/2026
15/11/2025

អធិការដ្ឋាននគរបាលក្រុងសៀមរាប

ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំផ្ទាល់ពីលោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធនឹងករណីហិង្សាមានស្ថានទម្ងន់ទោសប្រព្រឹត្តដោយសមាជិកគ្រួសារ (កាប់ម្តាយដោយកាំបិតប៉័ងតោ)

ក្រុងសៀមរាប៖ នៅថ្ងៃទី១៤ ខែកវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៧,០០នាទី នៅចំណុចបន្ទប់ជួល ក្នុងផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីហិង្សាមានស្ថានទម្ងន់ទោសប្រព្រឹត្តដោយសមាជិកគ្រួសារ (កាប់ម្តាយដោយកាំបិតប៉័ងតោ) បង្កឡើងដោយជនសង្ស័យឈ្មោះ កៃ កេង បានផឹកស្រាស្រវឹងហើយ ឈ្លោះពាក្យសំដីជាមួយប្អូនរបស់ខ្លួន បន្ទាប់មកជនរងគ្រោះឈ្មោះ ហ.ស.ធ ដែលជាម្តាយបានចូលទៅឃាត់ជនសង្ស័យ តែក៏ត្រូវជនសង្ស័យយកកាំបិតប៉័ងតោ ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាម្តាយត្រូវក្បាលចំនួន៣កន្លែងដេរជាច្រើនថ្នេរ និងកាប់ត្រូវម្រាមដៃខាងឆ្វេង រយះកូនដៃ និងនាងដៃ បណ្តាលឲ្យហូរឈាមយ៉ាងខ្លាំង ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួន ។ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១២,៣០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បាននាំខ្លួនជនសង្ស័យខាងលើ យកមកសួរនាំ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ច ថាខ្លួនពិតជាបានកាប់ទៅលើម្តាយពិតមែន ចំណែកកាំបិតខ្លួនបានបោះចោល( មិនចាំកន្លែងបោះចោល ) ។

+ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ កៃ កេង ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប ។(ប្រវត្តិទោស ធ្លាប់ជាប់មណ្ឌលចំនួន១លើក រយៈពេល៣ខែ)

+ វត្ថុតាងដកហូតបាន គ្មាន

+យើងបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យជាលទ្ធផល អវិជ្ជមាន ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។

🚨ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ជួបបញ្ហាអសន្តិសុខ ក្នុងក្រុងសៀមរាប សូមទាក់ទងមកលេខប្រចាំការខាងក្រោម ២៤ម៉ោង/២៤ម៉ោង៖
𝗛𝗼𝘁𝗹𝗶𝗻𝗲 𝟬𝟵𝟳 𝟳𝟳𝟴 𝟬𝟭𝟮𝟯
𝗖𝗲𝗹𝗹𝗰𝗮𝗿𝗱 𝟬𝟭𝟮 𝟮𝟯𝟵 𝟮𝟰𝟬
𝗖𝗲𝗹𝗹𝗰𝗮𝗿𝗱 𝟬𝟭𝟮 𝟰𝟲𝟬 𝟱𝟳𝟬
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/AthikaKrongSiemReap

Address

SALA KAMREUK Road
Phumi Siem Reap

Alerts

Be the first to know and let us send you an email when ប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាកំរើក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាកំរើក:

Share