ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

  • Home
  • Cambodia
  • Sisophon
  • ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា

06/06/2026

វិធីសាស្ត្រការពារទិន្នន័យសម្ងាត់ នៅពេលប្រើប្រាស់ Wi-Fi សាធារណៈ

ការប្រើប្រាស់ Wi-Fi នៅតាមទីសាធារណៈ ដូចជាតាមហាងកាហ្វេ ព្រលានយន្តហោះ ឬសណ្ឋាគារ បានផ្តល់ភាពងាយស្រួល ក្នុងការប្រាស្រ័យទាក់ទងការងារប្រចាំថ្ងៃ ប៉ុន្តែក៏បង្កនូវហានិភ័យខ្ពស់ផ្នែកសន្តិសុខសាយប័រផងដែរ។ ក្រុមឧក្រិដ្ឋជនសាយប័រ អាចប្រើប្រាស់បណ្តាញទាំងនេះដើម្បីស្ទាក់ចាប់យក (Intercept) ឬលួចយកទិន្នន័យសំខាន់ៗ ដូចជា៖ លេខសម្ងាត់ អ៊ីមែល និងព័ត៌មានគណនីធនាគារ។

ដើម្បីការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន លោកអ្នកគួរអនុវត្តនូវវិធានការដូចខាងក្រោម៖

១. ជៀសវាងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ៖ នៅពេលភ្ជាប់ Wi-Fi សាធារណៈ ដាច់ខាតកុំចូលប្រើប្រាស់កម្មវិធីធនាគារ (Mobile Banking) ឬគណនីការងារសំខាន់ៗ ដើម្បីបង្ការការលួចស្ទាក់ចាប់ទិន្នន័យ។ ក្នុងករណីចាំបាច់ ត្រូវបិទ Wi-Fi រួចប្តូរមកប្រើប្រាស់សេវាអុីនធឺណិតចល័ត (4G/5G) ជំនួសវិញ ព្រោះវាមានប្រព័ន្ធការពារទិន្នន័យដែលមានសុវត្ថិភាពខ្ពស់ជាង។

២. បិទមុខងារភ្ជាប់ស្វ័យប្រវត្តិ (Auto-Connect) និងការចែករំលែក (Sharing)៖ ត្រូវបិទមុខងារ "Auto-Connect to Wi-Fi" នៅលើឧបករណ៍វៃឆ្លាត ដើម្បីបង្ការការភ្ជាប់ទៅកាន់បណ្តាញក្លែងបន្លំដោយមិនដឹងខ្លួន។ សម្រាប់កុំព្យូទ័រ ត្រូវបិទមុខងារចែករំលែកឯកសារ (File Sharing) ឬ AirDrop (សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS/macOS) ដើម្បីការពារការជ្រៀតចូលទាញយកទិន្នន័យពីឧក្រិដ្ឋជនសាយប័រ ដែលស្ថិតក្នុងបណ្តាញជាមួយគ្នា។

៣. ផ្ទៀងផ្ទាត់ឈ្មោះបណ្តាញ Wi-Fi ឱ្យបានច្បាស់លាស់៖ ត្រូវប្រាកដថាបណ្តាញ Wi-Fi ដែលអ្នកកំពុងភ្ជាប់ គឺជាបណ្តាញផ្លូវការរបស់ទីតាំងនោះពិតប្រាកដ។ ប្រសិនបើបណ្តាញ Wi-Fi សាធារណៈនោះ មិនទាមទារលេខសម្ងាត់ (Password) ក្នុងការចូលប្រើប្រាស់ទេ នោះកម្រិតហានិភ័យគឺកាន់តែខ្ពស់។

ការបង្កើនការប្រុងប្រយ័ត្ន និងការមិនទម្លាប់ភ្ជាប់ Wi-Fi ដោយគ្មានប្រភពច្បាស់លាស់ គឺជាគន្លឹះចម្បងក្នុងការការពារខ្លួនអ្នកពីការវាយប្រហារតាមប្រព័ន្ធសាយប័រ។

នាពេលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះផ្សព្វផ្សាយករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពការផ្...
05/06/2026

នាពេលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះផ្សព្វផ្សាយករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពការផ្សព្វផ្សាយល្បែងផ្សងសំណាងឆ្នោតកោសតាមអនឡាញ ក្នុងគោលបំណងបង្កាទប់ស្កាត់ និងកាត់បន្ថយនូវការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប៉ុន្តែនៅតែឃើញមានការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់តាមអនឡាញ តាមរយៈ ទំព័រហ្វេកប៊ុករបស់ជនខិលខូច ដែលបណ្តាលអោយមានប្រជាពលរដ្ឋបានទទួលរងការឆបោកចំពោះករណីនេះ។

ថ្មីៗនេះ កម្លាំងចម្រុះ នៃអគ្គស្នងការនគរបាលជាតិ បានចុះឆែកឆេរអគារមួយកន្លែង ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ដោយរកឃើញ ក្រុមឆបោកតាមបច្ចេកវិទ្យា កំពុងធ្វើការ live នៅលើផេក ឆ្នោតកោស និងបានកំពុងឆបោកប្រជាពលរដ្ឋជាច្រើននាក់។ ក្នុងប្រត្តិបត្តការចុះបង្រ្កាបនេះ មន្រ្តីជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរកឃើញថា ផេកដែលធ្វើការ Live ឆបោកមានដូចជា “ថ្ងៃនេះឈ្នះ- Wintodayjh, ឈ្នះភ្លាមៗរាល់ថ្ងៃ-Quickwindaily, សំណាងថ្មីថ្ងៃនេះ-Newlucky88, សំណាងរាល់ថ្ងៃ- everydayluck88, កិសសំណាង-LuckyScratch88, រង្វាន់ថ្ងៃនេះ- GiftToday88, សំណាងភ្លាមៗ- InstandLuck88, កោះហើយឈ្នះរាល់ថ្ងៃ- Scratch WinDaily” ក្រោមរូបភាពឈ្នះរង្វាន់ឆ្នោតកោស ហើយឱ្យជនរងគ្រោះផ្ញើប្រាក់ដើម្បីបានទទួលរង្វាន់ធំ។

តាមការស្រាវជ្រាវ របស់មន្រ្តីជំនាញ ល្បិចឆបោកមានដូចតទៅ៖
➡️ ក្រុមជនឆបោកបានណែនាំឱ្យអ្នកទស្សនាពេល Live ឆ្នោតកោស អោយទិញកញ្ចប់ឆ្នោតកោសចំនួន២ប្រភេទ រួមមាន៖ CAMBO ទី១ ទទួលបានឆ្នោតកោសចំនួន២៥សន្លឹកឆ្នោត ក្នុងតំលៃ២០$ និង CAMBO ទី២ ទទួលបានឆ្នោតកោសចំនួន៤០សន្លឹកឆ្នោត ក្នុងតំលៃ៣០$ និងបានណែនាំឱ្យទាក់ទងតាមរយៈប្រអប់សារ របស់ទំព័រហ្វេសប៊ុក និងការផ្ទេរប្រាក់តាមប្រព័ន្ឋ KHQR ដើម្បីទិញកញ្ចប់ឆ្នោត។
➡️ បន្ទាប់ពីទទួលបានប្រាក់រួច ក្រុមជនឆបោកនឹងហៅឈ្មោះជនរងគ្រោះក្នុងការផ្សាយបន្តផ្ទាល់ ហើយធ្វើការកោសឆ្នោតភ្លាមៗ (ជាទូទៅជនរងគ្រោះតែងតែទទួលបានលទ្ធផលឈ្នះរង្វាន់ជានិច្ច ដែលជាវិធីសាស្រ្តបង្កើនទំនុកចិត្ត និងជំរុញឱ្យជនរងគ្រោះបន្តចូលរួម)។
➡️ បន្ទាប់មកក្រុមជនឆបោកនឹងណែនាំឱ្យជនរងគ្រោះទាក់ទងក្រុមការងារដើម្បីដំណើរការទទួលប្រាក់រង្វាន់ដែលមានទំហំចាប់ពី១០,០០០$ ជនរងគ្រោះត្រូវបង់ប្រាក់ចំនួន៣៥៩$ ជាមុនសិន។
➡️ បន្ទាប់មកជនរងគ្រោះត្រូវបានណែនាំឱ្យចុះឈ្មោះ និងបង្កើតគណនីលើគេហទំព័រ hksclc-khr.com ដែលក្រុមជនឆបោកអះអាងថាជាគេហទំព័ររបស់ក្រុមហ៊ុនឆ្នោតហុងកុង ដោយតម្រូវឱ្យផ្ទៀងផ្តាត់ព័ត៌មាន និងអនុវត្តតាមនីតិវិធីដែលបានកំណត់។
➡️ ក្រោយពេលជនរងគ្រោះបង្កើត គណនីរួច ក្រុមជនឆបោកនឹងបញ្ចូលទិន្នន័យប្រាក់រង្វាន់ទៅក្នុងគណនីរបស់ជនរងគ្រោះហើយណែនាំ ឱ្យស្នើសុំដកប្រាក់តាមប្រព័ន្ធដើម្បីអោយជនរងគ្រោះទុកចិត្ត។
➡️ ដើម្បីដកប្រាក់បាន ជនរងគ្រោះតម្រូវឱ្យបង់ថ្លៃសេវាដកប្រាកចំនួន២% នៃទឹកប្រាក់រង្វាន់ បង់ថ្លៃប្តូរប្រាក់ពីដុល្លារហុងកុង ទៅជាដុល្លារអាមេរិកចំនួន១% និងត្រូវបង់ប្រាក់ចំនួន៧% បន្ថែមទៀតជាថ្លៃពន្ឋរបស់ក្រុមហ៊ុននៅហុងកុង។
➡️ បន្ទាប់ពីជនរងគ្រោះបានបង់ប្រាក់ទាំងអស់ តាមការទាមទារ ក្រុមជនឆបោក នឹងអនុញ្ញាតឱ្យដំណើរការស្នើសុំដកប្រាក់តាមប្រព័ន្ឋ ប៉ុន្តែពួកគេនឹងបង្កើតបញ្ហាថ្មីបន្ថែមទៀត ដោយបង្ហាញសារកំហុសលើគណនីរបស់ជនរងគ្រោះ ដូចជាករណី “ការស្នើសុំដកប្រាក់មានបញ្ហាខុសប្រទេស“ ឬ បញ្ហាបច្ចេកទេសផ្សេងៗ ហើយដកហូតសិទ្ឋក្នុងការដកប្រាក់ជាបណ្តោះអាសន្ន។ ក្នុងករណីនេះ ជនរងគ្រោះត្រូវបានតម្រូវឱ្យបង់ប្រាក់បន្ថែម ចំនួន៧៨២$ ដើម្បីស្តារសិទ្ឋិស្នើសុំដកប្រាក់ឡើងវិញ។
➡️ ជាបន្តបន្ទាប់ ក្រុមជនឆបោកនឹងប្រើប្រាស់លេស និងមូលហេតុផ្សេងៗទៀត ដូចជាថ្លៃសេវាបន្ថែម ថ្លៃផ្ទៀងផ្តាត់គណនី ថ្លៃធានាសុវត្ថិភាព ឬការបង់ពន្ឋបន្ថែម ដើម្បីដាក់សម្ពាធឱ្យជនរងគ្រោះបន្តផ្ទេរប្រាក់ ទោះបីជាជនរងគ្រោះបានបង់ប្រាក់តាមការទាមទារច្រើនដងក៏ដោយ ក្រុមជនឆបោកមិនផ្តល់ប្រាក់រង្វាន់ ឬអនុញ្ញាតឱ្យជនរងគ្រោះដកប្រាក់បានពិតប្រាកដឡើយ។

នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ ដែលអាចឈានទៅដល់ការឆបោកតាមអនឡាញនានាផងដែរ និងសូមជៀសអោយឆ្ងាយពីការប្រព្រឹត្តល្បែងផ្សងសំណាង ល្បែងភ្នាល់តាមអនឡាញដែលជាទង្វើខុសច្បាប់ ត្រង់មាត្រា៥ នៃច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង ដែលអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ៥,០០០,០០០រៀល ដល់ ២០,០០០,០០០រៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ។
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

05/06/2026
05/06/2026
05/06/2026
02/06/2026
02/06/2026

Address

National Road 5
Sisophon
010806

Website

Alerts

Be the first to know and let us send you an email when ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share