សភាពាណិជ្ជកម្មខេត្តស្វាយរៀង/Svay Rieng Chamber of Commerce

  • Home
  • Cambodia
  • Svay Rieng
  • សភាពាណិជ្ជកម្មខេត្តស្វាយរៀង/Svay Rieng Chamber of Commerce

សភាពាណិជ្ជកម្មខេត្តស្វាយរៀង/Svay Rieng Chamber of Commerce Svay Rieng Chamber of Commerce is the most active which built more stabilization to all businesses within Svay Rieng province.

We help developing and solve all business problems for every single businessman in the province.

25/03/2026
នាថ្ងៃច័ន្ទ ទី១៦ ខែមិនា ឆ្នាំ២០២៦ លោកជំទាវ ដួង វណ្ណា, លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកមក្មខេត្តស្វាយរៀងនិងក្រុមការងា...
19/03/2026

នាថ្ងៃច័ន្ទ ទី១៦ ខែមិនា ឆ្នាំ២០២៦ លោកជំទាវ ដួង វណ្ណា, លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកមក្មខេត្តស្វាយរៀងនិងក្រុមការងារទាំងអស់បាននាំយក​អំណោ​យដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិសង្គហបណ្តោយ ម៉ែន សំអន ដើម្បីប្រគល់ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងសមរភូមិទិសខេត្តព្រះវិហារ។ ពិធីប្រគល់អំណោយនេះ បានប្រព្រឹត្តនៅទីតាំងកងពលលេខ៧ ដោយមានការចូលរួមពីតំណាងវីរកងទ័ពកម្ពុជាតាមគោលដៅនីមួយៗ។
ក្នុងពេលប្រគល់អំណោយនោះ លោកជំទាវ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិសង្គហបណ្តោយ ម៉ែន សំអន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ និងគិតគូរចំពោះសុខទុក្ខរបស់វីរកងទ័ពទាំងអស់។ ​លោកជំទាវ ក៏បានថ្លែងនូវការគោរពដឹងគុណចំពោះយុទ្ធជនទាំងអស់របស់កម្ពុជា ដែលបានបូជាសាច់ស្រស់​ឈាមស្រស់ក្នុងបុព្វហេតុការពារបូរណភាព​ទឹកដី ប្រឆាំងនឹងអំពើឈ្លានពានដ៏ឃោរឃៅរបស់ប្រទេសថៃ មកលើកម្ពុជា។ លោកជំទាវ បានលើកឡើងថា សង្រ្គាមរយៈពេល ២១ ថ្ងៃនេះ កងទ័ពកម្ពុជាបានតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញក្រាញននៀល ប្រឆាំងនឹងកងទ័ពសៀមដែលបានបើកការវាយប្រហារយ៉ាងសន្ធាប់ដោយមិនរើសអើងចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដែលបានធ្វើឱ្យបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់ និងខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ព្រមទាំងបានបំផ្លិចបំផ្លាញ ប្រាសាទបុរាណ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ថ្វីត្បិតពេលនេះ ការប្រយុទ្ធគ្នា​មានភាពស្ងប់ស្ងាត់ ដែលជាលទ្ធផល​នៃការចរចាបទឈប់​បាញ់ ប៉ុន្តែវីរកងទ័ពកម្ពុជា ក៏នៅតែបន្តឈរជើងយ៉ាងអង់អាច ប្រកបដោយ​​ស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់​ជានិច្ច ដែលតម្រូវឱ្យយើងទាំងអស់គ្នានៅសមរភូមិក្រោយ ត្រូវតែបន្តរួមគ្នាគាំទ្រនិងឧបត្ថម្ភ​ទាំង​សម្ភារ និងស្មារតី។ ការនាំយកអំណោយមកនេះ បញ្ជាក់ពីស្មារតីគាំទ្រ និងការផ្សារភ្ជាប់គ្នាជានិច្ចរវាងសមរភូមិក្រោយជាមួយសមរភូមិមុខ ហើយឆ្លុះបញ្ចាំងពីសាមគ្គីភាពខ្មែរតែមួយដើម្បីប្រយុទ្ធប្រឆាំងសត្រូវឈ្លានពាន ការពារបូរណភាព​ទឹកដី និងរក្សាសុខសន្តិភាព ជូនជាតិនិងប្រជាពលរដ្ឋរបស់យើង។
ជាការឆ្លើយតប តំណាងវីរកងទ័ព ក៏បានថ្លែងអំណរគុណ ជូនដល់លោកជំទាវ ដួង វណ្ណា លោកឧកញ៉ា សុក រ៉ាដូ និងក្រុមការងារទាំងអស់ ដែលតែងតែចុះមកជួយឧបត្ថម្ភគាំទ្រជាប្រចាំ ដល់កម្លាំង ជួរមុខដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែន ហើយប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការតស៊ូ​ការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់ជាដាច់ខាត ក្រោមការដឹកនាំដ៏វៃឆ្លាតនិងស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ក្លឹបកីឡាប្រដាល់វ៉...
05/03/2026

លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ក្លឹបកីឡាប្រដាល់វ៉ៃគោគុនខ្មែរ​ នៅទីរួមខេត្តស្វាយរៀង

នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ក្លឹបប្រដាល់វ៉ៃគោគុនខ្មែរ ស្ថិតនៅក្នុងទីតាំងបរិវេណស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។

ពិធីនេះមានការអញ្ជេីញចូលរួមពី លោកអភិបាលរងខេត្ត លោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្ត លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត លោកអភិបាលក្រុង/ស្រុក និងមន្ត្រីពាក់ពន្ធមួយចំនួនទៀត។

សូមជម្រាបជូនថា ទៅថ្ងៃអនាគត​ ក្រោយបញ្ចុះបឋមសិលា និងបេីកឱ្យដំណេីរការនៅពេលខាងមុខ ខេត្តស្វាយរៀងនឹងមានក្លឹបប្រដាល់មួយដែលឈ្មោះថា វ៉ៃគោគុនខ្មែរ​ ព្រោះថាកីឡាប្រដាល់នេះ​ មិនត្រឹមតែជាសិល្បៈការពារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាមរតកវប្បធម៌របស់កម្ពុជាដ៏មានតម្លៃ និងបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់យុវជនទាំងផ្នែកស្មារតី និងរាងកាយផងដែរ រួមមានផ្តល់នូវសុខភាពល្អ រាងកាយរឹងមាំ ពង្រឹងវិន័យ និងសីលធម៌នៅក្នុងក្លឹប ជៀសឆ្ងាយពីអំពេីអបាយមុខ ផ្សេង ៗ ដូចជា ជៀសឆ្ងាយពីការបញ្ហាគ្រឿងញៀន ក្មេងទំនេីងជាដេីម ដោយងាកមកចូលរួមក្នុងវិស័យកីឡាគុណខ្មែរនេះ។

នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច...
04/03/2026

នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម” ។

កិច្ចប្រជុំនេះមានការចូលរួមពីបណ្តាលក្រុមហ៊ុនជាតិ និងអន្តរជាតិ សរុប ៣០៦ ក្រុមហ៊ុន និងធុរជនជាតិ និងអន្តរជាតិជិត ៧០០នាក់។ វេទិកានេះនឹងផ្តល់នូវឱកាសសម្រាប់ការផ្គូរផ្គងអាជីវកម្មយ៉ាងទូលំទូលាយ លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូសហការក្នុងតំបន់។

ជាមួយគ្នានេះសូមថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមពាណិជ្ជកម្មទាំងអស់ សម្រាប់ការរៀបចំព្រឹត្តិការណ៍តំបន់ដ៏សំខាន់នេះ។

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

21/02/2026
14/02/2026
លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភពាណិជ្ជកម្មខេត្តស្វាយរៀង ដឹកនាំក្រុមការងារចូលរួម «មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្...
29/01/2026

លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភពាណិជ្ជកម្មខេត្តស្វាយរៀង ដឹកនាំក្រុមការងារចូលរួម «មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦» នាថ្ងៃ ពុធ​ ទី​២៨ ខែមករា​ឆ្នាំ២០២៦ នៅអគារមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ រាជធានីភ្នំពេញ។
- - - - -

សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូន ឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស...
06/01/2026

សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូន ឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និជាប្រធានក្រុមហ៊ុន នីវីរ៉ា ត្រេនស្ពតថេសិន ខូអិលធីឌី ដែលបានចូលរួមឧបត្ថម្ភ ទឹកប្រាក់ចំនួន ២,០០០ ដុល្លារ សម្រាប់ការរៀបចំ «អបអរមហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦»ដែលនឹងប្រពឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

សូមប្រសិទ្ធពរជ័យ សិរីបវរមហាប្រសើរ និងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ចូលមានដល់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនទាំងអស់។

Cambodia Chamber of Commerce has the honor to respectfully express its deepest gratitude to OKNHA SOK RADO, President of Svay Rieng Chamber of Commerce and President Nyvira Transportation CO., LTD., for the generous sponsorship of 2,000 USD in support of organizing the “Celebration of the Annual General Meeting of the Cambodia Chamber of Commerce: 2025 Achievements & 2026 Strategic Directions.”

This significant event will be held under the esteemed high presidency of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, and Her Excellency Dr. PICH Chanmony HunManet, on Wednesday, 28 January 2026.

May the leadership and all staff of the company be blessed with prosperity, success, and the four Buddhist blessings: longevity, dignity, happiness, and strength.

——-
តំណរសម្រាប់ចុះឈ្មោះ/Link to Register៖ http://cambodiachamberofcommerce-agm-2026.com/register
——-
បណ្តាញទំនាក់ទំនងសង្គមរបស់សភាពាណិជ្ជកម្មកម្ពុជា៖
🌐 Facebook
🌐Website
🌐Telegram

*សម្រាប់ព័ត៌មានដើម្បីក្លាយជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា៖
👉ទូរស័ព្ទលេខ៖023 880 795
👉អ៊ីម៉ែល៖[email protected]

សារលិខិតជូនពរ របស់ សមាជិក សមាជិកា សភាពាណិជ្ជកម្ម្មខេត្តស្វាយរៀង សូមជូនពរ លោកស្រី ឆែម ថាបូរី ឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០...
31/12/2025

សារលិខិតជូនពរ របស់ សមាជិក សមាជិកា សភាពាណិជ្ជកម្ម្មខេត្តស្វាយរៀង សូមជូនពរ លោកស្រី ឆែម ថាបូរី ឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ សូមលោកស្រី ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ ទទួលបាននូវ សុខភាពល្អបរិបូរណ៍ សិរីសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ គ្រប់ប្រការជានិរន្តន៍ ដើម្បីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍វិស័យឯកជន ឱ្យកាន់តែជោគជ័យនិងរីកចម្រើនបន្ថែមទៀត។

សារលិខិតជូនពរ របស់ សមាជិក សមាជិកា សភាពាណិជ្ជកម្ម្មខេត្តស្វាយរៀង សូមជូនពរ លោក សុក បូរិន និងភរិយា ឱកាសចូលឆ្នាំថ្មី ឆ្នាំសក...
31/12/2025

សារលិខិតជូនពរ របស់ សមាជិក សមាជិកា សភាពាណិជ្ជកម្ម្មខេត្តស្វាយរៀង សូមជូនពរ លោក សុក បូរិន និងភរិយា ឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ សូមលោកនិងភរិយា ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ ទទួលបាននូវ សុខភាពល្អបរិបូរណ៍ សិរីសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ គ្រប់ប្រការជានិរន្តន៍ ដើម្បីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍វិស័យឯកជន ឱ្យកាន់តែជោគជ័យនិងរីកចម្រើនបន្ថែមទៀត។

សារលិខិតជូនពរ របស់ សមាជិក សមាជិកា សភាពាណិជ្ជកម្ម្មខេត្តស្វាយរៀង សូមជូនពរ លោក លី ភួន និងភរិយា ឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២...
31/12/2025

សារលិខិតជូនពរ របស់ សមាជិក សមាជិកា សភាពាណិជ្ជកម្ម្មខេត្តស្វាយរៀង សូមជូនពរ លោក លី ភួន និងភរិយា ឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ សូមលោកនិងភរិយា ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ ទទួលបាននូវ សុខភាពល្អបរិបូរណ៍ សិរីសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ គ្រប់ប្រការជានិរន្តន៍ ដើម្បីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍វិស័យឯកជន ឱ្យកាន់តែជោគជ័យនិងរីកចម្រើនបន្ថែមទៀត។

Address

Svay Rieng City Roundabout
Svay Rieng
20251

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85578202222

Website

Alerts

Be the first to know and let us send you an email when សភាពាណិជ្ជកម្មខេត្តស្វាយរៀង/Svay Rieng Chamber of Commerce posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share