10/21/2026
ដំណឹងជ្រើសរើសបុគ្គលិក (ឯករាជ្យ ពីចម្ងាយ អនឡាញ)
អំពី KruMath Interactive
KruMath Interactive គឺជាវេទិកាបច្ចេកវិទ្យាអប់រំ (EdTech startup) របស់កូនខ្មែរ ដែលផ្ដល់នូវភាពងាយស្រួលដល់សិស្សានុសិស្ស ក្នុងការធ្វើស្វ័យសិក្សាបានគ្រប់ពេល គ្រប់ទីកន្លែង ដោយមានលំហាត់អនុវត្តជាង ៥០,០០០ លំហាត់ វិញ្ញាសាត្រៀមប្រឡងបាក់ឌុប ប្រឡងឌីប្លូម ហ្គេមគណិតវិទ្យាបែបកម្សាន្ត ឧបករណ៍ជំនួយការសិក្សា និង ជំនួយគ្រូបង្រៀន និងមានប្រព័ន្ធជំនួយគាំទ្រពី AI ព្រមទាំងមន្ទីរពិសោធន៍សិប្បនិម្មិតជាច្រើនប្រភេទផងដែរ។
យើងកំពុងស្វែងរកសិស្ស និស្សិត ឬអ្នកធ្វើការឯករាជ្យ (Freelancers) ដែលមានការតាំងចិត្តខ្ពស់ ដើម្បីជួយផ្សព្វផ្សាយ និងណែនាំ KruMath ទៅកាន់សិស្សានុសិស្ស និងសាលារៀនឱ្យបានកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ការសិក្សារបស់ពួកគេ។
មុខតំណែង៖ អ្នកសម្របសម្រួលសិស្សប្រចាំខេត្ត
- ធ្វើការពីចម្ងាយ / តាមអនឡាញ
- ក្រៅម៉ោង / ម៉ោងការងារមានភាពបត់បែន
- ទទួលបានកម្រៃជើងសារ (Commission)
- មិនមានប្រាក់ខែគោលក្នុងអំឡុងពេលសាកល្បងគម្រោង (Pilot period) នេះនោះទេ
ការទទួលខុសត្រូវ៖
- ផ្សព្វផ្សាយ និងណែនាំ KruMath ទៅកាន់សិស្សានុសិស្ស និងសាលារៀនក្នុងខេត្តរបស់អ្នក។
- បង្កើតក្រុមជួយសម្របសម្រួល និងគាំទ្រសិស្សនៅតាមសាលានីមួយៗ។
- ផ្សព្វផ្សាយទៅកាន់សិស្សានុសិស្សតាមរយៈ Messenger, Telegram, គ្រុបហ្វេសប៊ុក, និងតាមបណ្ដាញសង្គមនានា។
- ជួយសម្របសម្រួលឱ្យតំណាងសិស្សចែករំលែកអំពី KruMath ទៅកាន់មិត្តរួមថ្នាក់ និងមិត្តភក្តិរបស់ពួកគេ។
- ប្រើប្រាស់តំណភ្ជាប់ ឬលេខកូដណែនាំផ្ទាល់ខ្លួន (Referral link/code) ដើម្បីជួយសិស្សឱ្យទទួលបានការបញ្ចុះតម្លៃ និង ងាយស្រួលតាមដានលទ្ធផលការងារ។
- បើសិនជាមានភាពងាយស្រួល អ្នកក៏អាចចុះទៅជួប ឬទាក់ទងសាលារៀនដោយផ្ទាល់បានដែរ ប៉ុន្តែមិនមែនជាការតម្រូវនោះទេ។
- មិនចាំបាច់ដើរស្វែងរកសិស្សម្នាក់ៗដោយផ្ទាល់ ដោយគ្រាន់តែធ្វើតាមរយៈការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញក៏បាន។
អត្ថប្រយោជន៍៖
- ទទួលបានពី ២ ដុល្លារ ដល់ ៥ ដុល្លារក្នុងសិស្សម្នាក់សម្រាប់គម្រោងប្រចាំខែ និងពី ១២ ដុល្លារ ដល់ ៤០ ដុល្លារក្នុងសិស្សម្នាក់សម្រាប់គម្រោងប្រចាំឆ្នាំ អាស្រ័យលើកញ្ចប់គម្រោងសិក្សាដែលពួកគេជ្រើសរើស។
ឧទាហរណ៍៖
- បើសិស្សទិញគម្រោងសិក្សា Ultra ប្រចាំឆ្នាំ ចំនួន ១០ នាក់ = អ្នកនឹងទទួលបាន ៤០០ ដុល្លារ
- បើសិស្សទិញគម្រោងសិក្សា Premium ប្រចាំឆ្នាំ ចំនួន ៥០ នាក់ = អ្នកនឹងទទួលបាន ១,០០០ ដុល្លារ
- ទទួលបានទំនាក់ជំនងល្អជាមួយប្អូនៗសិស្សានុសិស្ស និង លោកគ្រូអ្នកគ្រូ ក៏ដូចជាក្រុមការងារផ្សេងៗទៀតនៅតាមបណ្ដាខេត្ត។
- ទទួលបានការចែករំលែកចំណេះដឹង និង បទពិសោធ ក៏ដូចជាការជជែកពិភាក្សា ប្រឹក្សាយោបល់ទូទៅប្រចាំសប្ដាហ៍ជាមួយស្ថាបនិក KruMath និងក្រុមការងារផ្សេងទៀត។
(ចំណាំ៖ កម្រៃជើងសារផ្ដល់ជូនតែលើការទូទាត់ខែដំបូងតែប៉ុណ្ណោះ ប្រសិនបើសិស្សបន្តទិញគម្រោងសិក្សានៅខែ ឬឆ្នាំបន្ទាប់ទៀត នោះនឹងមិនត្រូវបានរាប់បញ្ចូលក្នុងការទទួលបានកម្រៃជើងសារបន្ថែមទៀតឡើយ។)
ខេត្តដែលត្រូវការ៖
ដំណាក់កាលដំបូងនេះ យើងត្រូវការអ្នកនៅភ្នំពេញ សៀមរាប ព្រះសីហនុ និងបាត់ដំបង។ (បេក្ខជនមកពីខេត្តផ្សេងទៀតក៏អាចដាក់ពាក្យបាន។)
លក្ខខណ្ឌជ្រើសរើស៖
- មានភាពរួសរាយរាក់ទាក់ និងមានទំនាក់ទំនងល្អជាមួយសិស្ស លោកគ្រូអ្នកគ្រូ ឬក្រុមយុវជននានា និងមានសមត្ថភាពសម្របសម្រួលមនុស្សដែលមានឥរិយាបថផ្សេងៗគ្នា។
- មានភាពបត់បែន ចូលចិត្តធ្វើការឯករាជ្យ ចេះគ្រប់គ្រងពេលវេលា និងមានចំណាប់អារម្មណ៍លើវិស័យអប់រំ បច្ចេកវិទ្យា ទីផ្សារ ឬការបង្កើតមាតិកា និង អាជីវកម្ម។
- សកម្មនៅលើបណ្ដាញសង្គមដូចជា Facebook, Telegram, Messenger, TikTok ឬវេទិកាផ្សេងទៀតប្រសិនបើមាន។
- មានបទពិសោធន៍ផ្នែកលក់ ឬទីផ្សារ ជាចំណុចអាទិភាព ប៉ុន្តែមិនមែនជាការតម្រូវដាច់ខាតនោះទេ។
របៀបដាក់ពាក្យ៖
- តេឡេក្រាម៖ https://t.me/krumath_int
- អ៊ីម៉ែល៖ [email protected]