08/02/2026
hmmmm
👉 រឿងកូនសិស្សថ្នាក់បឋមប្រលងតាមទូរស័ព្ទនេះ បើឈប់បានគួរតែឈប់ទៅ! ខ្ញុំពុំមានចំណេះដឹងខ្ពង់ខ្ពស់អីទេ ហើយក៏មិនសូវយល់ពីកំណែទម្រង់របស់ក្រសួងអប់រំអីដែរ តែគ្រាន់តែទើសភ្នែកពេកសម្រាប់ការប្រលងបែបនេះ!
👉 ខ្ញុំយល់ថាក្មេងៗគួរតែផ្តោតទៅលើការសរសេរលើក្រដាសជាជាងការសរសេរលើទូរស័ព្ទ!
👉 អាចថាខ្ញុំយល់ខុស តែអ្វីដែលខ្ញុំឃើញជាក់ស្តែងគឺ សិស្សយកលេសប្រលងតាមទូរស័ព្ទហើយយកពេលវេលាលេងហ្គេមឥតប្រយោជន៍។ ហើយចំពោះឪពុកម្តាយដែលខ្វះខាត ត្រូវជួបបញ្ហាខ្លាំងនៅពេលដែលមានកូន២ ៣នាក់រៀន ពួកគាត់ត្រូវទិញទូរស័ព្ទ២ ៣គ្រឿងទៀតបន្ថែម!
👉 ឪពុកម្តាយខ្លះដែលមានជីវភាពខ្វះខាត គ្មានសូម្បីលុយទិញប៊ិក ខ្មៅដៃ សៀវភៅឱ្យកូនសរសេរផង ឥឡូវបែរជាត្រូវបង្ខំឱ្យទិញទូរស័ព្ទ ត្រូវបញ្ចូលលុយទូរស័ព្ទ!