Chakrey Duong

Directions Contact the business

Chakrey Duong I research to make impact, innovate to drive commercialization, and share knowledge to empower others.

26/09/2026

If there’s one thing that I’d like to share with those still in their 20s, it is this: rejection doesn’t always mean you’re not good enough. Sometimes, it suggests that life is taking you somewhere else. Here is why, based on a few of my personal experiences:

- My first research article was rejected by a Q2 journal but later accepted by a Q1 journal.
- My PhD application was rejected by TU Delft but later accepted into NUS.
- I was rejected for a QS Engineer position but later offered a Project Manager position.

The lesson here is that life can be unpredictable and rarely follows a straight line. When things don’t work out as planned, learn from the experience, take some time to improve, and move on. One rejection should never be enough to make you give up.

And of course, our achievements are never ours alone. Behind many opportunities are people who support us, believe in us, and encourage us along the way. These people may be our family, friends, peers, teachers, and supervisors. Sometimes, even one positive comment can change the direction of your life.

20/09/2026

សុំចែករំលែកពីការយល់ឃើញរបស់ខ្ញុំចំពោះ PhD research publication បន្តិច៖

អ្នកដែលធ្លាប់ឆ្លងកាត់ប្រាកដជាដឹងហើយថា ការស្រាវជ្រាវជាចំណុចស្នូលនៃការបណ្តុះបណ្តាលថ្នាក់ PhD។ សម្រាប់អ្នកដែលចង់បន្តអាជីពក្នុងវិស័យ Academia ការបោះពុម្ពផ្សាយសំខាន់ខ្លាំងណាស់ វាប្រៀបបានដូចជាឈាមនៃជិវិតអាជីពមួយនេះអញ្ជឹង ដែលអាចឱ្យគេបន្តបណ្តុះបណ្តាលអ្នកស្រាវជ្រាវក្រោយៗបានទៀត។

ប្រាកដណាស់ ការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវគឺជាសមិទ្ធផលដែលបង្ហាញពីស្នាដៃរបស់អ្នកស្រាវជ្រាវ និងផ្សព្វផ្សាយចំណេះដឹងថ្មីទៅកាន់មហាជន តែការបោះពុម្ពផ្សាយមិនមែនជាវិធីតែមួយគត់ដែលបង្ហាញថាមនុស្សម្នាក់មាន PhD ឬអត់នោះទេ។ អ្វីដែលមនុស្សម្នាក់បានឆ្លងកាត់យ៉ាងតឹងរឹងបំផុតក្នុងរយៈពេល ៣–៤ ឆ្នាំនេះ គឺគុណតម្លៃក្នុងទម្រង់ដូចជា សមត្ថភាពដោះស្រាយបញ្ហាស្មុគស្មាញដោយឯករាជ្យ ការវិភាគយ៉ាងហ្មត់ចត់ និងការពារសេចក្តីសន្និដ្ឋានដោយមានមូលដ្ឋានតាមបែបវិទ្យាសាស្ត្រ ទោះបីស្ថិតនៅក្នុងស្ថានភាពមិនប្រាកដប្រជាក៏ដោយ។

អ្នកដែលមានបំណងចូលទៅធ្វើការនៅវិស័យណាមួយវិញ (industry practitioners) បន្ទាប់ពី PhD នឹងមានសមត្ថភាពបម្លែងចំណេះដឹងពីការស្រាវជ្រាវទៅជាដំណោះស្រាយដែលអាចអនុវត្តបានជាក់ស្តែង។

29/06/2026

ការរៀនសូត្របានខ្ពង់ខ្ពស់ មិនបានធ្វើឱ្យយើងក្លាយជាមនុស្សអស្ចារ្យអ្វីនោះទេ តែអ្វីដែលសំខាន់ វាធ្វើឱ្យយើងយល់ពីបញ្ហាជាច្រើនបានយ៉ាងច្បាស់ និងមិនងាយរងគ្រោះ ពិសេសនៅពេលដែលយើងមិនមានព័ត៌មានច្បាស់លាស់នៅក្នុងដៃ។
ការសិក្សាស៊ីជម្រៅលើផ្នែកណាមួយ ធ្វើឱ្យយើងយល់ច្បាស់ពីបញ្ហា និងដំណោះស្រាយដែលអាចទៅរួច ដោយមានការផ្ទៀងផ្ទាត់ជាមួយទិន្នន័យជាក់ស្តែង។ ពេលនោះ យើងនឹងដឹងថា ដំណោះស្រាយមួយណាមានប្រសិទ្ធភាព មួយណាគ្មានប្រសិទ្ធភាព និងចំណាយធនធានច្រេីន ឬតិចជាង។
ទោះបីជាពេលខ្លះយើងសម្រេចចិត្តខុសក៏ដោយ (ជារឿងជៀសមិនផុតនៅក្នុងជីវិតមនុស្សម្នាក់ៗ) យើងនៅតែទទួលបានមេរៀនពីវា ហើយយកមកវិភាគ រិះរកចំណុចខ្វះខាត ដើម្បីបំពេញបន្ថែម។

04/06/2026

រាល់ការវិនិយោគលើចំណេះដឹង គឺជាការបង្កើនភាពធន់ និងកាត់បន្ថយហានិភ័យនៃការសម្រេចចិត្តខុសនាពេលអនាគត។

02/06/2026

រៀនយ៉ាងហោចណាស់ឲ្យចប់បរិញ្ញាបត្រ ហើយបើអាច គួរបន្តយកបរិញ្ញាបត្រជាន់ខ្ពស់ ព្រោះខ្ញុំមើលឃើញថា បរិញ្ញាបត្រជាន់ខ្ពស់សព្វថ្ងៃ មានតម្លៃប្រហាក់ប្រហែលនឹងសញ្ញាបត្របរិញ្ញាបត្រកាលពី ១០-២០ ឆ្នាំមុន។

24/05/2026

ហេតុអ្វីបានជាខ្ញុំប្រកាន់យកផ្នត់គំនិតនៃការរៀនសូត្រពេញមួយជីវិត ហើយអ្នកទាំងអស់គ្នាក៏គួរធ្វើដូច្នេះដែរ? មូលហេតុគឺដោយសារការយល់ច្បាស់ថា អ្វីៗតែងតែផ្លាស់ប្តូរ ហើយការផ្លាស់ប្តូរនេះបានធ្វើឱ្យចំណេះដឹង ឬវិធីសាស្ត្រមួយចំនួនពីអតីតកាល មិនអាចយកមកប្រើ ឱ្យមានប្រសិទ្ធភាពបានដូចមុនទៀតទេ។

យើងអាចសង្កេតបានថា របៀបធ្វើការមនុស្សបច្ចុប្បន្ន មិនដូចគ្នាកាលពី ១០ ឬ ២០ ឆ្នាំមុនទៀតទេ។ ប្រសិនបើយើងនៅតែយកទ្រឹស្តី ឬរបៀបគ្រប់គ្រងមនុស្សបែបចាស់ៗ មកអនុវត្តក្នុងបរិបទសង្គមសព្វថ្ងៃ នោះយើងអាចនឹងមិនឃើញពីប្រសិទ្ធភាពវាទៀតឡើយ។ ដូច្នេះហើយបាននាពេលបច្ចុប្បន្ន ទស្សនៈនៃការគ្រប់គ្រងបានផ្លាស់ប្តូរពី “ការគ្រប់គ្រងមនុស្ស” ទៅជា “ការធ្វើការជាមួយមនុស្ស” និងការគោរពគ្នាទៅវិញទៅមក ហើយនេះគឺជាអ្វីដែលមនុស្សជំនាន់ថ្មីត្រូវការ។

បើនិយាយអំពីការវិវត្តនៃបច្ចេកវិទ្យាពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសបញ្ញាសិប្បនិម្មិត (AI) វាកាន់តែបង្ហាញឱ្យឃើញច្បាស់ថា ការរៀនសូត្រមិនអាចឈប់បានឡើយ។ បើយើងមិនព្រមទទួលយក និងមិនបន្តរៀនពីវា ក៏នៅតែមានអ្នកផ្សេងទៀតដែលគេកំពុងរៀន សាកល្បង និងយកវាមកប្រើប្រាស់ ដើម្បីធ្វើឱ្យការងាររបស់ពួកគេកាន់តែមានប្រសិទ្ធភាពខ្ពស់ និងកាត់បន្ថយកំហុសបានច្រើនជាងមុន។

តែអ្វីដែលខ្ញុំមើលឃើញលើសពីនេះ មិនមែនស្ថិតនៅត្រង់ថា “ចេះប្រើបច្ចេកវិទ្យាឬអត់” នោះទេ ប៉ុន្តែស្ថិតនៅលើការកសាងមូលដ្ឋានគ្រឹះរបស់ខ្លួនឱ្យបានរឹងមាំសិន ពិសេសសម្រាប់យុវជនយើងសព្វថ្ងៃ ហើយការកសាងមូលដ្ឋានគ្រឹះនេះត្រូវការពេលវេលា។ សម័យនេះ យើងអាចទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស និងពីគ្រប់ទិសទី ប៉ុន្តែបេីពុំមានមូលដ្ឋានគ្រឹះ និងមិនយល់ច្បាស់ពីជំនាញរបស់ខ្លួនទេ នោះយើងនឹងមិនអាចមើលឃើញបញ្ហាពិតប្រាកដ ឬទាញយកអត្ថប្រយោជន៍ពិតពីព័ត៌មានទាំងនោះបានឡើយ។

សរុបមក គឺត្រូវបន្តពង្រឹងទាំងចំណេះគោល និងបន្តពង្រីកចំណេះដឹង និងជំនាញថ្មីៗបន្ថែម ដេីម្បីឱ្យខ្លួនឯងក្លាយជា "high-value human capital."

Send a message to learn more

30/04/2026

សូមចូលរួមអបអរសាទរចំពោះប្អូនៗដែលទទួលបានជ័យលាភីក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេសឆ្នាំនេះ។ ក្នុងនាមជាអតីតសិស្សពូកែម្នាក់ ខ្ញុំយល់ច្បាស់ពីអារម្មណ៍ដែលលទ្ធផលនេះបានមកពីការតស៊ូ និងការខិតខំរបស់ប្អូនៗអស់រយៈពេលជាច្រើនឆ្នាំ។

សម្រាប់ប្អូនៗដែលមិនបានជាប់ ខ្ញុំគិតថា ការដែលប្អូនបានចូលរួមប្រឡងក៏ចាត់ទុកថា ប្អូនជាសិស្សពូកែម្នាក់រួចទៅហើយ ព្រោះប្អូនអាចតំណាងឱ្យខេត្តរបស់ខ្លួនបាន។ តែត្រូវចាំថា នេះគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។ ថ្ងៃក្រោយ ប្អូនត្រូវចេះប្រើចំណុចខ្លាំងរបស់ខ្លួន បម្លែងវាឲ្យមានប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គម ហើយបន្តបន្ទាបខ្លួនរៀនពីអ្នកដទៃ ទើបជារឿងដ៏ប្រពៃ។

បើប្អូនចង់ទទួលបានអាហារូបករណ៍ល្អទៅសិក្សានៅក្រៅប្រទេស គួរតែពង្រឹងភាសាអង់គ្លេស និងចេះប្រើប្រាស់ (leverage) ចំណុចខ្លាំងដែលខ្លួនមានឲ្យបានល្អ។

តើមួយណា ជាសកលវិទ្យាល័យក្នុងក្តីស្រមៃរបស់អ្នក?
26/04/2026

តើមួយណា ជាសកលវិទ្យាល័យក្នុងក្តីស្រមៃរបស់អ្នក?

19/04/2026

ពេលត្រៀមដាក់ពាក្យចូលរៀន ជាពិសេសសម្រាប់អាហារូបករណ៍ថ្នាក់ PhD ឬ Master by Research នៅសាកលវិទ្យាល័យណាមួយ ជាទូទៅគេតម្រូវឱ្យភ្ជាប់ជាមួយនឹង research proposal។ ទោះបីពេលខ្លះគេមិនទាមទារ ក៏ការសរសេរ research proposal នៅតែមានសារៈសំខាន់ ព្រោះវាបង្ហាញថាយើងបានគិតទុកមុន និងត្រៀមខ្លួនរួចរាល់សម្រាប់ការស្រាវជ្រាវ។ ខាងក្រោមនេះជាចំនុចដែលខ្ញុំគិតថាចំបាច់ក្នុងការសរសេរ research proposal របស់អ្នក៖

1. Introduction: Why this topic? brief background on why this topic is important? your research questions, research aim and objectives, etc.

2. Literature review: Your industry context, mainstream theories and approaches related to your topic, and what is lacking? how does your research close this gap? etc.

3. Literature review on tool(s) (technical part) to be used: what is it and the role it plays in your research?

4. Proposed Research Design and Methodology: brief literature review on various research methods, what research instruments you plan to use to achieve your research objectives above? Does it include questionnaire survey, interviews, and case studies? Who are the respondents? What inferential statistics you plan to use to analyse your survey data, quantitative and qualitative data? statistical tests of reliability, validity, etc.?

5. Conclusion and Expected outcomes: show a Bar Chart of the timeline you plan for your research (tie in with the scholarship award duration), typically 3 to 4 years for a PhD.

👉This should be about 10 pages, including a detailed list of references.

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Chakrey Duong posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chakrey Duong:

Shortcuts

Share

Nearby engineering companies